ការបោះពុម្ពផ្សាយលើកមុន
៧ ៖ មាន​សាមគ្គីភាព ធ្វើ​ការ​រួម​គ្នា


មាន​សាមគ្គីភាព ធ្វើ​ការ​រួម​គ្នា

ពិចារណា ៖តើ​ការ​« មានចិត្ត​តែមួយ » មាន​ន័យ​ដូម្តេច ? តើ​ការណ៍​នេះ​មាន​ទំនាក់​ទំនង​នឹង​ការ​ធ្វើ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួនយ៉ាង​ដូចម្តេច ?

មើល ៖« នៅក្នុង​មាគ៌ា​របស់​ព្រះអម្ចាស់ » ( គ្មាន​វីដេអូឬ ? សូម​អាន​នៅទំព័រ​បន្ទាប់ ) ។

ពិភាក្សា ៖តើ​សារលិខិត​នេះ​បង្រៀន​អំពី​ការ​បម្រើ និង​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​អ្វី​ខ្លះ ?

អាន ៖ម៉ូសេ ៧:១៨; គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៤:១៥–១៧ ( នៅ​ខាង​ស្តាំ​ដៃ )

អនុវត្ត ៖សូម​ធ្វើ​សកម្មភាព​ខាង​ក្រោម ៖

  1. តាម​គំនិត​របស់​អ្នក សូម​គិត​អំពី​ទេព្យ​កោសល្យ ទំនាក់​ទំនង ឬ​ធនធាន​ផ្សេងៗ​ទៀត​ដែល​អ្នក​មាន ។ តើ​អំណោយ​ទាន​របស់​អ្នក​ ជួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ក្លាយ​កាន់​តែ​មាន​ភាព​ខ្លួនទីពឹង​ខ្លួន​យ៉ាង​ដូចម្ដេច ? សូម​សរសេរ​គំនិត​របស់​អ្នក ៖

  2. សូម​ចែក​ចាយ​ជា​ក្រុម​ជា​មួយ​គ្នា​នូវ​ទេព្យ​កោសល្យ ទំនាក់ទំនង និង​ធនធាន​ដទៃ​ទៀត​ដែល​អ្នក​បាន​សរសេរ ។ សូម​សរសេរ​ទំនាក់ទំនង ឬ ធនធាន​ដែល​អ្នក​ផ្សេង​មាន​ដែល​អាច​ជួយ​អ្នក ។

  3. ឥឡូវ​នេះ​សូម​សរសេរ​ធនធាន​ខាង​ក្រោម​ដែល​មាន​នៅ​មជ្ឈមណ្ឌល​ខ្លួន​ទីពឹង​ខ្លួន​របស់​សាសនា​ចក្រ ដោយ​បូក​រួម​ទាំង​អេក្រង់​កុំព្យូទ័រ កុំ​ព្យូទ័រ​ជា​ដើម ។ តើ​ហេតុ​អ្វី​អ្នក​ត្រូវ​ការ​វា ?

  4. តើ​ធនធាន​អ្វី​ខ្លះ​ដែល​អ្នក​មាន ដែល​អាច​ជួយ​អ្នក និង​អ្នក​ដទៃ​ទៀត​ក្លាយ​ជា​មនុស្ស​ខ្លួនទីពឹង​ខ្លួន ?

  5. តើ​អ្នក​នឹង​ជួយ​ដល់​មនុស្ស​ដទៃ​នៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​យ៉ាង​ដូចម្តេច ?

  6. តើ​អ្នក​អាច​ប្រើប្រាស់​ជំនួយ​ពី​អ្នក​ដទៃ​នៅ​លើ​មាគ៌ា​របស់​អ្នក​យ៉ាង​ដូចម្តេច ?

អាន ៖ដើម្បី​អនុវត្ត​ការប្រែ​ក្លាយ​ទៅ​ជា​បែប​នោះ​បាន អ្នក​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ ៖

  • ជួយ​ក្រុម​គ្រួសារ​អ្នក បង្កើន​សាមគ្គីភាព និង​ធ្វើ​ការ​រួម​គ្នា ។

  • សូម​និយាយ​ទៅកាន់​សមាជិក​វួដ​អ្នក ដែល​ជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ សូម​សួរ​ថា​តើ​មនុស្ស​ណា ឬ​ធនធាន​ណា​ដែល​បាន​ជួយ​ដល់​ពួក​គាត់ ។ សូម​សួរ​ដល់​ពួក​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ណែនាំ​ដល់​រូប​អ្នក ។

  • សូម​ទៅ​កាន់​កន្លែង​បី​នៅក្នុង​សហគមន៍​របស់​អ្នក​ដែល​មាន​ធនធាន​ដើម្បី​ជួយ​អ្នក​កាន់​តែ​ក្លាយ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន ។ សរសេរ​នូវ​សេវាកម្ម​ដែល​ពួក​គាត់​អាច​ផ្តល់​ឲ្យ ។ សូម​ប្រើប្រាស់​ធនធាន​ទាំង​នោះ ។

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​សកម្មភាព​ខាង​ក្រោម​អំឡុង​សប្ដាហ៍​នេះ ។ សូមគូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅពេល​អ្នក​បញ្ចប់​សកម្មភាព​នីមួយៗ ។

  • អនុវត្ត​ធ្វើ​ការ​ជា​មួយ​អ្នក​ដទៃ ( សូម​ធ្វើ​ការ​ជា​មួយ​ក្រុម​គ្រួសារ​អ្នក សមាជិក​វួដ និង​ធនធាន​ក្នុង​សហគមន៍​ដែល​បាន​សរសេរ​នៅ​ខាង​លើ ) ។

  • បង្រៀន​គោលការណ៍​នេះ​ដល់​ក្រុម​គ្រួសារ​អ្នក ។

  • បន្ត​អនុវត្ត​គោលការណ៍​មូលដ្ឋាន​គ្រឹះ​ពីមុនៗ ។

តាម​របៀប​របស់​ព្រះ

ប្រសិនបើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ប្រធាន ហិនរី ប៊ី អាវរិង

ប្រធាន អាវរីង ៖ គោលការណ៍ទាំងឡាយនៅក្នុងគ្រឹះនៃកម្មវិធីសុខុមាលភាពសាសនាចក្រ គឺមិនមែនសម្រាប់ បណ្តោះ​អាសន្ន ឬកន្លែងមួយនោះឡើយ ។ គោលការណ៍​នេះ​គឺ​សម្រាប់​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ។ …

របៀបដើម្បីត្រូវបានអនុវត្ត​បាន​ មាន​ជាក់​ច្បាស់ ។ អស់​អ្នក​ដែល​មាន​ទ្រព្យ​ច្រើន​គឺ​ត្រូវ​បន្ទាប​ខ្លួន​ដើម្បី​ជួយ​ដល់​អ្នកទាំង​ឡាយ​ដែល​ខ្វះខាត ។

អស់​អ្នក​ដែល​សម្បូរ​ហូរហៀ ​ត្រូវ​ពលិកម្ម​ដោយ​ស្ម័គ្រ​ចិត្ត​លះ​បង់​ភាព​សុខ​ស្រួល​របស់​ខ្លួន ពេលវេលា ជំនាញ និង​ធនធាន​ទាំង​ឡាយ​ដើម្បី​សម្រាលបន្ទុកអស់អ្នក​ដែល​ខ្វះ​ខាត​ ។ ហើយ​ជំនួយ​នេះ​គឺ​ត្រូវ​បាន​ផ្តល់​ឲ្យ​តាម​វិធី​មួយ​ដើម្បី​ឲ្យ​កម្លាំង​នៃអ្នក​ទទួល​អាច​ថែ​ទាំ​ដល់​ខ្លួន​ឯង [ ហើយ​បន្ទាប់​មក​ថែទាំ​ដល់​អ្នក​ដទៃ​ទៀត ] ។

ធ្វើ​តាម​មាគ៌ា​របស់​ព្រះ​អម្ចាស់ នោះ​ជា​រឿងដ៏​អស្ចារ្យ​ដែល​អាច​កើត​ឡើង​បាន ។ ទាំង​អ្នក​ផ្តល់​ឲ្យ និង​អ្នក​ទទួល​គឺ​ត្រូវ​បាន​ប្រទាន​ពរ ។

( ហិនរី ប៊ី. អាវរិង សុន្ទរកថា​ថ្លែងក្នុងការឧទ្ទិសឆ្លងមជ្ឈមណ្ឌលសេវាកម្មសុខុមាលភាពសូហ្គាហៅ យូថាហ៍ ខែ មិថុនា ឆ្នាំ ២០១១ lds.org; ពាក្យ​សំដី​នៅ​ក្នុង​សញ្ញា​វង់​ដង្កៀប ត្រូវ​បាន​បន្ថែម​ដោយ ប្រធាន អាវរិង នៅ​ក្នុង​កិច្ច​សម្ភាស ខែ មីនា ឆ្នាំ ២០១៤ )

ប្រធាន អុជដូហ្វ បងប្អូន​ប្រុស​ស្រី​ទាំង​ឡាយ យើង​ម្នាក់ៗ​មាន​ទំនួល​ខុស​ត្រូវ​លើ​សេចក្តី​សញ្ញា​ដើម្បី​យល់​ដឹង​ពី​សេចក្ដីត្រូវ​ការ​របស់​អ្នក​ដទៃ ហើយ​បម្រើ​ដូច​ជា​ព្រះ​អង្គ​សង្រ្គោះ​បាន​ធ្វើ—ឈោង​ទៅ​ជួយ ប្រសិទ្ធិពរ និង​លើកស្ទួយអស់​ជន​ដែល​នៅ​ជុំ​វិញ​យើង ។

ជា​ញឹកញាប់​យើង​មិន​ទទួល​បាន​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​ខណៈ​ពេល​យើង​លុត​ជង្គង់​ចុះ​នោះ​ទេ ប៉ុន្តែ​ខណៈ​ពេល​យើង​កំពុង​ដើរ​បម្រើ​ដល់​ព្រះ​អម្ចាស់ និង​បម្រើ​ដល់​ជនទាំង​ឡាយ​ណា​ដែល​នៅ​ជុំ​វិញ​យើង ។ ទង្វើដោយចិត្តសប្បុរសនៃ​ការ​បម្រើ​ និង​ឧទ្ទិសថ្វាយ​ធ្វើ​ឲ្យ​វិញ្ញាណ​យើង​បរិសុទ្ធ​យក​សំបក​ចេញ​ពី​កែវ​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង ហើយ​បើក​ទ្វារ​នៃ​ស្ថាន​សួគ៌​ដល់​យើង ។ តាម​រយៈ​ការ​ធ្វើ​ជា​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​ចំពោះ​នរណា​ម្នាក់ ជា​ញឹកញាប់ យើង​រក​ឃើញ​ថា វា​ជា​ចម្លើយ​ចំពោះ​ខ្លួន​យើង​ទៅ​វិញ ។

( ឌៀថើ អេហ្វ អុជដូហ្វ « Waiting on the Road to Damascus » Ensignលីអាហូណា ខែឧសភា ឆ្នាំ ២០១១ ទំព័រ ៧៦ )