-
ពិចារណា ៖ហេតុអ្វីអ្នកមានអារម្មណ៍ថាព្រះវរបិតាសួគ៌ អនុញ្ញាតឲ្យយើងប្រឈមមុខនឹងបញ្ហា និងឧបសគ្គទាំងឡាយ ?
-
មើល ៖« ដោះស្រាយបញ្ហា និងធ្វើការសម្រេចចិត្ត » ( គ្មានវីដេអូឬ ? សូមអាននៅទំព័របន្ទាប់ ) ។
-
ពិភាក្សា ៖តើសត្វចៀមធ្វើអ្វីដើម្បីជួយដោះស្រាយបញ្ហាសត្វជ្រូក ? ( សូមគិតអំពីរបៀបដែលវាជួយសត្វជ្រូកឲ្យរកឃើញពីបញ្ហាពិតប្រាកដ សូមមើលជម្រើសនេះ បន្ទាប់មកធ្វើការសម្រេចចិត្ត និងអនុវត្ត ) ។
-
អាន ៖អេធើរ ២ និង ៣ ( សូមអានពាក្យដកស្រង់នៅខាងស្តាំដៃប៉ុណ្ណោះ )
-
ពិភាក្សា ៖តើបងរបស់យ៉ារេឌធ្វើអ្វីដើម្បីជួយដោះស្រាយបញ្ហារបស់គាត់ ?
-
អនុវត្ត ៖ខាងក្រោមនេះគឺជាជំហានបីយ៉ាងដែលអ្នកអាចធ្វើដើម្បីដោះស្រាយបញ្ហាគ្រប់ប្រភេទទាំងអស់ ជាមួយនឹងការអធិស្ឋាន និងសេចក្តីជំនឿ ។ សូមអាន និងពិភាក្សាជាមួយសមាជិកក្រុម ។ អ្នករាល់គ្នាម្នាក់ៗ គួរតែស្គាល់ពីបញ្ហាជាក់លាក់ដែលអ្នកប្រឈម ហើយធ្វើតាមជំហានទាំងនេះ ។
-
អនុវត្ត ៖សូមរើសបញ្ហាមួយដែលអ្នកកំពុងប្រឈមជាក្រុមគ្រួសារ ហើយសូមសរសេរវានៅទីនេះ ៖
នៅក្នុងសប្តាហ៍នេះ សូមខិតខំដោះស្រាយបញ្ហានេះជាមួយក្រុមគ្រួសារអ្នក ។ សូមចងចាំថា កុំចុះចាញ់ ! វាត្រូវចំណាយពេលខ្លះដើម្បីដោះស្រាយបញ្ហា និងធ្វើការផ្លាស់ប្តូរ ។
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើសកម្មភាពខាងក្រោមអំឡុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់សកម្មភាពនីមួយៗ ។
-
អនុវត្តនូវជំហានទាំងឡាយ ដើម្បីដោះស្រាយបញ្ហាដែលអ្នកបានសរសេរនៅខាងលើ ។
-
បង្រៀនគោលការណ៍នេះដល់ក្រុមគ្រួសារអ្នក ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុនៗ ។