« សកម្មភាព ចូរមកតាមខ្ញុំសម្រាប់កុមារតូចៗ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៤៩ ។
ព្រះគម្ពីរសញ្ញាថ្មី
សកម្មភាព ចូរមកតាមខ្ញុំសម្រាប់កុមារតូចៗ
សម្រាប់ លូកា ១២–១៧; យ៉ូហាន ១១
លេងល្បែងទាយកាយវិការជាមួយកូនតូចៗរបស់បងប្អូន ! សូមជ្រើសរើសអ្វីមួយដែលបងប្អូនមានអំណរគុណចំពោះ ប៉ុន្តែសូមកុំទាន់និយាយចេញឡើយ ។ រាយបញ្ជីពីមូលហេតុដែលបងប្អូនមានអំណរគុណចំពោះបុគ្គល ឬរឿងនោះរហូតដល់កូនរបស់បងប្អូនទស្សន៍ទាយត្រូវ ។ បន្ទាប់មកដល់វេនពួកគេម្តង !
សម្រាប់ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨
សូមបង្ហាញរូបភាពព្រះវិហារបរិសុទ្ធដល់កូនតូចៗរបស់បងប្អូន ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីឲ្យក្រុមគ្រួសាររបស់យើងនៅជាមួយគ្នាជានិរន្តរ៍ ។ ច្រៀង « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៨ ) ។
សម្រាប់ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២
សូមទស្សនាព្រះវិហារបរិសុទ្ធដែលនៅជិតបងប្អូនជាមួយកូនតូចៗរបស់បងប្អូន ឬបង្ហាញរូបភាពនៅលើអនឡាញដល់ពួកគេ ។ សូមចែកចាយទីបន្ទាល់សាមញ្ញៗពីរបៀបដែលបងប្អូនមានអារម្មណ៍ពីព្រះវិហារបរិសុទ្ធ ។ ប្រសិនបើបងប្អូនដើរនៅលើបរិវេណនោះ សូមជួយកូនៗយល់ពីអារម្មណ៍ដ៏គួរឲ្យស្រឡាញ់ និងសេចក្តីសុខសាន្តនៅទីនោះ ។
សម្រាប់ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១
សូមជួយកូនតូចៗរបស់បងប្អូននិយាយថា « ព្រះយេស៊ូវសព្វព្រះទ័យឲ្យខ្ញុំបម្រើដល់មនុស្សដទៃ » ។ សូមគិតពីរបៀបដែលបងប្អូនអាចជួយជាមួយគ្នា ។ បន្ទាប់ពីបងប្អូនជួយបុគ្គលនោះ សូមសួរថាតើការជួយធ្វើឲ្យពួកគេមានអារម្មណ៍យ៉ាងណា ។