ដើម្បី​កម្លាំង​នៃ​យុវជន
គ្មាន​នរណា​ម្នាក់​នៅ​សាលា​មានបទដ្ឋាន​ដូច​ខ្ញុំ​ទេ ។ តើ​ខ្ញុំ​រក​មិត្តល្អ​នៅទីនោះ​ដោយ​របៀបណា ?
ខែ កក្កដា ឆ្នាំ ២០២៤


« គ្មាន​នរណា​ម្នាក់​នៅ​សាលា​មាន​បទដ្ឋានដូច​ខ្ញុំ​ទេ ។ តើ​ខ្ញុំ​រក​មិត្តល្អ​នៅទីនោះ​ដោយ​របៀបណា ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។

សំណួរ និង ចម្លើយ

« គ្មាន​នរណា​ម្នាក់​នៅ​សាលា​មាន​បទដ្ឋានដូច​ខ្ញុំ​ទេ ។ តើ​ខ្ញុំ​រក​មិត្តល្អ​នៅទីនោះ​ដោយ​របៀបណា ? »

យុវនារី

« និយាយ​អំពី​ចំណាប់​អារម្មណ៍​ដែល​បាន​ចែកចាយ​របស់បងប្អូន ។ បងប្អូន​មិន​ចាំបាច់​បាំង​ពន្លឺ​របស់​បងប្អូន​នោះទេ ។ បងប្អូនគ្រាន់​តែ​ធ្វើ​ជា​ក្មេង​ជំទង់​ធម្មតា​ដែល​អាច​ទាក់​ទង​ទៅ​នឹង​រឿង​សប្បាយៗ​មួយ​ចំនួន​ដែល​ក្មេង​ជំទង់​ផ្សេង​ទៀត​ចូល​ចិត្ត​ទៅបាន​ហើយ ។ ធ្វើ​តាម​បទដ្ឋាន​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បញ្ជាក់​ឲ្យ​ច្បាស់​ទៅដល់​មិត្ត​រួមថ្នាក់​របស់​បងប្អូនអំពី​បទដ្ឋាន​ដែល​បងប្អូន​ធ្វើតាម » ។

ជេមី អាន ប៊ី អាយុ ១៨ ឆ្នាំ, នីក្រូស អ័កស៊ីដែនថុល ប្រទេស​ហ្វីលីពីន

យុវនារី

« ស្វែងរក​មនុស្ស​ដែល​មាន​កម្រិត ចំណាប់​អារម្មណ៍ ទេពកោសល្យ ឬ​ការ​កម្សាន្ដ​ស្រដៀងគ្នា ។ មាន​មនុស្ស​អស្ចារ្យ​ ដែលមានជំនឿ​ផ្សេង​ទៀត​ជាច្រើននាក់ ព្រម​ទាំង​មនុស្ស​ដ៏​អស្ចារ្យ​ដែល​គ្មាន​ជំនឿ​ទាល់​តែ​សោះ​ផងដែរ ។ ពួក​គេ​ទាំង​អស់​គ្នា​នៅ​តែ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ ។ នៅ​ពេល​ដែល​បងប្អូន​បន្ត​រក្សា​នូវ​បទដ្ឋាន​របស់​បងប្អូន ទោះ​បី​ជា​មិត្ត​របស់​បងប្អូនមិន​ធ្វើ​អ្វីក៏​ដោយ ក៏​គំរូ​របស់​បងប្អូនអាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​ធ្វើ​ការ​ជ្រើស​រើស​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ផងដែរ » ។

លូស៊ី ប៊ី អាយុ ១៥ ឆ្នាំ ទីក្រុង លីម៉ា ប្រទេស​ប៉េរូ

យុវជន​ម្នាក់

« សូម​អត់ធ្មត់ និង​បើកចិត្ត​បើក​គំនិត ។ មិត្តភាព​គឺ​អំពី​គុណភាព មិនមែន​បរិមាណ​នោះទេ ហើយ​ការ​មាន​មិត្ត​ពិត​មួយ​ចំនួន​អាច​ទទួល​បាន​រង្វាន់​ច្រើន​ជាង​ការ​ព្យាយាម​ឲ្យចូលចំណោម​ជាមួយ​នឹង​ហ្វូង​មនុស្ស​ដែល​មិន​ត្រូវ​គ្នា​នឹង​តម្លៃ​របស់​បងប្អូន » ។

អាដេដូយិន អាលម៉ា អូ, ១៧, អូសាន់ ប្រទេស​នីហ្សេរីយ៉ា

យុវនារី

« ចែកចាយ​ពីបទដ្ឋាន​របស់​បងប្អូន​ជាមួយ​ពួកគេ ។ ប្រសិន​បើ​ពួក​គេ​ដឹង​ថា​បទដ្ឋាន​របស់​បងប្អូន​ជា​អ្វី នោះ​ពួក​គេ​នឹង​អាច​គោរព​បទដ្ឋាន​នោះ​បាន ។ បងប្អូនក៏​អាច​អញ្ជើញ​មិត្ត​ភក្តិ​របស់​បងប្អូន​នៅ​សាលា​ឲ្យទៅ​ព្រះវិហារ និង/ឬ​សកម្មភាព​សាសនាចក្រ​នានា ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​មើល​ឃើញ​បន្ថែម​ទៀត​អំពី​អ្វី​ដែល​បងប្អូន​ជឿ​ផងដែរ » ។

ម៉ាហ្គារ៉េត ភី អាយុ ១៣ ឆ្នាំ រដ្ឋ​តិចសាស់ ស.រ.អា.

យុវនារី

« ខ្ញុំ​បាន​រៀន​ថា​អ្នក​អាច​ស្វែងរក​មិត្ត​ល្អ​បាន​តាម​រយៈ​ការ​បំផុស​គំនិត និង​គ្រាន់​តែ​ធ្វើជា​ខ្លួន​ឯង​ប៉ុណ្ណោះ ។ ពេល​ខ្លះ​មនុស្ស​នឹង​មក​រក​បងប្អូន ហើយ​ពេល​ខ្លះបង​ប្អូន​ត្រូវ​តែ​រកមើល ប៉ុន្តែ​នឹង​មាន​មនុស្ស​ដែល​នឹង​អាច​ក្លាយ​ជា​មិត្ត​ល្អ ឬ​ត្រូវការ​មិត្ត​ល្អ​ដូចជា​បងប្អូន » ។

ខេធី អ័រ អាយុ ១៨ ឆ្នាំ រដ្ឋ​ណេប្រាស្កា ស.រ.អា.