ដើម្បី​កម្លាំង​នៃ​យុវជន
មើល​ទៅ​ព្រះគ្រីស្ទ ៖ ចម្រៀង​បាវចនា​យុវវ័យ ឆ្នាំ២០២៥
ខែមករា ឆ្នាំ២០២៥


បាវចនា​យុវវ័យ ឆ្នាំ២០២៥

មើល​ទៅ​ព្រះគ្រីស្ទ

ចម្រៀង​បាវចនា​យុវវ័យ ឆ្នាំ២០២៥

យុវនារី

Drink and Never Thirst [ ផឹក នោះនឹង​មិន​ស្រេក​ទៀតឡើយ ] ដោយ យ៉ុងស៊ុង គីម

មាន​ពន្លឺក្នុង​ទីងងឹត ។

ពេល​ទុក្ខ​សោក​មក​បាំង​រុំ​រឹត

កុំ​ភ័យភិត ។

មាន​ក្ដី​សុខ​ក្នុងចិត្ត​ឈឺចាប់

ពេល​យើង​អាស្រ័យ​នឹង​ព្រះ​សង្គ្រោះ ។

ទ្រង់​ជា​ពន្លឺ ។

[ បន្ទរ ៖ ]

មើល !—

មើល​ទៅ​ព្រះគ្រីស្ទ ។

ទ្រង់​ព្យាបាល​ព្រលឹង និង​ប្រទាន​ក្តីសង្ឃឹម

មើល !—

បង្ហាញ​ជំនឿ

បោះបង់​ចិត្ត​សង្ស័យ

អ្នក​នឹង​បាន​ប្រពៃ ។​

មើល​ទៅ​ព្រះគ្រីស្ទ ។

មើល​ទៅ​ព្រះគ្រីស្ទ ។

ទ្រង់​ជា​សង្ឃឹម​ក្នុង​ទុក្ខភ័យ ។

ពេល​វា​ហាក់​បី​លើស​លប់​ខ្លាំង​ក្រាស់​ក្រៃ

ទ្រង់​ប្រោស​ប្រណី ។

ទ្រង់​នឹង​ប្រទាន​ភាព​អង់​អាច

នៅ​ពេល​អ្នក​ខ្លាច​ក្នុង​ក្ដី​ងងឹត​សូន្យ​សុង ។

ទ្រង់​ជា​ពន្លឺ ។

[ បន្ទរ ]

[ ស្ពាន ៖ ]

ចូរ​មើល​ទៅ​ឯ​ព្រះបុត្រ ។

ស្ដាប់​សូរ​សៀង​ស្គាល់​ស្នេហ៍​ទ្រង់ ។

ទ្រង់​ប្រាប់​អ្នក​ឲ្យ​ស្គាល់​ខ្លួន​ឯង ។

អធិស្ឋាន ចិត្ត​សុខសាន្ដ ។

ទ្រង់​ប្រណី​ឲ្យ​អ្នក​ឃើញ​រស្មី ។

ចូរបើក​ដួង​ចិត្ត​អ្នក ។

[ បន្ទរ ]