ការបោះពុម្ពផ្សាយលើកមុន
៥ ៖ កិច្ចការ ៖ ទទួល​ខុស​ត្រូវ


កិច្ចការ ៖ ទទួល​ខុស​ត្រូវ

ពិចារណា ៖ហេតុ​អ្វី​អ្នក​មាន​អារម្មណ៍​ថា​ព្រះ​វរបិតា​សួគ៌ ចង់​ឲ្យ​យើង​ចេះ​ទទួល​ខុស​ត្រូវ​ក្នុង​ជីវិត​របស់​យើង ?

មើល ៖« ការ​ធ្វើ​ដំណើរ​របស់​សេឌ្រីក » ( គ្មាន​វីដេអូឬ ? សូម​អាន​នៅទំព័រ​បន្ទាប់ ) ។

ពិភាក្សា ៖តើ​សេឌ្រីក​ប្រើ​សេរីភាព​របស់​គាត់​ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​អនាគត​គាត់យ៉ាង​ដូចម្តេច ? តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​សេឌ្រីក​ប្រសិន​បើ​គាត់​បន្ទោស​នរណា​ម្នាក់​ចំពោះ​ការ​ប្រឈម​របស់​គាត់​អ្វី​ខ្លះ ?

អាន ៖នីហ្វៃទី ២ ២:១៦, ២៦; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៤២ ( នៅ​ខាង​ស្តាំ​ដាំ )

អនុវត្ត ៖សូម​បែរ​ទៅ​សមាជិក​ក្រុម​ដែល​នៅជិត​អ្នក ។ សូម​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ៖ លោក​បាន​រៀប​រាប់​ពី​ស្ថាន​ភាព​ផ្ទាល់​ខ្លួន​របស់​លោក កាល​ដែលកំពុងតែ​ធំ​ឡើង ។ សូម​ពិភាក្សា​ពី​សំណួរ​ទាំងនេះ ៖

  • តើ​ស្ថានភាព​ខាង​សាច់​ឈាម​លោក​យ៉ាង​ណា​ដែរ ?

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ចេញ​ពី​ប្រសាសន៍​របស់​ព្យាការី ?

  • តើ​ឃ្លា « ធ្វើ​ការ​ងារ​ជា​រៀង​រហូត​តទៅ » ព្យាការី​ចង់​មាន​ន័យ​ថា​ដូចម្តេច ?

អនុវត្ត ៖សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​កាន់​តែ​មាន​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន លើ​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់​តែ​របស់​អ្នក ។ សូម​សរសេរ​ការ​ផ្លាស់​ប្តូរ​ពីរ ឬបី​ចំណុច​ដែល​អ្នក​ចង់​កែ​សកម្មភាព ឬ ឥរិយាបទ​របស់​អ្នក ។

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​សកម្មភាព​ខាង​ក្រោម​អំឡុង​សប្ដាហ៍​នេះ ។ សូមគូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅពេល​អ្នក​បញ្ចប់​សកម្មភាព​នីមួយៗ ។

  • អនុវត្ត​ធ្វើ​ការ​ទទួល​ខុស​ត្រូវ​ជា​រៀង​រាល់​ថ្ងៃ ។

  • បង្រៀន​គោលការណ៍​នេះ​ដល់​ក្រុម​គ្រួសារ​អ្នក ។

  • បន្ត​អនុវត្ត​គោលការណ៍​មូលដ្ឋាន​គ្រឹះ​ពីមុនៗ ។

ការ​ធ្វើ​ដំណើរ​របស់​សេឌ្រីក

ប្រសិនបើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

រឿង​បុរស​ជិះ​កង់​ដឹក​ចេក

សេឌ្រីក ៖ ខ្ញុំឈ្មោះ សេឌ្រីក ខេមប៊ីស្សាវី ។ ខ្ញុំ​រស់​នៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ ។ ខ្ញុំ​ជា​សមាជិក​នៃសាសនាចក្រ​អិល. ឌី. អេស. ) ។

ខ្ញុំ​ជា​អ្នក​ផ្សព្វផ្សាយ​សាខា​នៅ​ក្នុង​ភូមិ គីពូសានហ្គា ។ ខ្ញុំ​ត្រូវ​រៀប​ចំ​ខ្លួន​ដើម្បី​ទៅ​បម្រើ​បេសកកម្ម​នៅឯ​បរទេស ។ ក្នុង​គោលបំណង​ដើម្បី​ទៅ​បម្រើ​បេសកកម្ម ខ្ញុំ​ត្រូវ​ការ​លិខិត​ឆ្លង​ដែន ដែល​មាន​តម្លៃ ២៥០ ដុល្លារ​អាមេរិក ។

ដើម្បី​រក​លុយ ឪពុក​ខ្ញុំ និង​ខ្ញុំ​ទិញ​ចេក ។ នៅ​ភូមិ​មួយ​ចំនួន សម្រេច​បាន​សមត្ថផល​ផ្លែ​ចេក​ច្រើន​ណាស់ ៖ ធីសហាបូបូ លូសូគូ និងកាម៉ានដា ។

ភូមិ ធីសហាបូបូ មាន​ចម្ងាយ​ប្រមាណ​ជា ៩ ម៉ែល ពី​ទីនោះ ។ ភូមិ លូសូគូ មាន​ចម្ងាយ​១៨ ម៉ែល ។ ភូមិ កាម៉ានដា​មាន​ក៏​មាន​ចម្ងាយ ១៨ ម៉ែល​ដែរ ។ យើង​បាន​ទៅទី​នោះ​ហើយ​បាន​ទិញ​ផ្លែ​ចេក ហើយ​បាន​ដឹក​វា​យក​មក​លក់​នៅទីនេះ ។

យើង​ជិះ​កង់​ទៅ​ភូមិ ។ យើង​អាច​ដឹក​ផ្លែ​ចេក​ពី បួន ទៅ​ប្រាំ​មួយ​ស្ទង​មក​វិញ ។

នៅ​ពេល​ខ្ញុំ​ជិះ​កង់​ទៅ មួយ​ជើងៗ វា​ត្រូវ​ចំណាយ​ពេល​មួយ​ម៉ោង​កន្លះ បើ​កង់​មិន​ខូច ហើយ​ខ្ញុំ​មាន​កម្លាំង​នោះ ។ នៅ​ពេល​ថ្ងៃ​ត្រង់ ហើយ​កម្តៅ​ក្តៅ​ហួសហេតុពេក ខ្ញុំ​បាន​ជិះ​ទៅ​មុខ​យឺតៗ ព្រោះ​តែ​កម្តៅ និង​ព្រះ​អាទិត្យ ។

ខ្ញុំ​អាច​ជិះ​កង់​បាន​តែ​ពីរ​ជើងក្នុង​មួយ​ថ្ងៃ បើ​ខ្ញុំ​ក្រោក​ពី​ព្រលឹម ។ នេះគឺជាវិធីដ៏ល្អមួយ ដើម្បី​បង់​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ ។

ឥឡូវ​នេះ ខ្ញុំ​កំពុង​រក​លុយបន្តិច​ម្តងៗ ដូច្នេះ​ខ្ញុំ​កំពុង​តែ​សន្សំ​លុយ​ទាំង​សម្រាប់​ថ្លៃសាលា និង​បេសកកម្ម ។ ឥឡូវ​នេះ បន្ទាប់​ពី​ធ្វើ​ការ​បាន​បួន​ឆ្នាំ ខ្ញុំ​បាន​សន្សំ​លុយ​បាន​គ្រប់​គ្រាន់​សម្រាប់​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន និង​សន្សំ​បាន ៧០ ដុល្លារ​បន្ថែម​ទៀត ។