« ការសាកល្បងនៃចរិយាមារយាទ » ដើម្បីកម្លាំងនៃយុវជន ខែកញ្ញា ឆ្នាំ២០២២ ។
គ្រឹះដ៏មាំមួន
យុវវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយកសាងជីវិតរបស់ពួកគេនៅលើសិលានៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន ៥:១២ ) ។
ការសាកល្បងនៃចរិយាមារយាទ
នេះមិនមែនជាអ្វីដែលខ្ញុំបានស្នើឲ្យធ្វើនោះទេ ។ ខ្ញុំបានស្ម័គ្រចិត្តជួយលាបប្រេងកាពាររបងផ្ទះយាយទួតរបស់ខ្ញុំ ។ ប៉ុន្តែពេលថ្ងៃកាន់តែក្តៅៗទៅ ញើសបានហូរកាត់លើមុខខ្ញុំ ហើយការស្ម័គ្រចិត្តរបស់ខ្ញុំបានប្រែជាការនឿយហត់ដ៏ខ្លាំងក្រោមកម្ដៅថ្ងៃទៅវិញ ។
ម៉ាក់របស់ខ្ញុំប្រាប់ខ្ញុំឲ្យសម្រាក និងផឹកទឹកសិន រួចចាំត្រឡប់មកធ្វើការវិញ ប៉ុន្តែខ្ញុំចង់ធ្វើឲ្យខ្លួនឯងលំបាកបែបនេះ ។
ម៉ាក់និយាយថា « ដាល្លិន នៅពេលអ្វីគ្រប់យ៉ាងនៅក្នុងជីវិតមានដំណើរការល្អ នោះគ្មានរង្វាន់ពិតប្រាកដសម្រាប់ការមានឥរិយាបថល្អនោះទេ » ។ ការប្រឡងនៃចរិយាមារយាទពិត និងរង្វាន់ពិត កើតឡើងនៅពេលដែលកូនអាចមានឥរិយាបថល្អ ទោះបីជានៅពេលអ្វីៗគ្រប់យ៉ាងហាក់បីដូចជាពិបាកក៏ដោយ » ។
មួយសប្ដាហ៍ក្រោយមក លោកតារបស់ខ្ញុំបានសួរថា តើខ្ញុំអាចលាបថ្នាំប្រេងលើរបងផ្ទះ របស់គាត់ បានទេ ។ របងផ្ទះរបស់គាត់វែងជាងលើកមុនទៀត ហើយយើងត្រូវតែលាបទាំងសងខាង ។
លើកនេះ ខ្ញុំបានតាំងចិត្តរៀបចំឥរិយាបថរបស់ខ្ញុំឲ្យប្រសើរឡើង ទោះជាការងារពិបាកក៏ដោយ ។ យើងបានចាប់ផ្ដើមធ្វើការតាំងពីពេលព្រលឹម ប៉ុន្តែប្រាកដណាស់ មិនយូរប៉ុន្មានយើងត្រូវក្ដៅក្រោមកម្ដៅថ្ងៃដដែល ។ ការងារដូចជាមិនចេះចប់សោះ នៅពេលយើងត្រូវលើកធុងប្រេងស្អិត ស្អុយដ៏ធ្ងន់ទាំងនោះ ។ គុម្ពោតបន្លានៅតាមរបងផ្ទះបានចាក់ជើងរបស់យើង ។ ពេលខ្ញុំចងចាំពីអ្វីដែលម៉ាក់របស់ខ្ញុំបាននិយាយ នោះខ្ញុំមិនបានត្អូញត្អែរទេ ។ ខ្ញុំមិនបានបោះបង់កិច្ចការនេះទេ ។ ខ្ញុំបានធ្វើការដោយយកចិត្តទុកដាក់ និងព្យាយាមមានឥរិយាបថល្អបន្ដទៀត ។
នៅពេលយើងធ្វើការរួចហើយ ខ្ញុំបានមើលទៅរបងដែលលាបថ្មីនោះ ហើយខ្ញុំមានមោទនភាពចំពោះអ្វីដែលយើងបានធ្វើ ។ ខ្ញុំហត់ និងប្រឡាក់ ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំក៏បានយកឈ្នះលើការសាកល្បងនៃចរិយាមារយាទដ៏សំខាន់មួយផងដែរ ។ ខ្ញុំបានរៀនថា ខ្ញុំអាចមានឥរិយាបថល្អ ទោះបីជានៅពេលដែលអ្វីៗគ្រប់យ៉ាងហាក់បីដូចជាពិបាកក៏ដោយ ។
ដាល្លិន អេច នៅរដ្ឋអូកឡាហូម៉ា ស.រ.អា.