ដើម្បី​កម្លាំង​នៃ​យុវជន
កញ្ចប់​សុខភាព​ផ្លូវចិត្ត
ខែ កក្កដា ឆ្នាំ ២០២៤


« កញ្ចប់​សុខភាព​ផ្លូវ​ចិត្ត » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។

ជួយ​ដល់​ជីវិត

កញ្ចប់​សុខភាព​ផ្លូវចិត្ត

នេះ​ជា​គន្លឹះ​ខ្លះៗ​ដើម្បី​រក្សា​ខ្លួន​របស់​ប្អូន​ឲ្យ​មាន​សុខភាព​​ផ្លូវ​ចិត្តល្អ ។

ព្រះយេស៊ូវគ្រីស្ទ

ប្អូន​ប្រហែល​ជា​អាច​គិត​អំពី​វិធី​ជា​ច្រើន ដើម្បី​រក្សា​រូបកាយ​របស់​ប្អូន​ឲ្យ​មាន​សុខភាព​ល្អ​នៅ​ពេល​ប្អូន​ធំ​ឡើង ។ ប្អូន​ដឹង​ទេ​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​ប្អូន ហើយ​ចង់​ឲ្យ​ប្អូន​ថែ​រក្សា​រូបកាយ​របស់​ប្អូន ។ ហើយ « ការ​ថែ​រក្សា​រូបកាយ​របស់​ប្អូន​រួមមាន ការថែទាំ​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​សតិអារម្មណ៍​របស់​ប្អូន » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស [ ឆ្នាំ ២០២២ ], ទំព័រ ២៩ ) ។ នេះ​ជា​កិច្ចការ​ខ្លះៗ​ដែល​ប្អូន​អាច​ធ្វើ ដើម្បី​ជួយ​ខ្លួន​ឯង​ឲ្យ​មាន​សុខភាព​ល្អ​ខាង​ផ្លូវ​ចិត្ត​ផងដែរ !

  • ទូរសព្ទ​ដៃ

    រចនា​រូបភាព​ដោយ អិមមីលី អ៊ី ចូនស៍

    ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ដទៃ ។ ជាពិសេស​នៅពេល​ដែល​ប្អូន​មាន​អារម្មណ៍​សោកសៅ ប្អូន​ប្រហែលជា​ចង់​នៅ​ម្នាក់ឯង ។ វា​មិន​អី​ទេ​សម្រាប់​ពេល​ខ្លះ ប៉ុន្តែ​វា​ក៏​សំខាន់​ក្នុង​ការ​ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែល​លើក​ទឹក​ចិត្ត​ផង​ដែរ ។ ការ​នៅ​ដាច់​ដោយ​ឡែកតែ​ឯង​តែង​តែ​ធ្វើ​ឲ្យ​ឧបសគ្គ​កាន់​តែ​លំបាក​ឡើង ។

  • ពពុះ​បញ្ចេញ​មតិ

    បង្ហាញ​អារម្មណ៍​របស់​ប្អូន ។ អនុវត្ត​ការ​និយាយ​ដោយ​ស្មោះ​ត្រង់​អំពី​អារម្មណ៍​របស់​ប្អូន ។ និយាយ​អំពី​អារម្មណ៍​របស់​ប្អូន​តាម​វិធី​ជាក់លាក់​មួយ ។ ហើយ​ពិត​ណាស់ វា​មិនអីទេ​ក្នុង​ការយំ ! សូម​គិត​អំពី​គ្រាមួយ​ដែល​ព្រះ​យេស៊ូវ​ទ្រង់​ព្រះកន្សែង ( សូមមើល យ៉ូហាន ១១:៣២-៣៥ ) ។

  • ខួរក្បាល

    ទទួល​ស្គាល់ថា​អារម្មណ៍​គឺជា​ព័ត៌មាន ។ ទោះបី​ជា​អារម្មណ៍​ទាំងនោះ​អាច​មិន​ស្រណុក​ចិត្ត​ក៏​ដោយ ក៏​ការ​មាន​អារម្មណ៍​នៅ​ក្នុង និង​អំពី​ខ្លួន​ឯង​នោះ​មិន​អាច​ធ្វើ​ឲ្យ​ប្អូន​ឈឺ​ចាប់​បាន​ទេ ។ សូម​ព្យាយាម​កំណត់​អត្តសញ្ញាណ​អារម្មណ៍​របស់​ប្អូន ហើយ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​អារម្មណ៍​ទាំងនោះ​កំពុង​ប្រាប់​ដល់​ប្អូន ។

  • ប៊ិច ខ្មៅដៃ ជក់

    អនុវត្ត​ជំនាញ​នៃ​ការដោះស្រាយ ។ នៅ​ពេល​ដែល​ប្អូន​សោកសៅ ឬ​អាក់អន់​ចិត្ត សូម​រៀន​គ្រប់​គ្រង​អារម្មណ៍​ទាំង​នោះ​តាម​វិធី​ដែល​មាន​សុខភាព​ល្អ ។ ឧទាហរណ៍ មនុស្ស​ជា​ច្រើន​រក​ឃើញ​ថា​វា​មាន​ប្រយោជន៍​ក្នុង​ការចេញ​ទៅ​ដើរលេង​ខាងក្រៅ ស្តាប់​តន្ត្រី គូររូប អធិស្ឋាន ឬ​សរសេរ​ក្នុង​ទិនានុប្បវត្តិ ។

  • ពពក

    អារម្មណ៍​ពិបាកចិត្តមានជាធម្មតា ហើយក៏បាត់ទៅ​វិញ ។ ដក​ដង្ហើម​វែងៗ ហើយ​ស្រមៃ​ឃើញ​ពពក​រសាត់​ពាសពេញ​ផ្ទៃ​មេឃ ឬ​ទឹក​ហូរ​ចុះតាម​ទន្លេ ។ សូម​ទទួល​ស្គាល់​គំនិត និង​អារម្មណ៍​របស់​ប្អូន ហើយ​ព្យាយាម​ឲ្យ​អារម្មណ៍​ទាំងនោះ​រសាត់​ចេញ ។

  • ព្រះគម្ពីរ

    បន្ត​ចិញ្ចឹមបីបាច់​វិញ្ញាណ​របស់​ប្អូន ។ ព្រះគម្ពីរ ទំនុកតម្កើង ការអធិស្ឋាន ព្រះវិហារ—ទាំងអស់​នេះ​ជួយ​ពង្រឹង​ស្មារតី​របស់​ប្អូន​បាន ដែល​នឹង​ជួយ​ខ្លួនប្រាណ​ប្អូន​ទាំងមូល​ឲ្យមាន​សុខភាពល្អ ។

  • ដបទឹក និង​ស្បែកជើង

    ព្យាយាម​រក្សា​សុខភាព​រាងកាយ​ឲ្យល្អ ។ សុខភាព​ផ្លូវ​ចិត្ត និង​សុខភាព​រាងកាយ​របស់​យើង​គឺ​ទាក់ទង​គ្នា ។ ការបរិភោគ​អាហារ​បំប៉ន ការគេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ការបង្កើត​ទម្លាប់​ហាត់​ប្រាណ​នឹង​ជួយ​ប្អូន​ឲ្យ​មាន​សុខភាព​ល្អ​ផ្លូវ​ចិត្ត​កាន់តែ​ល្អប្រសើឡើង​នៅពេល​ដែល​ប្អូន​រីកចម្រើនឡើង ។

  • កូនប្រុស និង​ម្ដាយ

    ស្វែងរក​ជំនួយ​នៅ​ពេល​ប្អូន​ត្រូវ​ការ​វា ! ពេល​ខ្លះ​រូបកាយ​របស់​យើង​ត្រូវការ​ជំនួយ​ដែលមានវិជ្ជាជីវៈ ដើម្បី​មាន​សុខភាព​ល្អ​ប្រសើរ​ឡើងវិញ ។ ធនធាន​ទាំង​នេះ​គឺ​ជា​ពរជ័យ​មួយ​មកពី​ព្រះ​វរបិតា​សួគ៌​ដែល​ចង់​ជួយ​ដល់​យើង ។ តាម​របៀប​ស្រដៀងគ្នា​នេះ យើង​អាច​ត្រូវការ​ជំនួយ​មកពី​វេជ្ជបណ្ឌិត និង​អ្នកប្រឹក្សា​យោបល់ ដើម្បី​មាន​សុខភាព​​ផ្លូវ​ចិត្តល្អ​នៅ​ពេលខ្លះ ។ ប្រសិន​បើ​ប្អូន​មាន​អារម្មណ៍​ថា​ប្អូន​សោកសៅ​ក្នុង​រយៈ​ពេល​វែង ឬ​ប្រសិន​បើ​ប្អូន​មាន​គំនិត​ចង់​ធ្វើ​បាប​ខ្លួនឯង​ឲ្យ​ឈឺ​ចាប់ សូម​សុំ​ជំនួយ​ពី​មនុស្ស​ពេញវ័យ ។ ប្អូន​មិន​ចាំបាច់​ឆ្លងកាត់​រឿង​នេះ​តែ​ម្នាក់​ឯង​នោះទេ ! សូម​ស្វែងយល់​អំពី​ពរជ័យ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​ប្អូន ។