ឆ្នាំ ២០២៣
មិត្តភក្តិ​បត់​រូប​ក្រដាស
ខែ ឧសភា ឆ្នាំ ២០២៣


« មិត្តភក្តិ​បត់​រូប​ក្រដាស » ប្រិយមិត្ត ខែ ឧសភា ២០២៣ ទំព័រ ៣០–៣១ ។

មិត្តភក្តិ​បត់​រូប​ក្រដាស

តើ អារី និង​មិត្តភក្តិ​របស់​នាង​អាច​ជួយ​លោក ស្រី ហ្វ្រេងលីន បាន​ដោយ​របៀប​ណា ?

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

ក្មេង​ស្រី​បីនាក់​កំពុង​គ្រវីដៃ​ទៅកាន់​បណ្ណារក្ស

« ដល់​ពេល​ចេញ​លេង​ហើយ ! » គ្រូ​របស់​អារី បាន​ហៅ ។

មិត្ត​រួមថ្នាក់​របស់​អារី បាន​តម្រង់​ជួរ​ចេញក្រៅ​ទៅកាន់​កន្លែង​ក្មេង​លេង ។ ប៉ុន្តែ អារី និង​មិត្តភក្តិ​របស់​នាងតែងតែ​នាំ​គ្នា​ទៅ​បណ្ណាល័យ​វិញ ។ ពួកគេ​ចូលចិត្ត​ខ្ចី​សៀវភៅ ហើយ​ធ្វើ​សិប្បកម្ម​ជាមួយ​គ្នា ។

គ្រីស្ទីន និង អេលឡា កំពុង​រង់ចាំ​នៅ​ក្បែរ​មាត់ទ្វារ​រួច​ទៅ​ហើយ ។ អារី បាន​ចាប់យក​សៀវភៅ​របស់​នាង ហើយ​ក្រដាស​មួយ​ដុំ ។ បន្ទាប់មក​នាង​បាន​នាំ​ផ្លូវ​ទៅ​កាន់​សាល ។

« ខ្ញុំ​សង្ឃឹមថាសៀវភៅ The Dragon Keeper’s Secret មាន​ម្តង​ទៀត ! » អារី បាននិយាយ ។ « ខ្ញុំចង់​ខ្ចី​វា​ឲ្យ​បាន​យូរ » ។

នៅពេល​ពួកគេ​ទៅ​ដល់​បណ្ណាល័យ ក្មេងស្រី​ទាំងនេះ​បាន​លើក​ដៃ​គ្រវី​ដល់​លោកស្រី ហ្វ្រេងលីន ។ គាត់​តែងតែ​ស្វាគមន៍​ដល់​ពួកគេ​ដោយ​ស្នាម​ញញឹម​ដ៏​ស្រស់​ថ្លា ។ ប៉ុន្តែ​ថ្ងៃ​នេះ ស្នាម​ញញឹម​របស់​គាត់​មិន​ស្រស់ថ្លា​ទៀត​ទេ ។

អារី បាន​ចងចិញ្ចើម​នៅពេល​នាង​ដាក់​សៀវភៅ​ទុក​លើ​តុ ។ « តើ​លោកស្រី ហ្វ្រេងលីន មិន​សូវ​សប្បាយ​ចិត្ត​ចំពោះ​ឯង​ទេ​ឬ ? »

គ្រីស្ទីន ញាក់ស្មា ។ « ប្រហែល​គាត់​គ្រាន់តែ​រវល់​ទេ » ។

« ប្រហែល​ដែរ » ។ អារី បាន​អង្គុយចុះ ហើយ​បាន​ទាញ​ក្រដាស​មួយ​សន្លឹក​មក ។ នាង​បាន​បត់​វា​យ៉ាង​យកចិត្ត​ទុកដាក់ ដោយ​យក​មេដៃ​របស់​នាង​មក​ឆូត​ឲ្យ​ស្អាត ។

« តើ​ថ្ងៃ​នេះ​យើង​ធ្វើ​អ្វី ? » អេលឡា បានសួរ ។

« ចុះ​បើ​ធ្វើ​បន្ទះប័ណ្ណដាក់ចំណាំ​វិញ ? » អារី បាននិយាយ ។ « វា​ស្រួល​ធ្វើ​ណាស់ ។ ខ្ញុំ​នឹង​បង្ហាញ​ឯង » ។

អារី បាន​រៀន​បត់​រូប​ក្រដាស ។ វា​គឺជា​សិល្បៈ​មួយ​ប្រភេទ​មកពី​ប្រទេស​ជប៉ុន ដែល​ធ្វើ​ឡើង​ដោយ​ការបត់​ក្រដាស​ទៅ​ជា​ទម្រង់​ផ្សេងៗ​គ្នា ។ អារី បាន​ចេះ​ពី​របៀប​ធ្វើ​ទម្រង់​គ្រប់​ប្រភេទ​ទាំងអស់ ហើយ​នាង​បាន​បង្រៀន​មិត្តភក្តិ​របស់​នាង​នូវ​អ្វី​ដែល​នាង​បានរៀន ។

អារី បាន​បង្ហាញ គ្រីស្ទីន និង អេលឡា អំពី​របៀប​ធ្វើ​នីមួយៗ ។ មិន​យូរ​ប៉ុន្មាន​ពួកគេ​ទាំងបី​នាក់មាន​បន្ទះប័ណ្ណកំណត់ចំណាំ​សៀវភៅ​រាង​ការ៉េ​តូច​មួយ ។

ក្មេងស្រី​បីនាក់​បត់​រូប​ក្រដាស

« កែង​ត្រង់​នេះ ធ្វើ​បែប​នេះ » ។ អារី បាន​បើក​សៀវភៅ​របស់​នាង ហើយ​ដាក់​បន្ទះប័ណ្ណ​កំណត់ចំណាំនៅ​កែង​ទំព័រ​មួយ ។

« ឡូយណាស់ ! » គ្រីស្ទីន បាន​ទាញ​ក្រដាស​ផ្សេងទៀត​មក ។ « ខ្ញុំ​ចង់​ធ្វើ​វា​ខ្លួន​ឯង » ។

ខណៈ​ដែល​ពួកគេ​ធ្វើ​វា ពួកគេ​បាន​និយាយ​អំពី​សៀវភៅ​ដែលពួកគេ​បាន​អាន និង​អ្វី​ដែលពួកគេ​ចង់​អាន​បន្ទាប់​ទៀត ។ អារី បានសម្លឹងមើលទៅលោកស្រី ហ្វ្រេងលីន ម្តងទៀត ។ គាត់​នៅតែ​ហាក់​ដូចជា​មិន​សូវ​សប្បាយចិត្ត​ដដែល ។

មិនយូរប៉ុន្មានលោក​ស្រី ហ្វ្រេងលីន បាន​មក​ឈប់​នៅ​តុ​របស់​ពួកគេ ។

« ម៉ិចហើយ​ក្មេងៗ » ។ គាត់​បាន​ដាក់​សៀវភៅ​មួយក្បាល​នៅលើ​តុ ។ វា​គឺជា​សៀវភៅ dragon keeper ! « សៀវភៅ​នេះ​សម្រាប់​ប្អូន អារី ។ ខ្ញុំ​ដឹង​ថា ប្អូន​បានរង់ចាំ​វា​យូរ​ហើយ » ។

« ចាស អរគុណ ! » អារី បាន​លើក​វា​ឡើង ។

លោកស្រី ហ្វ្រេងលីន បាន​ដក​ដង្ហើម​ធំ ។ « មាន​គេ​លួច​ឡាន​របស់​ខ្ញុំ​ថ្ងៃ​នេះ ។ ពួកគេ​បាន​យក​សៀវភៅ និង​ភ្លេង​របស់​ខ្ញុំ​ទាំងអស់ » ។

« ឱ គួរ​ឲ្យ​សោកស្តាយ​ណាស់ ! » គ្រីស្ទីន បាន​និយាយ ។

លោកស្រី ហ្វ្រេងលីន ធ្វើ​ឲ្យ​ពួកគេ​ញញឹម​មិន​ចេញ​ទេ ។ « មែនហើយ វា​គ្រាន់តែ​របស់​របរ​ប៉ុណ្ណោះ ។ របស់​របរ​វា​អាច​រក​ថ្មី​បាន ។ ខ្ញុំ​រីករាយ​ដែល​គ្មាន​នរណា​គ្រោះថ្នាក់ » ។

អារី បាន​មើល​លោក​ស្រី ហ្វ្រេងលីន ដើរ​ចេញ ។

អេលឡា បាន​និយាយ​ថា « ខ្ញុំ​ចង់​ជួយ​គាត់​ណាស់ » ។

អារី បាន​សម្លឹង​មើលទៅ​បន្ទះប័ណ្ណកំណត់ចំណាំក្រដាស​នៅក្នុង​ដៃ​របស់​នាង ។ « ប្រហែល​ជា​យើង​អាច​ធ្វើ​បាន ! »

« ជា​អ្វី​ទៅ ? » គ្រីស្ទីន បាន​សួរ ។

អារី ញញឹម ។ « ទៅ​ផ្ទះ​ខ្ញុំ​ពេល​រៀន​ចប់ ។ ខ្ញុំ​មាន​គំនិត​មួយ » ។

នៅ​ថ្ងៃ​ស្អែក អារី គ្រីស្ទីន និង​អេលឡា បាន​ទៅ​បណ្ណាល័យ​នៅពេល​ពួកគេ​ចេញលេង ដូច​សព្វដង ។ ប៉ុន្តែ​លើក​នេះ ពួកគេ​មិន​គ្រាន់តែ​យក​សៀវភៅ​ប៉ុណ្ណោះ​ទេ ។ ពួកគេ​មាន​អ្វី​ពិសេស​ជូន​លោក​ស្រី ហ្វ្រេងលីន ផងដែរ ។

« ពួកយើង​បាន​ធ្វើ​វា​សម្រាប់​លោកស្រី ! » អារី បាន​ជូន​ថង់​មួយ​ទៅ​កាន់​លោក​ស្រី ហ្វ្រេងលីន ។ « ពួក​ខ្ញុំ​ដឹង​ថា ពួក​ខ្ញុំ​មិន​អាច​ជំនួស​អ្វី​ទាំងអស់​ដែល​បាន​លួច​នោះ​ទេ ប៉ុន្តែពួកខ្ញុំ​គិតថា វា​អាច​ជួយ​ជួយ​លោក​ស្រី​បាន » ។

លោក​ស្រី ហ្វ្រែងលីន បាន​មើល​នៅក្នុង​ថង់​នោះ ។ ក្នុង​ថង់​នោះ​មាន​សុទ្ធតែ​រូប​ក្រដាស—បន្ទះប័ណ្ណកំណត់ចំណាំ រូប​ត្រី រូប​បេះដូង និង​មេអំបៅ ។ គាត់​បាន​ញញឹម​យ៉ាង​ធំ ។

« វា​អស្ចារ្យ​ណាស់ ! អរគុណ​ខ្លាំង​ណាស់ » ។ នាង​បាន​ទាញ​ចំណែក​រូប​ក្រដាស​ចេញមកពី​ថង់ ។ រូប​ក្រដាស​នេះ​បាន​បត់​ដើម្បី​ធ្វើ​កូន​សៀវភៅ​តូច​មួយ ។ « ខ្ញុំ​នឹង​ប្រើ​ទិនានុប្បវត្តិ​ដ៏​តូច​នេះ​ដើម្បី​សរសេរ​គំនិត​តូចៗដែល​សប្បាយរីករាយ​របស់​ខ្ញុំ​ទាំង​អស់ ! »

អារី ​បាន​ញញឹម​ដាក់​វិញ ។ នាង​តែងតែ​អាច​ធ្វើ​អ្វី​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ដទៃ—បត់​ក្រដាស​ម្តង​មួយៗ ។

ដំណើររឿងជា PDF

រចនា​រូបភាព​ដោយ ប្រាយអិន ម៉ាទីន