« កម្លាំងនៃវីរជន » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។
កម្លាំងមកពីព្រះគម្ពីរទាំងឡាយ
កម្លាំងនៃវីរជន
វីរជននៅក្នុងព្រះគម្ពីរមរមនក៏ត្រូវការកម្លាំងដែរ ហើយព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃកម្លាំងនេះ ។ តើអ្នកអាចទាញយកកម្លាំងរបស់ទ្រង់ដូចជាវីរជនទាំងនេះដោយរបៀបណា ?
នីហ្វៃ ៖ វិវរណៈ ( នីហ្វៃទី ១–២ )
ការចាកចេញពីផ្ទះ ការពុះពារនឹងបញ្ហាគ្រួសារ និងការប្រឈមមុខនឹងអ្វីដែលមិនបានរំពឹងទុកអាចជាការពិបាក ។ ប៉ុន្តែ នៅពេលលោកដាក់សេចក្តីជំនឿរបស់លោកទៅលើព្រះអម្ចាស់ នីហ្វៃបានរៀនស្វែងរកវិវរណៈ ហើយទុកចិត្តលើព្រះអម្ចាស់ដើម្បីដឹកនាំរូបលោក ។
អាលម៉ា និងពួកបុត្រានៃម៉ូសាយ ៖ ការប្រែចិត្ត ( ម៉ូសាយ ២៧–២៨; អាលម៉ា ៣៦ )
វាត្រូវការកម្លាំងដើម្បីប្រែចិត្ត ហើយសារភាពថាប្អូនធ្វើខុស ។ បន្ទាប់ពីមិត្តភក្តិមួយក្រុមនេះបានដកពិសោធន៍ការអំពាវនាវដ៏មានអានុភាពឲ្យប្រែចិត្ត នោះពួកគេបានងាកមករកព្រះយេស៊ូវគ្រីស្ទ ហើយបានរកឃើញកម្លាំងដ៏អស្ចារ្យ ។ ពួកគេបានបោះបង់ចោលជីវិតចាស់របស់ពួកគេដោយក្លាហាន ហើយដោយមានសេចក្តីជំនឿ បានបម្រើព្រះអម្ចាស់ ហើយបានជួយអ្នកដទៃទៀតឲ្យធ្វើដូចគ្នាផងដែរ ។ ពួកគេទទួលបានអំណរដ៏មហិមា ។
កងពលទ័ពកម្លោះ ៖ កំពុងប្រយុទ្ធនឹងសមរភូមិជីវិត ( អាលម៉ា ៥៣; ៥៦–៥៧ )
ជីវិតមានការប្រយុទ្ធគ្រប់បែបយ៉ាង ។ នៅពេលយុវជនទាំងនេះប្រឈមមុខនឹងការប្រយុទ្ធទាំងឡាយ ពួកគេចងចាំពីអ្វីដែលម្ដាយរបស់ពួកគេបានបង្រៀនពួកគេអំពីដំណឹងល្អ ហើយបានប្រយុទ្ធ « ដូចជាមានកម្លាំងនៃព្រះ » ( អាលម៉ា ៥៦:៥៦ ) ។