ដើម្បី​កម្លាំង​នៃ​យុវជន
ភ្ជាប់
ខែមករា ឆ្នាំ២០២៥


ភ្ជាប់

អ៊ីវ៉ាន ប៊ី

អាយុ ១៧ ឆ្នាំ ហ្សាគ្រែប ប្រទេស​ក្រូអាស៊ី

យុវជន

រូបថត​ដោយ អាសលី ឡារសិន

ខ្ញុំ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​តែ​ម្នាក់​គត់​នៅ​ក្នុង​សាលា​របស់​ខ្ញុំ ។ មាន​ម្តង​នោះ នៅ​ពិធី​ជប់លៀង​ខួប​កំណើត​មួយ មិត្តភក្តិ​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម​ផឹក​គ្រឿង​ស្រវឹង ។ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​សោះ ហើយ​បានត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅ​ពេល​ដែល​ពួកគេ​បានសួរ​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចាកចេញ​មុន​គេ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​ផឹក​គ្រឿង​ស្រវឹង​ទេ ហើយ​មិន​ស្រណុក​ចិត្ត​ទេ ។ ពួកគេ​មិន​ចូលចិត្ត​ចម្លើយ​នោះ​ទេ ហើយ​គិត​ថា​ចម្លើយ​របស់​ខ្ញុំ​ចម្លែក​ណាស់ ។ ប៉ុន្តែ​មួយរយៈ​ក្រោយមក មិត្ដភក្ដិ​របស់​ខ្ញុំ​បាន​ទទួល​យក​វា ។

ពេល​មួយ​ទៀត គ្រូ​របស់​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ចែក​បទ​បង្ហាញ PowerPoint អំពី​សាសនាចក្រ ។ មិត្ត​រួមថ្នាក់​របស់​ខ្ញុំ​ជាច្រើន​មាន​សំណួរ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​បង្រៀន​តាមរយៈ​ខ្ញុំ ។ នៅពេល​ដែល​បងប្អូន​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន នោះ​បងប្អូន​មិន​ចាំបាច់​ខ្លាច​អ្វី​ដែល​អ្នកដទៃ​គិត​នោះ​ទេ ។ ប្រសិន​បើ​បងប្អូន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​បងប្អូន​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ។

ខ្ញុំ​ចង់​ទៅ​បម្រើ​បេសកកម្ម ដើម្បី​ខ្ញុំ​អាច​នាំ​មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ ។ ខ្ញុំ​ជឿ​ថា ព្រះអង្គ​សង្រ្គោះ​បាន​យក​អំពើបាប​របស់​លោកិយ​ដាក់​លើ​អង្គ​ទ្រង់ ។ យើង​អាច​ប្រមូល​សាសន៍​អ៊ីស្រាអែល ហើយ​អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ​មក​រក​ទ្រង់ ។