-
ពិចារណា ៖តើអ្នកធ្លាប់មានបទពិសោធន៍នៅពេលដែលព្រះវរបិតាសួគ៌បានឆ្លើយតបនឹងការអធិស្ឋានអ្នកអំពីការងារ ឬអាជីវកម្ម ការអប់រំរបស់អ្នកដែរឬទេ ?
-
មើល ៖« ការបង្កើតការលើកឡើង » (ពុំមានវីដេអូឬ ? សូមអាននៅទំព័របន្ទាប់ ) ។
-
ពិភាក្សា ៖តើប្រធានអុហ្វដុហ្វ មានប្រសាសន៍ថាយើងអាចលើកខ្លួនយើងឲ្យផុតពីកង្វល់ខាងលោកិយយ៉ាងដូម្តេចខ្លះ ? តើធ្លាប់មានគ្រាខ្លះខណៈពេលដែលយើងមិនដឹងថាជា ការឆ្លើយតបចំពោះការអធិស្ឋានរបស់យើងដែរឬទេ ? តើការស្តាប់ជាផ្នែកដ៏សំខាន់នៅក្នុងការអធិស្ឋានរបស់យើងឬទេ ?
-
អាន ៖គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២ ដកស្រង់ប្រសាសន៍របស់អែលឌើរណិលសុន( នៅខាងស្តាំដៃ )
-
ពិភាក្សា ៖សូមឆ្លើយសំណួរទាំងនេះជាក្រុម ៖ តើហេតុអ្វីការស្តាប់គឺជាជំនាញដ៏សំខាន់ ? តើការស្តាប់ដោយយកចិត្តទុកដាក់ជួយយើងក្នុងការងារយើងយ៉ាងដូចម្តេច ?
-
អនុវត្ត ៖សូមធ្វើសកម្មភាពនេះ ដើម្បីរៀនកែលម្អដល់ជំនាញស្តាប់របស់អ្នក ៖
-
សូមអានជាក្រុមនូវជំហានខាងក្រោមនេះ ហើយពិភាក្សាវាដោយសង្ខេបអំពីជំនាញការស្តាប់ ។
-
សូមឲ្យសមាជិកក្រុមម្នាក់ឬពីរនាក់ឲ្យប្រាប់គ្នាអំពីឧបសគ្គ ឬសំណួរដែលពួកគេមាន ។ សមាជិកក្រុមដទៃទៀតគួរតែព្យាយាមស្តាប់ ដោយការធ្វើតាមជំហានទាំងនេះ ។
-
សូមឲ្យសមាជិកក្រុមដែលបានឡើងនិយាយប្រាប់ថាតើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលដែលក្រុមពិតជាបានព្យាយាមស្តាប់នោះ ។
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើសកម្មភាពខាងក្រោមអំឡុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់សកម្មភាពនីមួយៗ ។
-
អនុវត្តជំហានដើម្បីឆ្ពោះទៅរកការរៀនស្តាប់ជាមួយក្រុមគ្រួសារអ្នក ។
-
បង្រៀនគោលការណ៍នេះដល់ក្រុមគ្រួសារអ្នក ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុនៗ ។