« ពាក្យដែលត្រូវរស់នៅតាម » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។
ពាក្យ ដែលត្រូវ រស់នៅតាម
ពររបស់លោកអយ្យកោរបស់ប្អូន
បានសម្របសម្រួលមកពីសុន្ទរកថាសន្និសីទទូទៅនៅ ខែ មេសា ឆ្នាំ ២០២៣ ដោយ អែលឌើរ កាស្សូហីកូ យ៉ាម៉ាស្ស៊ីតា និង អែលឌើរ រែនដល ឃេ បិនណ្ណិត នៃ ពួកចិតសិបនាក់ ។
-
មានដំបូន្មានផ្ទាល់ខ្លួនមកពីព្រះអម្ចាស់ចំពោះប្អូន ។
-
ការប្រកាសអំពីពូជពង្សរបស់ប្អូននៅក្នុងវង្សនៃអ៊ីស្រាអែល ។
-
គឺជាព្រះគម្ពីរផ្ទាល់ខ្លួន ។
-
គឺពិសិដ្ឋ និងសម្ងាត់ ។
-
មិនបានគូសផែនទីនៃជីវិតរបស់ប្អូនទេ ។
-
មិនឆ្លើយទៅនឹងសំណួរទាំងអស់របស់ប្អូនទេ ។
ប្រសិនបើវាមិនបានប្រាប់អំពីព្រឹត្តិការណ៍ជីវិតដ៏សំខាន់ទេ សូមកុំកាត់យល់ថាប្អូននឹងគ្មានឱកាសនោះឡើយ ។ ពររបស់លោកអយ្យកោគឺអស់កល្ប ហើយបើប្អូនរស់នៅដោយមានភាពស័ក្ដិសម នោះសេចក្ដីសន្យានានាដែលមិនទាន់បានបំពេញនៅក្នុងជីវិតនេះ នឹងប្រទានឲ្យនៅក្នុងជីវិតខាងមុខ ។
តើប្អូនគួរមានអាយុប៉ុន្មាន ?
-
សមាជិកគួរមានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីយល់អំពីសារៈសំខាន់ និងលក្ខណៈពិសិដ្ឋនៃពរជ័យ និងយល់អំពីគោលលទ្ធិគ្រឹះនៃដំណឹងល្អ ។
-
ជាការល្អ សមាជិកគួរតែមានវ័យក្មេងល្មម និងមានការសម្រេចចិត្តសំខាន់ៗជាច្រើនក្នុងជីវិតនៅពេលខាងមុខ ។