« ជម្រាបសួរពីកាប់ វែរ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ២២–២៣ ។
ជម្រាបសួរពី កាប់ វែរ !
សូមរៀនអំពីបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នៅទូទាំងពិភពលោក ។
កាប់ វែរ គឺជាប្រទេសកោះមួយនៅជិត ឆ្នេរនៃអាហ្វ្រិកខាងលិច ។ មានប្រជាជនប្រមាណជា ៤៨០ ពាន់នាក់រស់នៅទីនោះ ។
ភាសា
ព័រទុយហ្កាល់ជាភាសាផ្លូវការ ។ ប្រជាជនក៏និយាយ ភាសាកាប់វែរ វើដេន ក្រេអូល ឬ គ្រីអូលូ ដែលមានមូលដ្ឋាននៅព័រទុយហ្គាល់ដែរ ។
ភ្នំភ្លើង
កាប់វែរ មានកោះចំនួន ១០ ដែលកើតឡើងដោយភ្នំភ្លើង ។ ភ្នំភ្លើងដ៏សកម្មធំជាងគេគឺត្រូវបានហៅថា ភីកូ ដូ ហ្វូហ្គូ ។ វាមានកម្ពស់ ៩,២៨១ ហ្វីត ( ២,៨២៩ ម៉ែត្រ ) ។
សាសនា
ប្រហែល ៨០ ភាគរយនៃប្រជាជនគឺកាតូលិក ។ ក៏មានសមាជិកសាសនាចក្រប្រមាណជា ១ ម៉ឺន ៦ ពាន់នាក់ដែរ ។
តន្ត្រី
ប្រជាជនកាប់វែរ ចូលចិត្តតន្រ្តីណាស់ ! ជាធម្មតាពួកគេច្រៀងនៅក្រេអូល ហើយតន្រ្តីរបស់ពួកគេលាយគ្នា តាមបែប ព័រទុយហ្គាល់ ប្រេស៊ីល និងអាហ្វ្រិកខាងលិច ។
ព្រះវិហារបរិសុទ្ធ ប្រៃអា
ព្រះវិហារបរិសុទ្ធដំបូងរបស់ កាប់វែរ បានឧទ្ទិសឆ្លងនៅឆ្នាំមុន !