« បុរសម្នាក់ដែលចេះដឹងគុណ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៤៦–៤៧
ដំណើររឿងក្នុងព្រះគម្ពីរ
បុរសម្នាក់ដែលចេះដឹងគុណ
នៅថ្ងៃមួយព្រះយេស៊ូវបានជួបបុរស ១០ នាក់ ។ ពួកគាត់ឈឺធ្ងន់ ។
បុរសនោះបានទូលសូមព្រះយេស៊ូវឲ្យព្យាបាលពួកគាត់ ។ ព្រះយេស៊ូវបានប្រាប់ ពួកគាត់ឲ្យចេញទៅ ហើយបង្ហាញខ្លួនពួកគាត់ដល់ពួកសង្ឃ ។
នៅតាមផ្លូវរបស់ពួកគាត់ បុរសទាំងនេះបានជាសះស្បើយ ! ពួកគាត់បានដឹងថា ព្រះយេស៊ូវបានព្យាបាលពួកគាត់ ។
បុរសម្នាក់ក្នុងចំណោម ១០ នាក់បានត្រឡប់មករកព្រះយេស៊ូវវិញ ។ គាត់បានលុតជង្គង់នៅចំពោះព្រះបាទារបស់ព្រះយេស៊ូវ ហើយបានអរគុណទ្រង់ ។ ព្រះយេស៊ូវមានព្រះបន្ទូលថា គាត់បានជាដោយសារតែសេចក្តីជំនឿរបស់គាត់ ។