ការស្ដារឡើងវិញ ដែលកំពុងកើតឡើង
ការក្បត់សាសនាដ៏ធំ
មនុស្សបែរទៅប្រឆាំងនឹងព្រះអង្គសង្គ្រោះ និងសាវករបស់ទ្រង់ ។ ព្រះវិហារធ្លាក់ទៅក្នុងការពុករលួយខាងវិញ្ញាណ ហើយលែងមាននៅលើផែនដីទៀត ។
ឆ្នាំ១៨២០
ការនិមិត្តដំបូង ៖ ព្រះដ៏ជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទបានយាងមកជួប យ៉ូសែប ស្ម៊ីធ ដែលមានអាយុ ១៤ ឆ្នាំ ។
ឆ្នាំ១៨២៣
ទេវតាមរ៉ូណៃបង្ហាញរូបកាយដល់ យ៉ូសែប ស្ម៊ីធ ដោយប្រាប់លោកអំពីផ្ទាំងមាស ។
ឆ្នាំ១៨២៩–១៨៣០
បព្វជិតភាពអើរ៉ុន និងបព្វជិតភាពមិលគីស្សាដែកត្រូវបានស្តារឡើងវិញ ។
យ៉ូសែប ស្ម៊ីធ បកប្រែព្រះគម្ពីរមរមន ( ក្នុងរយៈពេលប្រហែលបីខែ ! ) ហើយវាត្រូវបានបោះពុម្ព ។
សាសនាចក្រត្រូវបានរៀបចំជាផ្លូវការនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨៣០ ។
សមាជិកផ្លូវការដំបូង ៦នាក់ មិនយូរប៉ុន្មានក្រោយមកមាន ២៨០នាក់
ឆ្នាំ១៨៣៥–១៨៣៦
កូរ៉ុមនៃពួកសាវកដប់ពីរនាក់ត្រូវបានរៀបចំឡើង ។
គោលលទ្ធិ និងសេចក្តីសញ្ញា ត្រូវបានបោះពុម្ព ។
ព្រះអង្គសង្គ្រោះ លោកម៉ូសេ អេលីយ៉ាស និងអេលីយ៉ា លេចមកនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ហើយស្ដារកូនសោបព្វជិតភាពឡើងវិញ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១០ ) ។
សមាជិកជាង ១៣០០០ នាក់
ព្រះវិហារបរិសុទ្ធចំនួន ១
ឆ្នាំ១៨៤០–១៨៤២
ពិធីបុណ្យជ្រមុជទឹកឲ្យមរណជនត្រូវបានបង្រៀនជាសាធារណៈ ។
សមាគមសង្គ្រោះត្រូវបានបង្កើតឡើង ។
អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធពេញលេញលើកដំបូងត្រូវបានធ្វើឡើង ។
ឆ្នាំ១៨៦៩–១៨៨០
កម្មវិធីយុវនារី និងយុវជនដំបូងត្រូវបានរៀបចំឡើង ។
មុក្ដាដ៏មានតម្លៃមហិមាត្រូវបានទទួលយកថាជាគម្ពីរបមាណីយនៃសាសនាចក្រ ។
សមាជិកជាង ១៣៣០០០ នាក់
ព្រះវិហារបរិសុទ្ធចំនួន ១
ឆ្នាំ១៩៣៦
កម្មវិធីសុខុមាលភាពសាសនាចក្រដំបូងចាប់ផ្ដើម ។
សមាជិកជាង ៧៦០០០០ នាក់
ព្រះវិហារបរិសុទ្ធចំនួន ៧
ឆ្នាំ១៩៧៨
ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធត្រូវបានផ្តល់ដល់សមាជិកពេញវ័យដែលស័ក្ដិសមទាំងអស់ ហើយការតែងតាំងបព្វជិតភាពត្រូវបានផ្ដល់ដល់បុរសស័ក្តិសមទាំងអស់ ។
សមាជិកជាង ៤ លាននាក់
ព្រះវិហារបរិសុទ្ធចំនួន ១៧ រួមទាំងនៅប្រទេសស្វីស នូវែលសេឡង់ អង់គ្លេស និងប្រេស៊ីល
ឆ្នាំ១៩៩៥
ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក ត្រូវបានចេញផ្សាយ ។
សមាជិកជាង ៩,២៥ លាននាក់
ព្រះវិហារបរិសុទ្ធចំនួន ៤៧ នៅពាសពេញលើទ្វីបទាំង ៦
ឆ្នាំ២០១២
អាយុចេញបេសកកម្មត្រូវបានបន្ថយពី ១៩ ទៅ ១៨ ឆ្នាំ សម្រាប់បុរស និងពី ២១ ទៅ ១៩ ឆ្នាំ សម្រាប់ស្ត្រី ។
សមាជិកជាង ១៤,៥ លាននាក់
ព្រះវិហារបរិសុទ្ធចំនួន ១៤០
ឆ្នាំ២០១៨–២០២០
យុវវ័យបានទទួលឱកាសកាន់តែច្រើនដើម្បីបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។
កាលវិភាគថ្ងៃអាទិត្យរបស់សាសនាចក្របានកាត់បន្ថយពី ៣ ទៅ ២ ម៉ោង ។
សមាជិកជាង ១៦,៥ លាននាក់
ព្រះវិហារបរិសុទ្ធចំនួន ១៦៨
ឆ្នាំ២០២៥
ការស្តារឡើងវិញនៅតែបន្ត ! មានសមាជិកសាសនាចក្រជាង ២០០ ប្រទេស និងដែនដី និយាយ ៧០០ ភាសាជាង !
គិតត្រឹមខែមេសា ឆ្នាំ២០២៤ ៖ មានព្រះវិហារបរិសុទ្ធចំនួន ១៨៩ បានឧទ្ទិសឆ្លង និងចំនួន ១៦១ ទៀតបានប្រកាស ( សរុបចំនួន ៣៥០ ) ។
សមាជិកជាង ១៧,២៥ លាននាក់