« សំណួរដែលមិនប្រាប់មុន និងការអធិស្ឋាន » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។
សំឡេងយុវវ័យ
សំណួរដែលមិនប្រាប់មុន និង ការអធិស្ឋាន
តាយ៉ាណា ស៊ី,អាយុ ១៧ ឆ្នាំ មកពី អាប៊ីហ្សេន កូតឌីវ័រ
ថ្មីៗនេះខ្ញុំមានភាពតានតឹងដោយសារខ្ញុំមិនទទួលបានពិន្ទុដែលខ្ញុំចង់បាន ។ ខ្ញុំបានគិតអំពីរឿងនេះ ហើយបានដឹងថាខ្ញុំមិនបានពោលពាក្យអធិស្ឋាន ឬអានព្រះគម្ពីររបស់ខ្ញុំទេ ។ ដូច្នេះខ្ញុំបានសម្រេចចិត្តអានព្រះគម្ពីរ ហើយធ្វើការអធិស្ឋានជារៀងរាល់ព្រឹក ។ មិនយូរប៉ុន្មានពិន្ទុរបស់ខ្ញុំបានចាប់ផ្ដើមល្អឡើងបន្តិចម្តងៗ ។ ការអានព្រះគម្ពីរ និងការអធិស្ឋានពិតជាបានជួយដល់ខ្ញុំមែន ។
មានពេលមួយ យើងមានសំណួរដែលមិនប្រាប់មុននៅសាលារៀន ។ ខ្ញុំមិនបានសិក្សាទេ ។ គ្មាននរណាម្នាក់បានសិក្សាទេ—គ្រូបង្រៀនបានធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ។ មនុស្សគ្រប់គ្នាបានចាប់ផ្ដើមលួចចម្លងលើសំណួរនោះ។ ខ្ញុំមិនកុហកទេ—ខ្ញុំពិតជាចង់លួចចម្លងណាស់ ។ ប៉ុន្តែមានអ្វីមួយបានប្រាប់ខ្ញុំថា « ខ្ញុំត្រូវអង្គុយធ្វើឲ្យអស់ពីសមត្ថភាពជាមួយនឹងអ្វីដែលខ្ញុំចេះ » ។ វាជាសំឡេងទន់ភ្លន់មួយ ។ ខ្ញុំមានភាពតានតឹង ហើយសំឡេងនោះបានសម្រាលចិត្តរបស់ខ្ញុំ ។ អញ្ចឹងហើយ ខ្ញុំមិនបានមើលទៅខាងឆ្វេង ហើយខ្ញុំមិនបានមើលទៅខាងស្តាំទេ ។ ខ្ញុំឆ្លើយអ្វីដែលខ្ញុំបានដឹង ។ នៅទីបញ្ចប់ ខ្ញុំគឺជាបុគ្គលតែម្នាក់គត់ដែលទទួលបានពិន្ទុខ្ពស់ ។ ខ្ញុំរីករាយដែលខ្ញុំបានស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ ។