ឆ្នាំ ២០២៣
កំណត់​ចំណាំ​សន្និសីទ
ខែ ឧសភា ឆ្នាំ ២០២៣


« កំណត់​ចំណាំ​សន្និសីទ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៥ ។

កំណត់​ចំណាំ​សន្និសីទ

alt text here

រូបភាព​រចនា​ដោយ ចស ថាលបូត

យើង​ជឿ​លើ​ព្រះគ្រីស្ទ

alt text

ប្រធាន អូក បាន​មាន​ប្រសាសន៍​ថា យើង​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ លោក​បាន​អាន​បទគម្ពីរ​ជា​ច្រើន​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ក្នុង​អំឡុង​ព្រះជន្ម​របស់​ទ្រង់ និង​ពេល​ដែល​ទ្រង់​បាន​ទៅ​សួរ​សុខទុក្ខ​ពួក​នីហ្វៃ ។ យើង​គួរ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដើម្បី​ណែនាំ​យើង​ក្នុង​ជីវិត​របស់​យើង ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

ជាមួយ​ព្រះយេស៊ូវ​ម្ដងទៀត

alt text

អែលឌើរ ស្ទីវ៉ែនសុន បាន​ប្រាប់​អំពី​ក្មេង​ស្រី​ពីរ​នាក់​ដែល​ម្ដាយមីង​របស់​ពួកគេ​បាន​ស្លាប់ ។ ស៊ីស្ទើរ លីស្សា ភរិយា​របស់​អែលឌើរ ស្ទីវ៉ែនសុន បាន​សួរ​ពី​សុខទុក្ខ​ពួក​គេ ។ ពួកគេ​កើតទុក្ខ តែ​ពួកគេ​បាន​ចែកចាយ​ទីបន្ទាល់​របស់​ពួក​គេ​ជាមួយ​គាត់ ។ ពួក​គេ​ដឹង​ថា​ម្ដាយមីង​របស់​ពួក​គេ​សប្បាយ​ចិត្ត ហើយ​ប្រហែល​នៅ​ជាមួយ​ព្រះ​យេស៊ូវ ។ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ជីវិត​អស់កល្ប​ជានិច្ច​បាន​លួងលោម​យើង ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

ទីបន្ទាល់​នៅ​លើ​ឡាន​ក្រុង

alt text

អែលឌើរ ខ័របីត បាន​មាន​ប្រសាសន៍​អំពី​ស្ត្រី​ម្នាក់​ដែល​គាត់​បាន​និយាយ​ជាមួយ​នៅ​លើ​រថយន្ត​ក្រុង ។ នាង​បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​គាត់​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ គាត់​មិន​ប្រាកដ​ថា​ត្រូវ​និយាយ​នោះអ្វី​ទេ ។ បន្ទាប់​មក​គាត់​បាន​សម្រេច​ចិត្ត​ផ្តោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត ។ លោក​បាន​ប្រាប់​នាង​ថា យើង​ត្រូវការ​ព្រះយេស៊ូវ​ដើម្បី​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅកាន់​ព្រះ​វរបិតាសួគ៌​វិញ ។ យើង​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់​យើង​ផង​ដែរ ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

ការស្ពាយ​ដុំថ្ម

alt text

ស៊ីស្ទើរ ចនសុន បាន​ចែកចាយ​ពី​របៀប​ដែល​រឿង​លំបាក​ក្នុង​ជីវិត​ហាក់ដូចជា​ការ​ស្ពាយ​កាបូប​ដែល​មាន​ដុំ​ថ្ម​ពេញ ។ យើង​ស្ពាយ​ថ្ម​ដោយ​សារ​តែ​អំពើ​បាប​របស់​យើង ទង្វើ​មិន​ល្អ​របស់​អ្នក​ដទៃ និង​ឧបសគ្គ​ក្នុង​ជីវិត ។ ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​ដក​បន្ទុក​ពី​កាបូប​របស់​យើង​ចេញ ប្រសិន​បើ​យើង​បែរ​ទៅ​រក​ទ្រង់ ។ យើង​ក៏​អាច​ជួយ​សម្រាល​កាបូប​របស់​អ្នក​ដទៃ​ផងដែរ តាមរយៈ​ការយកចិត្តទុកដាក់​ចំពោះ​ពួក​គេ​ដូច​ដែល​ព្រះ​យេស៊ូវ​នឹង​ធ្វើ ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖