ឆ្នាំ ២០២៣
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ កាប់ វែរ
ខែ ឧសភា ឆ្នាំ ២០២៣


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​កាប់ វែរ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ២០–២១ ។

ការធ្វើ​តាម​ព្រះ​យេស៊ូវ​នៅ កាប់ វែរ

ជួប​ជាមួយ រ៉ាសា !

អំពី​រ៉ាសា

រូបថត​ក្មេងស្រី​ញញឹម

អាយុ ៖ ១១​ឆ្នាំ

មកពី ៖ កោះ សានទីអាហ្គោ កាប់ វែរ

ភាសា ៖ ព័រទុយហ្កាល់

គោលដៅ និង​ក្តីសុបិន្ត ៖ រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​គ្រួសារ​របស់​នាង​ផ្ទាល់

គ្រួសារ ៖ រ៉ាសា ម៉ាក់ ប៉ា និង​បង​ស្រី​ពីរ​នាក់

របៀប​ដែល​រ៉ាសា​ ធ្វើ​តាម​ព្រះយេស៊ូវ

ក្មេងស្រី​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ

នៅពេល​នាង​មាន អាយុ​ប្រាំ​ឆ្នាំ រ៉ាសា និង​គ្រួសារ​របស់​នាង​បាន​រក​មើល​ព្រះវិហារ​ដើម្បី​ចូលរួម​ ។ លើក​ដំបូង​ដែល​ពួកគេ​បាន​ទៅ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​គឺជា​ចំណែក​នៅទីនោះ ។ រ៉ាសា ចូលចិត្ត​អង្គការ​បឋមសិក្សា ។ គ្រួសារ​របស់​នាង​បាន​ជ្រមុជទឹក ។ ហើយ រ៉ាសា ចូលចិត្ត​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​រាល់​សប្តាហ៍ ។

នៅពេល រ៉ាសា មាន​អាយុ​ប្រាំមួយ​ឆ្នាំ នាង និង​គ្រួសារ​បាន​ផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង រេស៊ីហ្វេ ប្រទេស​ប្រស៊ីល ។

ថ្មីៗនេះ រ៉ាសា បាន​ទៅ​ចូលរួមការបើក​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ ​ប្រៃអា ​កាប់ វែរ ។ នាង​និយាយ​ថា ៖ « ខ្ញុំ​បាន​ធ្វើ​អ្វីៗ​ដែល​សំខាន់​ដើម្បី​ត្រៀមខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធដូចជា អធិស្ឋាន ទៅ​ព្រះវិហារ សិក្សា​ព្រះគម្ពីរ និង​រៀនសូត្រ​ដំណឹងល្អ » ។ 

បន្ទាប់ពី​ព្រះវិហារ​បាន​ឧទ្ទិស​ឆ្លង​រួច នាង​អាច​ធ្វើ​ពិធីជ្រមុជទឹក​សម្រាប់​បុព្វការីជន​របស់​នាង​ដែលទទួលមរណភាព​ដោយ​មិន​ស្គាល់​ពី​ដំណឹងល្អ ។ នាង​និយាយ​ថា « ព្រះវិហារ​បរិសុទ្ធ​នេះ​ស្រស់ស្អាត​ណាស់ » ។

ចំណង់ចំណូល​ចិត្ត​របស់ រ៉ាសា

អគារ​ព្រះវិហារ ទំពាំង​បាយជូរ ផ្កា​ពណ៌​ស្វាយ និង និមិត្តសញ្ញា​ម៉ាស៊ីន​គិតលេខ និង គណិតវិទ្យា

ទីកន្លែង ៖ អគារ​ព្រះវិហារ

ព្រះគម្ពីរ ៖ នីហ្វៃទី១ ៣:៧

ផ្លែឈើ ឬ​បន្លែ ៖ ទំពាំង​បាយូរ

ពណ៌ ៖ ពណ៌ស្វាយ

មុខ​វិជ្ជា​នៅ​សាលា ៖ គណិតវិទ្យា

ដំណើររឿងជា PDF

រចនា​រូបភាព​ដោយ មេលីសា មែន​វីល