ដូចគ្នាជាង អ្វីដែលអ្នកគិត ដោយ ខេត ស្ទីវឺត រូបភាពដោយ ស្ពែនស៊ើរ ហេល សួស្ដី អែនឌី ! នៅសាលាយ៉ាងម៉េចដែរ ? ល្អតើ ! យើងបាននិយាយអំពីសាសនាផ្សេងៗ ។ ខ្ញុំបានរៀនច្រើនអំពីជំនឿផ្សេងទៀត—យើងមានអ្វីៗដូចគ្នាច្រើនជាងដែលខ្ញុំបានគិត ! អស្ចារ្យណាស់ ! តើកូនបានរៀនអ្វីខ្លះ ? ខ្ញុំបានរៀនថា អាយឡា កាន់សាសនាម៉ូស្លីម ហើយនាងអធិស្ឋានប្រាំដងក្នុងមួយថ្ងៃ ។ ស្តេហ្វិន កាន់និកាយបាទីស្ទ ហើយគាត់សរសើរតម្កើងព្រះពេលគាត់ទៅព្រះវិហារ ។ អាណាសថាសៀ កាន់និកាយកាតូលិក ។ នាងប្រែចិត្តតាមរយៈការអធិស្ឋាន និងការសារភាព ។ ហើយ លីវី គឺសាសន៍យូដា ។ គ្រួសាររបស់គាត់ធ្វើតាមក្រឹត្យវិន័យរបស់ព្រះដើម្បីណែនាំជីវិតរបស់ពួកគេ ។ អស្ចារ្យណាស់ កូនរៀនច្រើនណាស់ ! តើកូនបានចែកចាយអ្វីជាមួយថ្នាក់របស់កូនដែរឬទេ ? បាទ បាន ! ខ្ញុំបានប្រាប់ពួកគេថា ព្រះយេស៊ូវគ្រីស្ទស្គាល់ ហើយស្រឡាញ់ខ្ញុំ ហើយថាខ្ញុំព្យាយាមធ្វើដូចទ្រង់ ។