សារលិខិតសន្និសីទមកពីព្យាការី
ធ្វើជាអ្នកដែលផ្សះផ្សាគេ
ដកស្រង់ចេញពី « ត្រូវការអ្នកដែលផ្សះផ្សាគេ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ។
ក្នុងនាមជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ យើងត្រូវធ្វើជាគំរូអំពីរបៀបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ។ របៀបដ៏ងាយបំផុតមួយដើម្បីស្គាល់អ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទគឺមើលថា តើបុគ្គលនោះប្រព្រឹត្តចំពោះមនុស្សដទៃដោយចិត្តអាណិតអាសូរប៉ុនណា ។
ព្រះអង្គសង្គ្រោះបានបញ្ជាក់យ៉ាងច្បាស់ពីរឿងនេះ ។ ទ្រង់មានព្រះបន្ទូលថា « មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ » ( ម៉ាថាយ ៥:៩ សូមមើលផងដែរ នីហ្វៃទី៣ ១២:៩ ) ។ សិស្សដ៏ពិតរបស់ទ្រង់ស្ថាបនា លើកស្ទួយ លើកទឹកចិត្ត និងបំផុសគំនិត—មិនថាស្ថានភាពលំបាកប៉ុនណាទេ ។ សិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទគឺជា អ្នកដែលផ្សះផ្សាគេ។
របៀបដែលយើងប្រព្រឹត្តចំពោះគ្នាពិតជាសំខាន់ខ្លាំងណាស់ ! របៀបដែលយើងនិយាយទៅកាន់ និងអំពីអ្នកដទៃនៅផ្ទះ នៅព្រះវិហារ និងនៅតាមអនឡាញគឺសំខាន់ខ្លាំងណាស់ ។ យើងពិតជាអាចផ្លាស់ប្ដូរពិភពលោកនេះបាន—ជាមួយមនុស្សម្ដងម្នាក់ៗ និងការប្រាស្រ័យទាក់ទងម្ដងមួយៗ ។
ភាពខុសគ្នាគឺជាផ្នែកមួយនៃជីវិត ។ សូមយើងបង្ហាញថា មានវិធីពេញដោយការគោរពមួយដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ។ សូមអធិស្ឋានឲ្យមានភាពក្លាហាន និងប្រាជ្ញាដើម្បីនិយាយ ឬធ្វើអ្វីដែលព្រះអង្គសង្គ្រោះនឹងធ្វើ ។
ខ្ញុំសូមជំរុញទឹកចិត្តបងប្អូនឲ្យជ្រើសរើសធ្វើជាអ្នកដែលផ្សះផ្សាគេនៅពេលឥឡូវនេះ និងជានិច្ចតទៅ ។
យើងអាចផ្លាស់ប្ដូរពិភពលោក
ប្រធាន ណិលសុន បានថ្លែងថា អ្វីដែលយើងធ្វើ និងនិយាយពិតជាសំខាន់ណាស់ ! នៅក្នុងចន្លោះខាងក្រោម សូមសរសេរអ្វីដែលអ្នកអាចនិយាយដើម្បីជួយនាំឲ្យមានភាពសុខសាន្ត ។
តើអ្នកអាចនិយាយអ្វីខ្លះទៅកាន់នរណាម្នាក់ដែលសោកសៅ ?
តើអ្នកអាចនិយាយអ្វីខ្លះពេលនរណាម្នាក់យករបស់អ្នក ?
តើអ្នកអាចនិយាយអ្វីខ្លះពេលនរណាម្នាក់ចិត្តអាក្រក់ដាក់អ្នក ?