ដើម្បី​កម្លាំង​នៃ​យុវជន
បុត្រសំណព្វ
ខែ កក្កដា ឆ្នាំ ២០២៤


បុត្រសំណព្វ

នេះគឺជា​ទំនុកបទ​នៃ​បទចម្រៀង​នេះ​ដែល​ចេញពី​អាល់ប៊ុម​បាវចនា​យុវវ័យ ឆ្នាំ ២០២៤ ។

ទំនុកបទ

១. ពេល​ខ្ញុំ​មើល​ទៅ​រូបថត

នារី​ដែល​នៅលើ​អេក្រង់​ខ្ញុំ ។

ដួង​ចិត្ត​ខ្ញុំ​ក្រៀមក្រំ

កាល​ឃើញ​ពួកគេ​រីករាយ​ជា​ខ្លាំង ។

ចិត្ត​ខ្ញុំ​បាន​ជ្រួលច្របល់

ព្យាយាម​ស្វែង​យល់​ថា​ខ្ញុំ​ជា​នរណា ។

ខ្ញុំ​គេង​រសាប់​រសល់ ។

ក្តី​រំពឹង​ទុក​នោះ​ហាក់ដូចជា​

ខ្ពស់​ហួសក្រៃ តើ​ខ្ញុំ​អាច

រក​សេចក្តី​ពិត​ដោយ​របៀបណា ?

ប្រៀប​ដូចជា​កំពុង​រក

ដំណក់ទឹក​ក្នុង​មហាសាគរ​ដ៏ជ្រៅ ។ ហ៊ឹម

ខ្ញុំ​ឮ​ព្រះសូរសៀង​ទ្រង់​ពេល​ខ្ញុំ​ឯកោ ។

សំនៀង​ទ្រង់​អាច​ប្រោសលោះ

ព្យាបាល​រូប​ខ្ញុំ ។

ទ្រង់​ដក​បន្ទុក

រំសាយ​អារម្មណ៍​ឲ្យ​ស្បើយ ។

ហើយ​ខ្ញុំ​ចាំថា ខ្ញុំ​ជា​បុត្រសំណព្វ ។

មាន​និស្ស័យ—

មាន​និស័្សយ​នៃ​ព្រះ

ទ្រង់​បង្កើត​ខ្ញុំ​ដ៏​ឥតខ្ចោះ ។

ពេល​ខ្ញុំ​គ្មាន​អ្នក​ត្រូវការ

ទ្រង់​ហៅ​ខ្ញុំ—

ខ្ញុំ​ចាំ​ថា​ខ្ញុំ​ជា​បុត្រ​សំណព្វ ។

មាន​និស្ស័យ—

មាន​និស័្សយ​នៃ​ព្រះ

ទ្រង់​បង្កើត​ខ្ញុំ​ដ៏​ឥតខ្ចោះ ។

ពេល​ខ្ញុំ​គ្មាន​អ្នក​ត្រូវការ

ទ្រង់​ហៅ​ខ្ញុំ​បុត្រ​សំណព្វ ។ បុត្រ​សំណព្វ ។

២. ពេល​ខ្ញុំ​បញ្ឈប់​សម្លេង

ហើយ​នៅ​ស្ងប់ស្ងាត់​ខ្ញុំ​អាច​ឃើញ

ទ្រង់​ស្រឡាញ់​ខ្ញុំ​លើស​ជីវិត

ក្តី​ស្នេហ៍​ទ្រង់​គឺជា​សេចក្ដី​សង្ឈឹម ។

ហ្វូង​តារា​ជា​សាក្សី

ទ្រង់​បាន​រងទុក្ខ​ជំនួស​ខ្ញុំ​ជាក់ ។

ខ្ញុំ​ឮ​ព្រះ​សូរសៀង​ទ្រង់​ពេល​ខ្ញុំ​ឯកោ ។

សំនៀង​ទ្រង់​អាច​ប្រោសលោះ

ព្យាបាល​រូប​ខ្ញុំ ។

ខ្ញុំ​ស្គាល់​ខ្លួនឯង​ច្បាស់

មិនថា​ខ្ញុំ​ទៅ​ទីណា ។

ខ្ញុំ​ចាំ​ថា​ខ្ញុំ​ជា​បុត្រ​សំណព្វ ។

មាន​និស្ស័យ—

មាន​និស័្សយ​នៃ​ព្រះ

ទ្រង់​បង្កើត​ខ្ញុំ​ដ៏​ឥតខ្ចោះ ។

ពេល​ខ្ញុំ​គ្មាន​អ្នក​ត្រូវការ

ទ្រង់​ហៅ​ខ្ញុំ—

ខ្ញុំ​ចាំ​ថា​ខ្ញុំ​ជា​បុត្រ​សំណព្វ ។

មាន​និស្ស័យ—

មាន​និស័្សយ​នៃ​ព្រះ

ទ្រង់​បង្កើត​ខ្ញុំ​ដ៏​ឥតខ្ចោះ ។

ពេល​ខ្ញុំ​គ្មាន​អ្នក​ត្រូវការ

ទ្រង់​ហៅ​ខ្ញុំ​បុត្រ​សំណព្វ ។ បុត្រ​សំណព្វ ។

របួស​ស្នាម​មិន​អាច​ផ្លាស់​ប្រែ​ខ្ញុំ ។

អូ​វា​គ្រាន់​ជា​អតីតកាល ។

ភាព​មិន​ឥតខ្ចោះ​បាន​រសាត់​ឆ្ងាយ

ទ្រង់​ជួយ​ខ្ញុំ​ឃើញ​ភាព​ស្រស់​ផូផង់ ។

របួស​ស្នាម​មិន​អាច​ផ្លាស់​ប្រែ​ខ្ញុំ ។

អូ​វា​គ្រាន់​ជា​អតីតកាល ។

ភាព​មិន​ឥតខ្ចោះ​បាន​រសាត់​ឆ្ងាយ

រសាត់​ឆ្ងាយ ។

ហើយ​ខ្ញុំ​ចាំថា ខ្ញុំ​ជា​បុត្រសំណព្វ ។

មាន​និស្ស័យ—

មាន​និស័្សយ​នៃ​ព្រះ

ទ្រង់​បង្កើត​ខ្ញុំ​ដ៏​ឥតខ្ចោះ ។

ពេល​ខ្ញុំ​គ្មាន​អ្នក​ត្រូវការ

ទ្រង់​ហៅ​ខ្ញុំ—

ខ្ញុំ​ចាំ​ថា​ខ្ញុំ​ជា​បុត្រ​សំណព្វ ។

មាន​និស្ស័យ—

មាន​និស័្សយ​នៃ​ព្រះ

ទ្រង់​បង្កើត​ខ្ញុំ​ដ៏​ឥតខ្ចោះ ។

ពេល​ខ្ញុំ​គ្មាន​អ្នក​ត្រូវការ

ទ្រង់​ហៅ​ខ្ញុំ​បុត្រ​សំណព្វ ។ បុត្រ​សំណព្វ ។