« រៀនពីព្រះយេស៊ូវគ្រីស្ទ និងទទួលព្រះចេស្ដារបស់ទ្រង់ » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។
ពាក្យ ចុងក្រោយ
រៀនពីព្រះយេស៊ូវគ្រីស្ទ និងទទួលព្រះចេស្ដារបស់ទ្រង់
ចេញពី សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៧ ។
ខ្ញុំសូមចែកចាយអំពី របៀប ដែលយើងអាចទាញយកព្រះចេស្ដានៃព្រះអម្ចាស់ និងលោកចៅហ្វាយនៃយើង គឺព្រះយេស៊ូវគ្រីស្ទ មកក្នុងជីវិតរបស់យើងបាន ។
យើងចាប់ផ្ដើមតាមរយៈការរៀនអំពីទ្រង់ ។១ « គឺគ្មានផ្លូវទេ សម្រាប់ឲ្យ [ យើង ] បានសង្គ្រោះក្នុង ការល្ងង់ខ្លៅ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៦ ) ។ « កាលណាយើងកាន់តែយល់អំពីគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានធ្វើដើម្បីយើង—នោះយើងកាន់តែដឹងថា ទ្រង់អាចប្រទានព្រះចេស្ដាដែលយើងត្រូវការសម្រាប់ជីវិតយើង ។
ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងហៅបេសកកម្មរបស់ទ្រង់ថាជាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើឲ្យការរស់ឡើងវិញក្លាយទៅជាការពិតចំពោះមនុស្សទាំងអស់ ហើយបានធ្វើឲ្យមានជីវិតអស់កល្បជានិច្ចចំពោះអស់អ្នកដែលប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយទទួលយក និងរក្សាពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាសំខាន់ៗទាំងឡាយ ។
នៅក្រោមផែនការដ៏អស់កល្បមហិមារបស់ព្រះវរបិតា គឺព្រះអង្គសង្គ្រោះដែលបានរងទុក្ខ ។ គឺព្រះអង្គសង្គ្រោះដែលបានផ្ដាច់ចំណងទាំងឡាយនៃសេចក្ដីស្លាប់ ។ គឺព្រះអង្គសង្គ្រោះដែលបានបង់ថ្លៃសម្រាប់អំពើបាប និងការរំលងទាំងឡាយរបស់យើង ហើយបានលុបចោលក្រោម លក្ខខណ្ឌ នៃការប្រែចិត្តរបស់យើង ។ គឺព្រះអង្គសង្គ្រោះដែលបានរំដោះយើងពីការស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ ។
ពាក្យពិសិដ្ឋដូចជា ដង្វាយធួន និង ការរស់ឡើងវិញ ពិពណ៌នាអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ ស្របតាមផែនការរបស់ព្រះវរបិតា ដើម្បីយើងអាចរស់នៅដោយមានសេចក្ដីសង្ឃឹមនៅក្នុងជីវិតនេះ ហើយទទួលបានជីវិតអស់កល្បជានិច្ចនៅបរលោកនាយ ។