« ចំណតសប្បាយៗ » ដើម្បីកម្លាំងនៃយុវជន ខែកញ្ញា ឆ្នាំ២០២២ ។
ចំណត សប្បាយៗ
សូមចែកចាយ ល្បែងកម្សាន្ដនៅក្រៅផ្ទះ របស់អ្នក
តើល្បែងកម្សាន្ដណាខ្លះដែលអ្នកចូលចិត្តលេងនៅខាងក្រៅជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារ ? បាល់ឱប ? ស្លាយ ហ្វក់ ? លេងបិទពួន ? លេងដណ្តើមស្លឹកឈើ ? ទាំងនោះគ្រាន់តែជាល្បែងកម្សាន្ដក្រៅផ្ទះមួយចំនួនដែលគេលេងនៅជុំវិញពិភពលោកប៉ុណ្ណោះ ប៉ុន្តែយើងដឹងថាមានល្បែងកម្សាន្ដច្រើនទៀតដែលអ្នកអាចប្រាប់យើងបាន ។
សូមផ្ញើការពិពណ៌នាអំពីល្បែងកម្សាន្ដនៅក្រៅផ្ទះដែលអ្នកចូលចិត្តលេង ( ជាមួយនឹងរូបថតផង ប្រសិនបើមាន ) ទៅកាន់ ftsoy@ChurchofJesusChrist.org មុនថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ។ យើងនឹងប្រមូល ហើយចែកចាយគំនិតមួយចំនួនដែលយើងពេញចិត្ត ដើម្បីយើងទាំងអស់គ្នាអាចរៀនលេងល្បែងកម្សាន្ដពីរបីថែមទៀត ។
របៀបដ៏រីករាយដើម្បី អានព្រះគម្ពីរ
ដើម្បីផ្លាស់ប្ដូរទៅរបៀបថ្មីបាន អ្នកប្រហែលជាត្រូវសាកល្បងយោបល់មួយក្នុងចំណោមយោបល់ទាំងនេះសម្រាប់ការអានព្រះគម្ពីរ ។
-
សូមគិតដល់មនុស្សម្នាក់ ឬពីរនាក់ដែលអ្នកស្គាល់ ដែលកំពុងមានបញ្ហា ហើយអានខគម្ពីរដែលទាក់ទងទៅនឹងតម្រូវការរបស់ពួកគេ ។
-
សូមធ្វើការសម្ដែង ឬអានដំណើររឿងព្រះគម្ពីរដែលអ្នកពេញចិត្តដោយលើកដាក់សំឡេង និងកាយវិការ ។
-
សូមប្ដូរវេនគ្នាថតសំឡេងអានព្រះគម្ពីរជាមួយគ្រួសារ ឬមិត្តភក្ដិ ។ បន្ទាប់មក សូមផ្ញើសំឡេងថតនោះទៅអ្នកដទៃដែលអ្នកមិនសូវបានជួបជាញឹកញាប់ ដូចជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ផងដែរ ។
-
សូមធ្វើរូបអាយ៉ងពីស្រោមជើង ហើយធ្វើការសម្ដែងរូបអាយ៉ងអំពីដំណើររឿង ឬជំពូកមួយមកពីព្រះគម្ពីរ ។
-
សូមអានព្រះគម្ពីរជាមួយគ្នាតាមរយៈការហៅជាវីដេអូ ឬតាមការហៅទូរសព្ទជាមួយនរណាម្នាក់ ។
-
ប្រសិនបើប្អូនៗកំពុងរៀនភាសាផ្សេងទៀត សូមព្យាយាមអានព្រះគម្ពីរជាភាសានោះ ។
-
សូមមើលវីដេអូព្រះគម្ពីរមកពីបណ្ណាល័យដំណឹងល្អ ( នៅក្រោមផ្នែកវីដេអូ និង រូបភាព ) ។ បន្ទាប់មក សូមអានវគ្គ ឬជំពូកដែលត្រូវគ្នាទៅនឹងវីដេអូនោះ ។
ល្បែងល្បងប្រាជ្ញា អឌ្ឍគោល
ស្លឹកឈើបានជ្រុះនៅអឌ្ឍគោលខាងជើង ក្នុងពេលដែលផ្កាកំពុងរីកនៅអឌ្ឍគោលខាងត្បូង ។ សូមស្វែងរកផ្លូវមួយដែលចាប់ពីស្លឹកឈើពណ៌ក្រហមនៅខាងលើទៅស្លឹកឈើពណ៌លឿងនៅខាងក្រោម ។ អ្នកអាចផ្លាស់ទីទៅឆ្វេង ស្ដាំ លើ ឬក្រោម ( តែហាមដើរកាត់ ) រវាងសញ្ញាដែលមានរាងដូចគ្នា ឬពណ៌ដូចគ្នា ។ ឧទាហរណ៍នៃការផ្លាស់ទីចំនួនពីរមានបង្ហាញជូននៅខាងក្រោម ។ មានរបៀបជាច្រើនដើម្បីដោះស្រាយល្បងប្រាជ្ញានេះ ។