« ចុះបើសិនជាខ្ញុំមិនអាចនិយាយបានថាខ្ញុំ ដឹង ថាដំណឹងល្អគឺជាការពិត ? ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។
ចំគោលដៅ
ចុះបើសិនជាខ្ញុំមិនអាចនិយាយបានថាខ្ញុំ ដឹង ថាដំណឹងល្អគឺជាការពិត ?
ប្រសិនបើប្អូនមិនមានអារម្មណ៍ថា ប្អូនអាចនិយាយបានថា « ខ្ញុំដឹង » នោះទេ នោះគឺមិនថ្វីទេ ។ សូមចាប់ផ្តើមជាមួយអ្វីដែលប្អូន ជឿ ។ ហើយប្រសិនបើប្អូនមិនច្បាស់អំពី រឿងនោះ សូមចាប់ផ្តើមពីអ្វីដែលប្អូន ចង់ ជឿ ។ បន្ទាប់មក « សូមឲ្យចំណង់នេះមាននៅក្នុងខ្លួនប្អូន » ( អាលម៉ា ៣២:២៧ ) ហើយដឹកនាំប្អូនឲ្យប្រព្រឹត្ត—ឲ្យអធិស្ឋាន ឲ្យសិក្សា ឲ្យប្រែចិត្ត ឲ្យបម្រើ ។ ពេលប្អូនអនុវត្តន៍សេចក្តីជំនឿ សូមយកចិត្តទុកដាក់ទៅលើគំនិត និងអារម្មណ៍របស់ប្អូន ។ យូរៗទៅប្អូនប្រហែលជាអាចនិយាយដោយជឿជាក់ថា « ខ្ញុំជឿ » ។
« ការជឿ គឺជាពាក្យដ៏មានតម្លៃ ថែមទាំងជាទង្វើដ៏មានតម្លៃផង ហើយ [ ប្អូន ] មិនត្រូវការសុំអត់ទោសដោយ ‹ គ្រាន់តែជឿ › នោះឡើយ » ។
សូមស្រឡាញ់សេចក្ដីពិតនៃដំណឹងល្អដែលប្អូនជឿ ។ សូមធ្វើសកម្មភាពតាមការជឿទាំងនោះ ។ ស្មោះត្រង់ទៅនឹងការជឿទាំងនោះ។ នៅពេលប្អូនធ្វើដូច្នេះ នោះប្អូននឹងទទួលបានពរដោយព្រះវិញ្ញាណបរិសុទ្ធ ។ ហើយប្អូនអាចមានអារម្មណ៍មានចំណែកនៅក្នុងព្រះវិហារ មិនថាប្អូនមានទីបន្ទាល់បែបណានោះទេ ។ ពេលប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បន្ទាប់មក–ជាទីប្រឹក្សា ទី២ នៅក្នុងគណៈប្រធានទី១ បានមានប្រសាន៍ថា « សាលាប្រជុំយើងពុំមានបិទស្លាកថា «ទីបន្ទាល់របស់ប្អូនត្រូវតែរឹងមាំកម្រិតនេះទើបអាចចូលរួមបាន » នោះទេ » ។