ដើម្បី​កម្លាំង​នៃ​យុវជន
ការដោះស្រាយ​សំណួរ​របស់​ខ្ញុំ​អំពី​ប្រវត្តិ​សាសនាចក្រ
ខែមករា ឆ្នាំ២០២៥


ការដោះស្រាយ​សំណួរ​របស់​ខ្ញុំ​អំពី ប្រវត្តិ​សាសនាចក្រ

ទោះ​ជា​ខ្ញុំ​មាន​សំណួរ​ក៏​ដោយ ខ្ញុំ​មិន​បាន​បោះបង់​ចោល ឬ​បណ្ដោយ​ខ្លួន​នោះ​ទេ ។

យុវជន

នៅ​ក្នុង​ថ្នាក់​ប្រវត្តិសាស្ត្រ​របស់​ខ្ញុំ គ្រូ​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម​និយាយ​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គាត់​មិន​បាន​គិត​ល្អ​អំពី​សាសនាចក្រ​ទេ ។ គាត់​បាន​និយាយ​ថា យើង​ជា​អ្នកប្រព្រឹត្តិ​ពហុពន្ធភាព និង​ជា​អ្នក​រើសអើង​ពូជ​សាសន៍ ។

អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​ធ្លាប់​បាន​រៀន​ពីមុន​មក​អំពី​សាសនាចក្រ​ធ្វើ​ឲ្យ​សមហេតុ​សមផល​ចំពោះ​ខ្ញុំ ។ ប៉ុន្តែ​បទពិសោធន៍​របស់​ខ្ញុំ​នៅក្នុង​ថ្នាក់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​សំណួរ​ដ៏​លំបាក​មួយ​ចំនួន​អំពី​ប្រវត្តិ​សាសនាចក្រ ដូច​ជា​មូលហេតុ​ដែល​មនុស្ស​ស្បែក​ខ្មៅ​មិនបាន​អនុញ្ញាត​ឲ្យ​កាន់​បព្វជិតភាព​មួយ​រយៈ ហើយ​ហេតុអ្វី​បាន​ជា​អាពាហ៍ពិពាហ៍​ប្រពន្ធ​ច្រើន​បាន​កើតឡើង ។

ដោយសារ​តែ​រឿង​នោះ ខ្ញុំ​បាន​ចាប់ផ្ដើម​គិត ពិចារណា និង​អធិស្ឋាន ។ ខ្ញុំ​អាន​ព្រះគម្ពីរ បាន​និយាយ​ជាមួយ​ឪពុក​ម្ដាយ និង​ថ្នាក់ដឹកនាំ​របស់​ខ្ញុំ ហើយ​បាន​រៀន​បន្ថែម​ទៀត​ដោយ​ខ្លួនឯង ។ ទោះ​ជា​ខ្ញុំ​មាន​សំណួរ​ក៏​ដោយ ខ្ញុំ​មិន​បាន​បោះបង់​ចោល ឬ​បណ្ដោយ​ខ្លួន​នោះ​ទេ ។

ពេល​ខ្ញុំ​បានសិក្សា និង​បានរៀន ខ្ញុំ​ស្ទើរតែ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ទទួល​ជំនួយ​ដ៏​ទេវភាព​ដើម្បី​ឈ្នះ​ឧបសគ្គ​របស់​ខ្ញុំ ។ ខ្ញុំ​នៅតែ​មិន​យល់​ពេញលេញ​ពី​អ្វីៗ​ទាំងអស់​ទេ ប៉ុន្តែ​ខ្ញុំ​អាច​រកឃើញ​ភាពសុខសាន្ត ។

ឥឡូវ​នេះ​ពេល​ខ្ញុំ​មាន​សំណួរ ខ្ញុំ​កាន់ខ្ជាប់​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​រួច​ហើយ ដូចជា​បទពិសោធន៍​ទាំងអស់​ដែល​បាន​ជួយ​ឲ្យ​ទីបន្ទាល់​របស់​ខ្ញុំ​រីកចម្រើន ។ ពេល​មាន​អ្វី​រាំងស្ទះ​ខ្ញុំ ខ្ញុំ​តែងតែ​ទៅ​អធិស្ឋាន ហើយ​បន្ទាប់​មក​ខ្ញុំ​ព្យាយាម​ស្តាប់​ព្រះវិញ្ញាណ ពេល​ខ្ញុំ​កំពុង​អាន​ព្រះគម្ពីរ ។

ឆ្នាំ​មុន​នេះ ខ្ញុំ​ពិត​ជា​បាន​ស្គាល់​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ហើយ​ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត និង​លួងលោម និង​សេចក្តី​ស្រឡាញ់ ។ ខ្ញុំ​ដឹង​ថា ពិតជា​មាន​ព្រះ​ដែល​មាន​បន្ទូល​មកកាន់​យើង ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

អ្នកនិពន្ធ​រស់នៅ​រដ្ឋ​តិចសាស ស.រ.អា. ។