« ពិន្ទុដ៏ស្មោះត្រង់ » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។
គ្រឹះដ៏មាំមួន
យុវវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលកសាងជីវិតរបស់ពួកគេនៅលើសិលានៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន ៥:១២ ) ។
ពិន្ទុដ៏ស្មោះត្រង់
នៅសាលារៀន អ្នកគ្រូគីមីវិទ្យារបស់ខ្ញុំចង់លើកទឹកចិត្តឲ្យមានភាពស្មោះត្រង់នៅក្នុងថ្នាក់របស់គាត់ ។ គាត់បានប្រាប់យើងថា យើងនឹងពិនិត្យមើលការប្រឡងរបស់យើងដោយខ្លួនឯង ហើយរាយការណ៍ពីពិន្ទុផ្ទាល់ខ្លួនរបស់យើង ។ នៅពេលខ្ញុំបានពិនិត្យចម្លើយរបស់ខ្ញុំហើយ ខ្ញុំចង់បន្ថែមមួយពិន្ទុទៀតទៅក្នុងពិន្ទុសរុបរបស់ខ្ញុំ ។ ខ្ញុំត្រូវការតែមួយពិន្ទុទៀតប៉ុណ្ណោះដើម្បីជាប់ ។ ខ្ញុំបានអង្គុយមួយសន្ទុះ មិនដឹងធ្វើយ៉ាងម៉េចទេ ។
នៅពេលខ្ញុំកំពុងអង្គុយគិត ភ្លាមៗនោះខ្ញុំបាននឹកចាំពីប្រសាសន៍ដកស្រង់មួយមកពីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ដែលខ្ញុំបានដាក់នៅខាងក្រោយកាតសិស្សរបស់ខ្ញុំ ៖ « អ្វីដែលជាសេចក្ដីបំផ្លិចបំផ្លាញ ជាចំណុចតូចមួយនៃភាពមិនស្មោះត្រង់។ … ស្ថាបន័មួយប្រហែលជាអាចទប់ទល់នឹងការខាតបង់ប្រាក់កម្រៃបាន ប៉ុន្តែបុគ្គលម្នាក់ៗមិនអាចសងនូវការបាត់បង់ការគោរពខ្លួនឯងបាននោះទេ » ( «I Believe » Ensign ខែ សីហា ឆ្នាំ ១៩៩២ ទំព័រ ៥ ) ។ នៅក្រោមប្រសាសន៍ដកស្រង់នោះមានឃ្លា ៖ « បើព្រះអង្គសង្គ្រោះឈរនៅក្បែរខ្ញុំ តើខ្ញុំធ្វើរឿងដែលខ្ញុំធ្វើទេ ? »
ខ្ញុំមានអារម្មណ៍សុខសាន្ដ ហើយរីករាយនៅពេលខ្ញុំបានដឹងពីអ្វីដែលខ្ញុំត្រូវធ្វើ ។ ខ្ញុំមិនបានប្ដូរពិន្ទុធ្លាក់របស់ខ្ញុំទេ ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំបានប្រឡងជាប់ការប្រឡងមួយដែលសំខាន់ជាងនេះទៅទៀត—ការប្រឡងនៃសេចក្ដីស្មោះត្រង់—ហើយខ្ញុំមានមោទនភាពចំពោះជម្រើសដែលខ្ញុំបានធ្វើ ។
ណាតាលី អេ ប្រទេស ហ្វីលីពីន