តើបងប្អូនជួយកូនៗរបស់បងប្អូនចងចាំអ្វីដែលយើងស្តាប់នៅក្នុងសន្និសីទកាលពីខែមុនដោយរបៀបណា ? តើពួកគេចងចាំដំណើររឿងអ្វីខ្លះ ? តើសុន្ទរកថាអ្វីដែលបងប្អូនចង់ផ្តោតលើជាគ្រួសារ ? អានអ្វីដែលព្យាការីរបស់យើងបានមានប្រសាសន៍នៅលើទំព័រ ២ ជាមួយគ្នា ។ ឬអានដំណើររឿងក្នុងសន្និសីទទូទៅនៅលើទំព័រ ៥ ។ បងប្អូនក៏អាចមើលផងដែរនៅលើទំព័រ ៣ ស្តីពីសេចក្តីប្រកាសថ្មីៗពីព្រះវិហារបរិសុទ្ធ ហើយស្វែងរកវានៅលើផែនទីជាមួយកូនៗរបស់បងប្អូន ។
វាជាពរជ័យណាស់ដែលបានឮពីព្យាការីទាំងឡាយដែលនៅរស់ !
ដោយក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត