ឆ្នាំ ២០២៣
ព្រះវិហារ​បរិសុទ្ធ​ជាអព្ភូតហេតុ​របស់ ជីមេណា
ខែ ឧសភា ឆ្នាំ ២០២៣


« ព្រះវិហារ​បរិសុទ្ធ​ជាអព្ភូតហេតុ​របស់ ជីមេណា » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៣៦–៣៧ ។

ព្រះវិហារ​បរិសុទ្ធ​ជាអព្ភូតហេតុ​របស់ ជីមេណា

ជីមេណា មាន​ការព្រួយ​បារម្ភ ។ ប៉ុន្តែ​នាង​បាន​ដឹង​ថា ព្រះអម្ចាស់​នឹង​ជួយ​នាង ។

រឿង​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទស​ ហ្គូតេម៉ាឡា ។

ក្មេងស្រី​នៅក្នុង​ឡាន​ជាមួយ​ម្តាយ និង​ឪពុក​របស់​នាង

ជីមេណា បាន​ឡើង​លើ​ឡាន ហើយ​បាន​ពាក់​ខ្សែក្រវ៉ាត់​របស់​នាង ។ នាង និង​ឪពុកម្តាយ​របស់​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ នេះ​គឺជា​លើក​ដំបូង​របស់​នាង​ដែល​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ព្រះវិហារ​បរិសុទ្ធ ។ Papi នឹង​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​នាង​សម្រាប់​បុព្វការីជន​របស់​ពួកគេ ។ ជីមេណា មិន​អាច​រង់ចាំ​បាន​ទេ !

ប៉ុន្តែ​បន្ទាប់មក ជីមេណា បាន​គិត​អំពី​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍ ភ័យស្លន់ស្លោ​ក្នុង​ចិត្ត ។ នាង​បាន​និយាយ​ថា « Papi ចុះ​ចំណែក ប្រដាប់​គ្រប់គ្រង​ជាតិស្ករ​របស់​ខ្ញុំ ? »

ជីមេណា មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១ ។ ដើម្បី​រក្សា​សុខភាព នាង​តែងតែ​ពាក់​ឧបករណ៍​តូច​មួយ​ដែល​ហៅ​ថា ប្រដាប់​គ្រប់គ្រង​ជាតិស្ករ អាំងសុយលីន ដើម្បី​ជួយ​គ្រប់គ្រង​កម្រិត​ជាតិស្ករ​នៅក្នុង​ឈាម​របស់​នាង ។ បើ​នាង​ទៅ​ឆ្ងាយ​មិន​បាន​ពាក់​វា នាង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​ទេ ។

« តើ​គេ​នឹង​ឲ្យ​ខ្ញុំ​ពាក់​វា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬ​ទេ ? » ជីមេណា បាន​សួរ ។ បេះ​ដូង​គាត់​លោត​ញាប់​ខុស​ចង្វាក់ ។ « ចុះ​ពេល​ខ្ញុំ​ចុះ​ក្នុង​ទឹក ? »

Papi បាន​និយាយ​ថា « វា​មិន​អី​ទេ » ។ « កូន​អាច​ពាក់​ឧបករណ៍​របស់​កូន​បាន​រហូត​ដល់​កូន​ត្រូវ​ចុះ​ក្នុង​ទឹក ។ បន្ទាប់មក Mamá អាច​ជួយ​កូន​ពាក់​វា​វិញ​ភ្លាមៗ​កាល​ដែល​កូន​ចេញ​ពីក្នុង​ទឹក » ។

ម៉ាក់​បាន​ងក់ក្បាល ។ « ហើយ​ប្រសិនបើ​កូន​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​កាល​ដែល​កូន​កំពុង​ទទួល​បុណ្យ​ជ្រមុជទឹក គ្រាន់តែ​ប្រាប់ ប៉ា មកហើយ​កូន​អាច​ឈប់​បាន » ។ Mamá បាន​ចាប់​ដៃ​របស់​នាង​យ៉ាងណែន ។ « មិនអីទេ ពួកយើង​នឹង​នៅ​ជាមួយ​កូន​រហូត » ។

ជីមេណា បាន​និយាយ​ថា « កូន​យល់​ហើយ » ។ នាង​មាន​អារម្មណ៍​ភ័យខ្លាច ។ ប៉ុន្តែ Mamá និង Papi បាន​ជួយ​នាង​មាន​អារម្មណ៍​ប្រសើរ​ឡើង​បន្តិច ។

គ្រួសារ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

នៅពេល​ពួកគេ​ទៅ​ដល់ ជីមេណា បាន​ចាប់​ដៃ​របស់ Mamá និង Papi កាល​ដែល​ពួកគេ​បាន​ដើរ​ឆ្ពោះ​ទៅ​ទ្វារ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​នាង​បោះជំហាន​ចូល​ដល់​ខាងក្នុង​ភ្លាម ជីមេណា មាន​អារម្មណ៍ កក់ក្តៅ ដែល​ជា​អារម្មណ៍​លួងលោម ។ នាង​បាន​ដឹងថា ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ប្រាប់​នាង​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​នាង ទោះជា​នាង​មាន​អារម្មណ៍​ភ័យខ្លាច​ក៏​ដោយ ។ អ្វីៗ​នឹង​មិន​ថ្វី​ទេ គឺ​ដូចជា Papi បាន​មាន​ប្រសាសន៍​ដូច្នោះ ។

ជីមេណា បាន​ផ្លាស់​សម្លៀក​បំពាក់​ពណ៌ស ។ បន្ទាប់មក Mamá បាន​ជួយ​យក​ម៉ាស៊ីន​ចេញ​ពី​នាង ។ Mamá បាន​និយាយ​ថា « វា​តែ​ពីរបី​នាទី​ប៉ុណ្ណោះ » ។ ម៉ាក់​បាន​ឱប ជីមេណា ។

ប្រដាប់​គ្របគ្រង​ជាតិស្ករ​អាំងស៊ុយលីន

ជីមេណា បានចុះ​ទៅ​ក្នុង​ទឹក ។ Papi កំពុង​រង់ចាំ​នាង ។ គាត់​បាន​ហ៊ុច​ដៃ​របស់គាត់ ហើយ​បាន​ជួយ​នាង​ចុះ​ជណ្តើរ ។

Papi បាន​ពោលពាក្យ​អធិស្ឋាន ហើយ​បាន​ជ្រមុជ​ជីមេណា ចូល​ទៅ​ក្នុង​ទឹក ។ នៅពេល​នាង​ងើប​ឡើង​វិញ ជីមេណា បាន​ញញឹម ។ បន្ទាប់មក ពួកគេ​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ពីរបី​ទៀត ។

« តើ​កូន​មិន​អី​ទេ​ឬ ? » Papi បាន​ខ្សឹប​សួរ​នាង ។

ជីមេណា បាន​ឆ្លើយ​ថា « ចាស ! »

Papi បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​នាង​សម្រាប់មនុស្សពីរ​បី​នាក់​ទៀត ។ គាត់​បាន​សួរ​នាង​ម្តង​ទៀត​ថា « តើ​កូន​អាច​ធ្វើ​ទៀត​បាន​ទេ ? »

ក្មេងស្រី និង​ឪពុក​របស់​នាង​នៅក្នុង​អាង​ជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ជីមេណា បាន​ឆ្លើយ​ថា « ចាស ! »

បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក​ចុងក្រោយ Mamá បាន​ជួយ​ជីមេណា ពាក់​ប្រដាប់​គ្រប់គ្រង​ជាតិ​ស្ករ​របស់​នាង​វិញ ហើយ​បាន​ពិនិត្យ​មើល​ជាតិស្ករ​ក្នុង​ឈាម​របស់​នាង ។ Mamá បាន​ញញឹម ។ វា​ធម្មតា​ទេ ! វា​ដូចជា ជីមេណា មិន​បាន​ដោះ​ប្រដាប់​គ្រប់គ្រង​ជាតិស្ករ​ចេញ​ទាល់តែសោះ ។

បន្ទាប់មក ពួកគេ​បាន​ចូលទៅ​បន្ទប់​តូច​មួយ ។ Papi បាន​ដាក់​ដៃ​នៅលើ​ក្បាល​របស់ ជីមេណា ។ គាត់​បាន​ធ្វើ​ពិធីបញ្ជាក់​ឲ្យ​នាង​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​សម្រាប់​បុគ្គល​ដែល​បាន​ស្លាប់​ទៅ ដែល​នាង​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ។ ឥឡូវ​នេះ បុព្វការីជន​របស់​នាង​អាច​ជ្រើសរើស​ដើម្បី​ចូលរួម​នៅក្នុង​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ហើយ !

នៅ​ឯ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​នៅ​ថ្ងៃ​បន្ទាប់ ជីមេណា និង​ឪពុកម្តាយ​របស់​នាង​បាននិយាយ​ពី​ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។ Papi បាននិយាយ​ថា « ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ » ។ « នៅពេល​យើង​ទៅ យើង​អាច​មាន​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​យើង » ។

ប៉ាបឡូ ប្អូនប្រុស​របស់​នាង ជីមេណា បាន​សួរ​ថា « តើ​ជា​អព្ភូតហេតុ​បែប​ណា​ទៅ ? »

ជីមេណា បាន​និយាយ​ថា « បងបាន​ព្រួយបារម្ភ​ចំពោះ​ការ​ដោះ​ប្រដាប់​គ្រប់គ្រង​ជាតិស្ករ​របស់​បង​ចេញ​ដើម្បី​ចូលទៅ​ក្នុង​ទឹក » ។ « ប៉ុន្តែ​ខណៈដែល​បង​កំពុង​ធ្វើ​បុណ្យជ្រមុជទឹក បង​មិន​បាន​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​ទាល់តែ​សោះ ។ វា​ពិត​ជា​អព្ភូតហេតុ​ណាស់ ! ជីមេណា​បាន​ញញឹម ។ « ហើយ​ទោះបីជា​បង​ភ័យ​ក៏​ដោយ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​បង​ឲ្យ​មាន​អារម្មណ៍​ស្ងប់ ។ នោះ​ក៏ជា​អព្ភូតហេតុ​ដែរ » ។

ដំណើររឿងជា PDF

រចនា​រូបភាព​ដោយ អាលីហ្សា ភីធើរសិន