« ភ្ជាប់ » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។
ភ្ជាប់
លីនស៊ី ប៊ី
អាយុ ១៥ ឆ្នាំ រដ្ឋកាន់តាក់គី ស.រ.អា.
ខ្ញុំមានអាយុ ១៥ ឆ្នាំ ហើយខ្ញុំជាសិស្សថ្នាក់ទីដប់នៅវិទ្យាល័យ ។ ខ្ញុំលេងកីឡាបីប្រភេទ ៖ កីឡាបាល់បោះ កីឡាបាល់ទះ និងកីឡាវៃបាល់ ។ មួយជីវិតរបស់ខ្ញុំ កីឡា និងគ្រួសារគឺសំខាន់ណាស់ ។
អំឡុងពេលជំងឺកូវីដ ជាមួយនឹងភាពមិនច្បាស់លាស់នៃឆ្នាំសិក្សានេះ ខ្ញុំត្រូវតែទុកចិត្តថា ព្រះអម្ចាស់ជ្រាបពីអ្វីដែលល្អបំផុតសម្រាប់មនុស្សទាំងអស់ ។ សាលារបស់ខ្ញុំបានត្រឡប់ចូលរៀនតាមធម្មតាវិញ ដែលវាល្អណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំរៀនតាមអនឡាញមិនចេះទេ ។
នៅសាលារៀនរបស់ខ្ញុំមានសមាជិកសាសនាចក្រតែបីនាក់ប៉ុណ្ណោះ ។ វាពិបាកបន្តិចដែរ ដោយសារពួកគេមិនរៀនថ្នាក់ជាមួយខ្ញុំ ឬមិនរៀនថ្នាក់ស្មើខ្ញុំ ។ ប៉ុន្តែ ទោះបីជាមិត្តភក្ដិរបស់ខ្ញុំភាគច្រើនមិនមែនជាពួកបរិសុទ្ធថ្ងៃចុងក្រោយក៏ដោយ ក៏ខ្ញុំអាចស្វែងរកមិត្តដែលមានបទដ្ឋានល្អបានដែរ ។ វាជួយខ្ញុំឲ្យនៅជុំវិញមនុស្សដែលមិននាំខ្ញុំដើរផ្លូវខុស ។
ដើម្បី « ស្ដាប់ទ្រង់ »បាន ខ្ញុំចូលចិត្តចំណាយពេលតែម្នាក់ឯង ហើយអធិស្ឋាន និងរកមើលខគម្ពីរអំពីបញ្ហារបស់ខ្ញុំ ។ ការធ្វើដូចនេះជួយខ្ញុំឲ្យដឹងពីអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើ នៅក្នុងស្ថានភាពដែលបានផ្តល់ឲ្យ និងដើម្បីគិតអំពីរបៀបដែលទ្រង់នឹងធ្វើ ។