ការបោះពុម្ពផ្សាយលើកមុន
៣ ៖ ចូរ​គោរព​ប្រតិបត្តិ


ចូរ​គោរព​ប្រតិបត្តិ

ពិចារណា ៖តើ​ក្រិត្យ​វិន័យ​ណា​មួយ​ដែល​ខ្ញុំ​ត្រូវ​គោរព ដើម្បី​កាន់​តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួនទេ ?

មើល ៖« ការ​គោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ » ( គ្មាន​វីដេអូ​ឬ ? សូម​អាន​នៅទំព័រ​បន្ទាប់ )

ពិភាក្សា ៖ការ​គោរព​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ និង​គោលការណ៍​ទាំង​ឡាយ ដឹកនាំទៅ​រកពរជ័យ​ខាង​វិញ្ញាណ​និង​ខាង​សាច់​ឈាម ។ តើ​បទ​ពិសោធន៍​អ្វី​ដែល​អ្នក​មាន​ដើម្បី​បង្ហាញ​ពី​ការណ៍​នេះ ?

អាន ៖គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:២០ ថ្លែង​ការណ៍​ដោយ យ៉ូសែប ស្ម៊ីធ ( នៅ​ខាង​ស្តាំ​ដៃ )

អនុវត្ត ៖សូម​មើល​តារាង​ខាង​ក្រោម ។ សូម​កត់​សម្គាល់​ពី​របៀប​ ដែល​ការគោរព​ប្រតិបត្តិ​តាម​ក្រិត្យ​វិន័យ​ជាក់លាក់ ដឹកនាំទៅ​រក​ពរជ័យ​ជាក់​លាក់​ដែរ ។ មាន​ឧទាហរណ៍​មួយ​ចំនួន​បាន​ផ្ដល់​ឲ្យ ។

ឥឡូវ​នេះ សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី ៖

  1. សូម​សរសេរ​ពីពរជ័យ​ជាក់​លាក់​ណា​មួយ ដែល​អ្នក​ប្រាថ្នា​ចង់​បាន​នៅក្នុង​ការ​ស្វែង​រក​ការងារ មុខរបរ​ផ្ទាល់​ខ្លួន ឬ​ការ​អប់រំ ។ សូម​ប្រើ​ជួរ​ឈរ​ខាង​ស្តាំ​ដៃ ។

  2. សូម​ប្រើ​ជួរ​ឈរ​ខាង​ឆ្វេង ដើម្បី​សរសេរ​រាយ​នាម​ក្រិត្យ​វិន័យ​ដែល​អ្នក​អាច​គោរព​ប្រតិបត្តិ ដើម្បី​ទទួល​បាន​ពរជ័យ​ទាំង​នោះ ។

គោរព​ប្រតិបត្តិ

ដើម្បី​ទទួល

ក្រិត្យ​វិន័យ ឬ គោលការណ៍​ទាំង​ឡាយ

ពរជ័យ​ទាំង​ឡាយ

ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ( គ. និង ស. ៨៩ )

សុខភាព​កាន់​តែ​ប្រសើរ ចំណេះ​ដឹង​កាន់​តែ​អស្ចារ្យ

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ដង្វាយ​ផ្សេងៗ ( ម៉ាឡាគី ៣:១០-១២ )

ពរជ័យ​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ជោគ​ជ័យ​ក្នុង​ការងារ​យើង ការការ​ពារ

ទៅ​ធ្វើ​ការ​ទាន់​ម៉ោង​រាល់​ថ្ងៃ

បន្តធ្វើការ និង​លទ្ធភាព​ដើម្បី​សន្សំ​ប្រាក់

បរិភោគ​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់

អ្នកទៅធ្វើការ​បាន​ច្រើន ព្រោះ​តែ​មិនសូវ​ឈឺ

អនុវត្ត ៖សូម​សរសេរ​វិធី​ច្បាស់​លាស់​ពីរ ឬ​បី​យ៉ាង​ដែល​អ្នក​អាច​បង្កើន​ការ​គោរព​ប្រតិបត្តិ​របស់​អ្នកតាម​ក្រិត្យ​វិន័យ​ដែល​អ្នក​ជ្រើសរើស​ធ្វើ ៖

ការ​តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោមនៅ​ក្នុង​សប្ដាហ៍​នេះ ។ សូម​គូស​សញ្ញា​ខ្វែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បំពេញ​ចប់​ការងារ​នីមួយៗ ៖

  • ​អនុវត្តដើម្បី​ចេះគោរព​ប្រតិបត្តិ​ជា​រៀង​រាល់​ថ្ងៃ ។

  • បង្រៀន​គោលការណ៍​នេះ​ដល់​ក្រុម​គ្រួសារ​អ្នក ។

  • បន្ត​អនុវត្ត​គោលការណ៍​មូលដ្ឋាន​គ្រឹះ​ពីមុនៗ ។

យោបល់​អ្នក​សម្រប​សម្រួល

សូម​លើក​ទឹក​ចិត្ត​មនុស្ស​ទាំង​អស់​ឲ្យ​ធ្វើ និង​រក្សា​ការតាំង​ចិត្ត​ជាក់​លាក់​មួយ ហើយ​បង្រៀន​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ ។

ការ​គោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ

ប្រសិន​បើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ប្រធាន ថូម៉ាស អេស ម៉នសុន

ឱ នេះ​ជា​ការ​សន្យា​ដ៏​រុងរឿង​មួយ ! « អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ [ ព្រះ ] នោះ​បាន​ទទួល​សេចក្ដី​ពិត និង ពន្លឺ រហូត​ដល់​អ្នក​នោះ​បាន​តម្កើង​ឡើង នៅ​ក្នុង​សេចក្ដីពិត ហើយ​ស្គាល់​ការណ៍​គ្រប់​យ៉ាង » [គ. និង ស. ៩៣:២៨] ។ …

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ការសាកល្បង​ដ៏​ធំ​នៃ​ជីវិត​នេះ គឺ​ការ​គោរព​ប្រតិបត្តិ ។ ព្រះ​អម្ចាស់​មាន​បន្ទូល ៖ « ​យើង​នឹង​សាក​ល្បង​ពួកគេ​មើល បើ​សិន​ជា​ពួកគេ នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ » [ អ័ប្រាហាំ ៣:២៥ ] ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ ៖ « ដ្បិត​អស់​អ្នក​ណា​ដែល​នឹង​បាន​ព្រះពរ​ពី​ព្រះហស្ត​របស់​យើង នោះ​នឹង​នៅ​ជាប់​នឹង​ក្រឹត្យវិន័យ ដែល​បាន​តាំង​សម្រាប់​ព្រះពរ​នោះ និង​លក្ខខណ្ឌ​នៃ​ក្រឹត្យវិន័យ​នោះ ដូច​ដែល​បាន​បង្កើត​ឡើង​ តាំង​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ » [គ. និង ស. ១៣២:៥] ។

គ្មាន​គំរូ​នៃ​ការ​គោរព​ប្រតិបត្តិ​ណា​ដែល​អស្ចារ្យ​ជាង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ទេ ។ ប៉ុល​បាន​ថ្លែង​អំពី​ទ្រង់​ថា ៖

« ទោះ​បើ​ទ្រង់​ជា​ព្រះរាជ​បុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​សារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ 

« រួច​កាល​ទ្រង់​បាន​គ្រប់លក្ខណ៍​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេ​បង្កើតនៃ​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្ដាប់​បង្គាប់​ទ្រង់ »​[ហេព្រើរ ៥:៨-៩] ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​ពិត​របស់​ព្រះ តាមរយៈ​ការ​រស់​នៅ​ក្នុង​ជីវិត​ដ៏​ឥត​ខ្ចោះ ដោយ​ការ​គោរព​ដល់​បេសកកម្ម​ដ៏​ពិសិដ្ឋ ដែល​ជា​របស់​ទ្រង់ ។ ទ្រង់​ពុំ​ដែល​ឆ្មើង​ឆ្មៃ​ឡើយ ។ ទ្រង់​ពុំ​ដែល​មាន​អំនួត​ឡើយ ។ ទ្រង់​ពុំ​ដែល​ក្បត់ព្រះទ័យឡើយ ។ ទ្រង់​រាប​សារ​ជានិច្ច ។ ទ្រង់​ស្មោះត្រង់​ជានិច្ច ។ ទ្រង់​គោរព​ប្រតិបត្តិ​ជានិច្ច ។ …

នៅពេល​ប្រឈម​មុខ​នឹង​ការ​ឈឺ​ចាប់​ក្នុង​សួនច្បារ គេតសេម៉ានី ជា​កន្លែង​ដែល​ទ្រង់​ស៊ូទ្រាំ​នូវ​ការ​ឈឺ​ចាប់ ដែល​ញើស​ទ្រង់​ក៏​ត្រឡប់​ដូចជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់​ទៅ​ដី ១៤ ទ្រង់​គឺ​ជា​គំរូ​ដ៏​ឥត​ខ្ចោះ​នៃ​បុត្រ​គោរព​ប្រតិបត្តិ ដោយ​មាន​បន្ទូល​ថា « ឱ​ព្រះ​វរបិតា​អើយ បើសិនជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូ​ម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » [ លូកា ២២:២៤ ] ។

កាល​ដែល​ព្រះអង្គ​សង្គ្រោះ​បង្រៀន​ដល់​ពួក​សាវក​ជំនាន់​មុន​របស់​ទ្រង់ ទ្រង់​ក៏​បង្រៀន​ដល់​អ្នក​និង ខ្ញុំ ៖ « សូម​មក​តាម​ខ្ញុំ​ចុះ » [ យ៉ូហាន ២១:២២ ] ។ តើ​យើង​យល់​ព្រម​គោរព​តាម​ឬ​ទេ ?

ចំណេះ​ដឹង​ដែល​យើង​ស្វែងរក ចម្លើយ​ដែល​យើង​ចង់​បាន និង​កម្លាំង​ដែល​យើង​ប្រាថ្នា​នា​សព្វថ្ងៃ ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​នៃ​ពិភពលោក​ដ៏ស្មុគស្មាញ និង ចេះតែផ្លាស់ប្ដូរ​នេះ អាច​ជា​របស់​ផង​យើង នៅ​ពេល​ដែល​យើង​ស្ម័គ្រ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​ដក​ស្រង់​បន្ទូល​របស់​ព្រះអម្ចាស់​មក​ម្ដង​ទៀត ៖ « អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់ [ ព្រះ ] នោះ​បាន​ទទួល​សេចក្ដី​ពិត និង ពន្លឺ រហូត​ដល់​អ្នក​នោះ​បាន​តម្កើង​ឡើង នៅ​ក្នុង​សេចក្ដីពិត ហើយ​ស្គាល់​ការណ៍​គ្រប់​យ៉ាង » ។ [ គ. និង ស. ៩៣:២៨ ] ។

នេះ​ជា​ការ​អធិស្ឋាន​ដ៏​រាបសា​របស់​ខ្ញុំ សុំ​ឲ្យ​យើង​បាន​ពរ​ដោយ​រង្វាន់​ដ៏​បរិបូរ ដែល​បាន​សន្យា​ទុក​ចំពោះ​អ្នក​គោរព​ប្រតិបត្តិ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ព្រះអម្ចាស់ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង អាម៉ែន ។

( ថូម៉ាស អេ. ម៉នសន « Obedience Brings Blessings » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៩, ៩២ )