ឆ្នាំ ២០២៣
ការបត់​ក្រដាស​សប្បាយ ៗ
ខែ ឧសភា ឆ្នាំ ២០២៣


« ការបត់​ក្រដាស​សប្បាយ​ណាស់ » ប្រិយមិត្ត ខែ ឧសភា ២០២៣ ៣២–៣៣ ។

ល្បែង​កម្សាន្ត

ការបត់​ក្រដាស​សប្បាយ ៗ

ដំណើររឿងជា PDF

រចនា​រូបភាព​ដោយ នីកូល វ៉គិនហូស

រូប​បន្ទះប័ណ្ណកំណត់ចំណាំ

  1. សូម​បត់​ក្រដាស​ជា​រាង​ការ៉េ​ពាក់​កណ្តាល​អង្កត់​ទ្រូង​ដើម្បី​ធ្វើ​ជា​រាង​ត្រី​កោណ ។

  2. សូម​បត់​ផ្នែក​ទាំង​សងខាង​នៃ​រាង​ត្រីកោណ​ទៅ​ចំ​កណ្តាល​ដើម្បី​ធ្វើ​ជា​រាង​ការ៉េ ។ បន្ទាប់មក​លា​មកវិញ ។

  3. បត់​ក្រដាស​ខាងលើ​នៅ​កំពូល​រាង​ត្រីកោណ ហើយ​បត់​ចុះ​ទៅ​ក្រោម ។

  4. បត់​ចុង​ខាង​ស្តាំ និង​ខាង​ឆ្វេង​ធ្វើ​រាង​ខោប៉ៅ ។

  5. ឥឡូវ​នេះ​អ្នក​អាច​អាន​ជា​មួយ​ប័ណ្ណ​កំណត់​ចំណាំ​ថ្មី​របស់​អ្នក​បាន​ហើយ !

រូប​កញ្ជ្រោង

  1. សូម​បត់​ក្រដាស​ជា​រាង​ការ៉េ​ពាក់​កណ្តាល​អង្កត់​ទ្រូង​ដើម្បី​ធ្វើ​ជា​រាង​ត្រី​កោណ ។

  2. បត់​ផ្នែក​ខាងស្តាំ និង​ខាងឆ្វេង​នៃ​រាង​ត្រីកោណ​ទៅ​ចំណុច​កណ្តាល​ដើម្បី​ធ្វើ​ជា​រាង​ការ៉េ ។

  3. បង្វិល​រាង​ការ៉េ ។ បត់​ពាក់​កណ្តាល​តាម​បន្ទាត់​ដើម្បី​ធ្វើ​រាង​ត្រី​កោណ ។

  4. ស្វែងរក​គែម​ត្រីកោណ​ដែល​មាន​ស្លាប​បី ។ បត់​គែម​នេះ​ឡើង​រាង​លំអៀង ហើយ​បន្ទាប់មក​លា​ស្លាប​ឡើង ។

  5. បើក​ស្លាប​កណ្តាល ហើយ​បត់​ចុង​ចុះ​ដើម្បី​ធ្វើ​មុខ ។

  6. យក​ចំណុច​កណ្តាល​ផ្សេងទៀត​នៃ​រាង​ត្រីកោណធំ ហើយ​បត់​វា​ចុះ​ដើម្បី​ធ្វើ​កន្ទុយ ។

រូប​ត្រី

  1. បត់​ក្រដាស​រាង​ការរ៉េ​ពាក់​កណ្តាល​អង្កត់​ទ្រូង​ដើម្បី​ធ្វើ​រាង​ត្រី​កោណ បន្ទាប់មក​លា​វា ។ ធ្វើ​ដូច​គ្នា​នេះ​នៅ​ផ្នែក​ម្ខាង​ទៀត ។

  2. បត់​ក្រដាស​ជា​ពីរ​ដើម្បី​ធ្វើ​រាង​ចតុកោណ បន្ទាប់មក​លា​វា ។

  3. ផ្ងារ​ក្រដាស​របស់​អ្នក ។ ចាប់​ជីប​នៃ​ជ្រុង​អង្កត់​ផ្ចិត​នីមួយៗ​ដែល​មាន​នៅ​គែម ។ បត់​ជ្រុង​ស្តាំង​ទាំងពីរ​ចូលគ្នា​រហូត​ដល់​គែមឡើងលើ ។ ធ្វើ​ដូចគ្នា​នេះ​នៅ​ផ្នែក​ខាង​ឆ្វេង ។ អ្នក​គួរតែ​ឈប់​ត្រឹម​រាង​ត្រីកោណ ។

  4. បត់​ស្លាប​មួយ​ទៅ​ចំណុច​កណ្តាល ។ បត់​ស្លាប​មួយ​ទៀត​លើ​ស្លាប​មួយ​ទៀត ។ ធ្វើ​បែប​នេះ​នឹង​បង្កើត​ជា​ស្លាប ។

  5. ឥឡូវ​យក​ត្រី​របស់​អ្នក ហើយ​គូរ​ភ្នែក​ត្រី ។