ឆ្នាំ​២០២២
ការទទួល​ពិធីសាក្រាម៉ង់​នៅ​ផ្ទះ​គឺ​ល្អ​ខ្លាំង​ណាស់ ។ ហេតុអ្វី​បានជា​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ?
ខែកញ្ញា ឆ្នាំ២០២២


« ការទទួល​ពិធីសាក្រាម៉ង់​នៅ​ផ្ទះ​គឺ​ល្អ​ខ្លាំង​ណាស់ ។ ហេតុអ្វី​បានជា​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ? » ដើម្បី​កម្លាំង​នៃ​យុវជន  ខែកញ្ញា ឆ្នាំ២០២២ ។

សំណួរ និង ចម្លើយ

« ការទទួល​ពិធីសាក្រាម៉ង់​នៅ​ផ្ទះ​គឺ​ល្អ​ខ្លាំង​ណាស់ ។ ហេតុអ្វី​បានជា​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ? »

ដើម្បី​រួបរួមគ្នា​តែមួយ

« ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ពីព្រោះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។ ទ្រង់​ក៏​សព្វ​ព្រះទ័យ​ឲ្យ​យើង​រួបរួមគ្នា​តែមួយ​ដូចជា​បងប្អូន​ប្រុស​ស្រី​ផងដែរ ។ តាមរយៈ​ការទៅ​ព្រះវិហារ នោះ​យើង​រួបរួមគ្នា​តែមួយ ជួយគ្នា​ទៅវិញ​ទៅមក ហើយ​បង្ហាញ​ទ្រង់​នូវ​ការដឹងគុណ​របស់​យើង​ចំពោះ​អ្វីៗ​ទាំងអស់ ដែល​ទ្រង់​បានធ្វើ​សម្រាប់​យើង ។ យើង​ក៏​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង ហើយ​រៀន​ពី​ការបង្រៀន​ថ្មីៗ​ផងដែរ » ។

មេឡានី អិម ១៣ ឆ្នាំ ប្រទេស​ម៉ិកស៊ិក

ភាពរឹងមាំ​តាមរយៈ​ការរួបរួមគ្នា

យុវជន

« ការធ្វើ​ពិធីសាក្រាម៉ង់​នៅ​ផ្ទះ​គឺ​ល្អ​ណាស់ ដោយសារ​វា​យាង​ព្រះវិញ្ញាណ​មក​ក្នុង​ផ្ទះ​របស់​យើង ហើយ​បាន​ជួយ​យើង​ឲ្យ​ដឹងថា យើង​ត្រូវតែ​អនុវត្ត​តាម​ការបង្រៀន​របស់​សាសនាចក្រ​នៅក្នុង​ផ្ទះ​របស់​យើង ជាជាង​គ្រាន់តែ​ផ្ដោតលើ​វា​តែម្ដង​ក្នុង​មួយ​សប្ដាហ៍ ។ ទោះជា​យ៉ាងណា​ក៏ដោយ ពេលខ្លះ​ការមាន​ព្រះវិហារ​នៅ​ផ្ទះ អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ឯកោ ។ ការទៅ​ព្រះវិហារ​ដោយ​ការ​ជួបផ្ទាល់​គឺ​សំខាន់​ណាស់ ពីព្រោះ​វា​ពង្រឹង​ដល់​យើង​ទាំងអស់គ្នា​នៅពេល​យើង​រួបរួមគ្នា » ។

ណេថាន់ ជី អាយុ ១៥ ឆ្នាំ រដ្ឋ​អារីហ្សូណា ស.រ.អា.

បង្កើត​ទំនាក់ទំនង

យុវនារី

« នៅ​ព្រះវិហារ មាន​នូវ​បរិយាកាស​ប្រកប​ដោយ​សេចក្ដីស្រឡាញ់ ។ នៅទីនោះ បងប្អូន​អាច​បង្កើត​ទំនាក់ទំនង និង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នកដទៃ ខណៈពេល ទទួល នូវ​ពរជ័យ​ដល់​ខ្លួនឯង​ដែរ ។ ព្រះវិហារ​ក៏​សំខាន់​សម្រាប់​ការកសាង​នូវ​ចំណេះដឹង​របស់​បងប្អូន​អំពី​ដំណឹង​ល្អ​ផងដែរ ។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រកាស​ដំណឹងល្អ​ទៅកាន់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួនយើង ហើយ​កសាង​ក្រុង​ស៊ីយ៉ូន​ឡើង » ។

អាមេលីយ៉ា ដបុលយូ អាយុ ១៦ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

ជាជំនួយ​សម្រាប់​មនុស្ស​ដទៃ

យុវនារី

« នៅពេល​ដែល​ជំងឺ​រាតត្បាត​បាន​ចាប់ផ្ដើម ខ្ញុំ​ព្រួយបារម្ភ​ថា​យើង​មិន​អាច​ទទួល​ទាន​សាក្រាម៉ង់​បាន ប៉ុន្តែ​ក្រោយមក​ប៊ីស្សព​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ពិធីសាក្រាម៉ង់​នៅ​ផ្ទះ ! មនុស្ស​មួយ​ចំនួន​ងឿងឆ្ងល់​ពី​មូលហេតុ​ដែល​យើង​ត្រូវ​ត្រឡប់ទៅ​ព្រះវិហារ​វិញ ប៉ុន្ដែ​ខ្ញុំ​គិត​ថា យើង​ត្រូវតែ​ត្រឡប់​ទៅវិញ​ដើម្បី​ជួយ​បំភ្លឺ​ដល់​អ្នកដទៃ—ដើម្បី​ទៅ​និយាយ ឬ​ជួយ​ដល់​នរណា​ម្នាក់ ។ យើង​ត្រូវតែ​ទៅ​ព្រះវិហារ​ដើម្បី​ផ្ដល់​ក្ដី​ស្រឡាញ់ និង​ចែកចាយ​ពី​បទពិសោធន៍​ទាំងឡាយ​របស់យើង » ។

ថាមរ៉ា អិម អាយុ ១៧ ឆ្នាំ ប្រទេស​ម៉ិកស៊ិក

រំឭក​សេចក្ដីសញ្ញា​ទាំងឡាយ

យុវជន

« ព្រះសព្វព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ពីព្រោះ​មិនមែន​មនុស្ស​ទាំងអស់​អាច​ទទួលទាន​សាក្រាម៉ង់​នៅ​ផ្ទះ​របស់​ពួកគេ​បាន​នោះទេ ។ លោកតា​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ក្នុងនាម​ជា​អ្នកកាន់​បព្វជិតភាព ខ្ញុំ​គួរតែ​ធ្វើឲ្យ​ប្រាកដ​ថា មនុស្ស​ទាំងអស់​មាន​ឱកាស​ទទួល​ទាន​សាក្រាម៉ង់ ។ វា​សំខាន់​ណាស់​សម្រាប់​យើង​ក្នុងការ​ទៅ​ព្រះវិហារ ដើម្បី​យើង​ទាំងអស់​គ្នា​អាច​រំឭក​សេចក្ដីសញ្ញា​ទាំងឡាយ​របស់​យើង​បាន » ។

អេស្តេបាន អិម អាយុ ១៦ ឆ្នាំ ប្រទេស​អាហ្សង់ទីន