ការបោះពុម្ពផ្សាយលើកមុន
១២ ៖ ផ្តោត​យក​ចិត្ត​ទុក​ដាក់ ទទួល​ពិធី​បរិសុទ្ធ​នានា


១២

ផ្តោត​យក​ចិត្ត​ទុក​ដាក់ ទទួល​ពិធី​បរិសុទ្ធ​នានា

ពិចារណា ៖តើ​អ្វី​ទៅ​ដែល​រារាំង​យើង​ពុំ​ឲ្យ​ធ្វើអ្វីៗ ដែលមានសារៈសំខាន់​ជាងគេ​បំផុត ?

មើល ៖« ការ​ធ្វើអ្វីៗ ដែល​មាន​សារៈសំខាន់​ជាង​គេបំផុត » ( គ្មាន​វីដេអូ​ឬ ? សូម​អាន​នៅទំព័រ​បន្ទាប់ ) ។

ពិភាក្សា ៖តើ​កិច្ចការ​មិន​សំខាន់​មួយ​ចំនួន​ដែល​មនុស្ស​ទូទៅ​បាន​ចំណាយ​ពេល​របស់​ខ្លួន​ដោយ​ឥត​ប្រយោជន៍​មាន​អ្វីខ្លះ ? ព្រះអម្ចាស់ បាន​បញ្ជា​យ៉ូសែប ស្ម៊ីធ ឲ្យ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ សូម្បីតែ​នៅ​ពេល​ដែល​សមាជិក​សាសនាចក្រ​មាន​ភាព​ក្រីក្រ​យ៉ាង​ខ្លាំងក្តី ។ ហេតុអ្វី ?

សូម​អាន ៖គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:២០; ១៣៦:៤; នីហ្វៃទី ១ ១៨:២–៣ ( នៅ​ខាង​ស្តាំ​ដៃ )

សូម​អាន ៖« ច្បាប់​នៃ​ការ​គ្រប់​គ្រង​ដី » ( នៅ​លើទំព័រ​បន្ទាប់ )

ពិភាក្សា ៖តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អ្វី​ខ្លះ ដល់​អែលឌើរ វិតសូ នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ? តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អ្វី​ខ្លះ ដល់​នីហ្វៃ​នៅលើភ្នំ ?

នៅ​ពេល​យើង​ស្វែង​រក​ដើម្បី​ធ្វើ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន​តើ​ហេតុ​អ្វីវា​សំខាន់​ដើម្បី មាន​ភាព​សក្តិ​សម​ចំពោះព្រះ​វិហារ​បរិសុទ្ធ ?

ជា​មួយ​ដៃគូ​សូម​អាន​បទ​គម្ពីរ​ខាង​ក្រោម ។ តើ​វា​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​អ្នក ដែល​ថា តាម​រយៈ​ការ​ថ្វាយ​បង្គំ​នៅ​ព្រះ​វិហារ​បរិសុទ្ធ នោះ​យើង​ត្រូវ​បាន​រៀប​ចំ​ខ្លួន​ដើម្បី​ទទួល​រាល់​អ្វីៗ​ដែល​ត្រូវ​ការ​ក្នុង​ជីវិត​យើង ? សូម​និយាយ​អំពី​អត្ថន័យ​អំពី​រឿង​នេះ នៅក្នុង​ជីវិត​អ្នក និង​ក្នុង​គោល​ដៅ​ឆ្ពោះ​ទៅ​រកភាព​ខ្លួន​ទី​ពឹង​ខ្លួន​របស់​អ្នក ។

គូស្វាមីភរិយា ថត​រូប​ពី​មុខ​ព្រះ​វិហារ​បរិសុទ្ធ ឡាអិអេ រដ្ឋ​ហាវ៉ៃ

ការ​តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម នៅ​ក្នុង​សប្ដាហ៍​នេះ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បំពេញ​ចប់​ការងារ​នីមួយៗ ៖

  • អនុវត្ត​ការ​មាន​ភាព​សក្តិ​សមដើម្បី​ចូល​ព្រះ​វិហារ​បរិសុទ្ធ​ជា​រៀង​រាល់​ថ្ងៃ ។

  • បង្រៀន​គោលការណ៍​នេះ​ដល់​ក្រុម​គ្រួសារ​អ្នក ។ បង្រៀន​ពួក​គេ​ថា​តើ​ការ​ទៅព្រះ​វិហារ​បរិសុទ្ធ​នឹង​ជួយ​ពួក​គេឲ្យមានជ័យជំនះ​ផ្នែក​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​ដូចម្តេច ហើយ​សូម​ពិភាក្សា​ជា​មួយ​ពួក​គេ​នូវ​អ្វី ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ដើម្បី​ទទួល​បាន​អំណាច​របស់​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • បន្ត​អនុវត្ត​គោលការណ៍​មូលដ្ឋាន​គ្រឹះ​ពីមុនៗ ។

ធ្វើអ្វីៗ ដែល​មាន​សារៈសំខាន់​ជាង​គេ​បំផុត

ប្រសិន​បើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

អ្នក​អត្ថាធិប្បាយ ៖ មាន​យន្ត​ហោះ​មួយ ធ្លាក់​នៅ​រដ្ឋ ហ្លូរីដា នា​រាត្រី​ដ៏​ងងឹត​មួយក្នុង​ខែ ធ្នូ ។ មានមនុស្ស​ជាង ១០០ នាក់​បាន​ស្លាប់ ។ ការ​ធ្លាក់​នោះ​គ្រាន់តែមានចម្ងាយ ២០ ម៉ែល ពី​ទី​សុវត្ថិភាព​ប៉ុណ្ណោះ ។

ប្រធាន អុជដូហ្វ ៖ បន្ទាប់​ពី​ឧប្បទ្ធវហេតុ​នោះ ពួក​អ្នក​ស៊ើប​អង្កេត​បាន​ព្យាយាម​សម្រេច​ពី​បុព្វហេតុ ។ ការ​ចុះ​ចត​នោះ តាម​ពិត​បាន​ចុះ​ចត​ដោយ​ត្រឹម​ត្រូវ​ទេ ។ ម៉ាស៊ីន​យន្ត​ហោះ​ក៏​មាន​លក្ខណៈ​បច្ចេក​ទេស​ល្អឥត​ខ្ចោះ ។ អ្វីៗ​ទាំង​អស់​ដំណើរ​ការ​ត្រឹម​ត្រូវ—លើក​លែង​តែ​រឿង​មួយ​ប៉ុណ្ណោះ ៖ អំពូល​ភ្លើង​មួយ​បាន​ឆេះ​ខូច ។ អំពូល​ភ្លើង​ដ៏​តូច​នោះ—មាន​តម្លៃ​តែ ២០ សេន​ប៉ុណ្ណោះ —បាន​បង្កើត​ឲ្យ​មាន​សេរី​ព្រឹត្តិការណ៍ ជាលំដាប់លំដោយ​ដែល​ទីបំផុត​នាំ​ទៅ​រក​ហេតុការណ៍​នៃ​មនុស្ស​ស្លាប់​ដ៏​រន្ធត់​ដល់ជាង​១០០​នាក់ ។

ពិត​ប្រាកដ​ណាស់ ការ​ខូច​អំពូល​មិន​បាន​បង្ក​ឲ្យ​មាន​បញ្ហា​នោះ​ទេ វា​កើត​ឡើង​ដោយ​សារ​តែ​អ្នក​បម្រើ​លើ​យន្ត​ហោះ ផ្តោត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វីៗ​ដែល​ហាក់​ដូច​ជា​សំខាន់​ក្នុង​ពេល​នោះ ខណៈ​ដែល​ភ្លេច​ពី​អ្វី ដែល​សំខាន់​បំផុត​នោះ ។

ទំនោរ​ចិត្ត​និង​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​អ្វី ដែល​មិនសូវសំខាន់នោះ ​គឺ​មិន​មែន​មាន​តែ​អ្នក​ចំពោះ​បើក​យន្ត​ហោះ​នោះ​ទេ គឺ​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា ។ យើង​ទាំង​អស់​គ្នា​មានហានិភ័យ ។ … តើ​គំនិត និង​ដួង​ចិត្ត​របស់​អ្នក​បាន​ផ្តោត​តែ​លើ​រឿង​ដែល​សំខាន់​តែ​ក្នុង​រយៈ​ខ្លី ឬ​នៅ​លើ​រឿង​ដែល​សំខាន់​បំផុត ?

( ឌៀថើរ អេស្វ អុជដូហ្វ « We Are Doing a Great Work and Cannot Come Down » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៥៩–៦០ )

ច្បាប់​នៃ​ការ​គ្រប់​គ្រង​ដី

អែលឌើរ វីដត្សូ ៖ អស់​ជា​ច្រើន​ឆ្នាំទៅ​ហើយ ក្រោមជំនួយ​របស់​សហព័ន្ធ ជាមួយ​បុគ្គលិករបស់ខ្ញុំ យើង​បាន​ប្រមូល​ទិន្នន័យ​រាប់​ពាន់​ក្នុង​វិស័យ​ធ្វើ​ឲ្យ​ដី​មាន​សំណើម ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទាញ​យក​ច្បាប់​ទូទៅ​ណា​មួយ​ចេញ​ពី​វា​បាន​ទេ ។ ទីបំផុត ខ្ញុំ​ក៏​បាន​បោះ​បង់ ។

ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​ព្រះ​វិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ ដើម្បី​បំភ្លេច​នូវ​ការ​បរាជ័យ​នេះ ។ នៅ​ក្នុង​បន្ទប់​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​ទីបី ចេញ​ពី​ការ​មើល​មិន​ឃើញ​សោះ ដំណោះ​ស្រាយ​ក៏​បាន​នឹក​ឃើញ ដែល​បាន​បញ្ជូន​ទៅ​បោះ​ពុម្ព​ជា​យូរ​មក​ហើយ ។ …

នោះ គឺ​ជា​អំណោយ​ទាន​ដែល​បាន​ប្រទាន​ឲ្យ​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ចូល​ទៅព្រះ​វិហារ​បរិសុទ្ធ​ដោយ​ត្រឹម​ត្រូវ ពីព្រោះ​វា​ជា​ទីកន្លែង​ដែល​អាច​រំពឹង​ទុក​ថា​បាន​ទទួល​វិវរណៈ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ថា វា​គឺ​ជា​ការ​ពិត ។

In Alan K. Parrish, Modern Temple Worship, ឆ្នាំ ១៥៦–៥៧ )