ការបោះពុម្ពផ្សាយលើកមុន
សកម្មភាព​ចុង​ក្រោយ ៖​ឆ្ពោះ​ទៅមុខ ហើយ​បម្រើ


សកម្មភាព​ចុង​ក្រោយ ៖

ឆ្ពោះទៅមុខ ហើយ​បម្រើ

ពិចារណា ៖ផ្អែក​ទៅ​លើ​បទគម្ពីរ និង ប្រយោគដកស្រង់​នៅ​ខាង​ស្ដាំ​ដៃ តើ ការ​ពលិកម្ម ខ្លួន​យើង​ក្នុង​ការ​បម្រើ​ដល់​អ្នក​ដទៃ បែរ​ជា​ការ សង្រ្គោះ ខ្លួន​យើង យ៉ាង​ដូចម្តេច ?

សូម​អាន ៖ឥឡូវ​ដោយ​សារ​អ្នក​បាន​បំពេញ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ការ​ពិចារណា​ម្តង​ទៀត​នូវ​ពាក្យ​ប្រឹក្សា​នៅ​ក្នុង​គោលការណ៍​ទី ៧ ។ ប្រធាន អុដដុហ្វ បាន​ថ្លែង​ ៖

ពិភាក្សា ៖តើ​ការ​បម្រើ​ដល់​អ្នក​ដទៃ​អាច​បើក​« ទ្វារ​នៃ​ស្ថានសួគ៌ » នៅ​ក្នុង​ជីវិត​យើង​យ៉ាង​ណា​ដែរ ?

កូន​សៀវភៅ​ក្រុម​គ្រួសារ​របស់​ខ្ញុំ

អនុវត្ត ៖សូម​បង្កើត​ផែនការ​មួយ​ជាមួយ​នឹង​ក្រុម ឬ​គ្រួសារ​របស់​អ្នក​ដើម្បី​ធ្វើ​កិច្ចការ​មួយ​ដូចមាន​ខាង​ក្រោម​នេះ ៖

  1. ធ្វើ​ការ​បម្រើ​មួយ​នៅ​ក្នុង​សហគមន៍​របស់​អ្នក ។ អ្នក​អាច​បម្រើ​អ្នក​ឈឺ​នៅ​មន្ទីរ​ពេទ្យ យក​អាហារ​ទៅ​ឲ្យ​មណ្ឌល​កុមារ​កំព្រា ឬ​ជ្រើស​យក​សកម្មភាព​មួយ​ផ្សេង​ទៀត ។

  2. ទៅ​មជ្ឈមណ្ឌល​ពង្ស​ប្រវត្តិ​ដែល​នៅ​ក្បែរ​បំផុត​ជាមួយ​នឹង​គ្រួសារ​របស់​អ្នក ។ សូម​រៀប​ចំ​ពង្ស​ប្រវត្តិ​គ្រួសារ​របស់​អ្នក​ដោយ​ប្រើ​កូន​សៀវភៅ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ដំណើរ​រឿង​ដែល​ធ្វើ​ឲ្យ​យើង​បាន​ជួប​ជុំ ។ រួចទៅ​ព្រះវិហារបរិសុទ្ធ ហើយ​ធ្វើ​ពិធិបរិសុទ្ធ​ដ៏​ពិសិដ្ឋ​សម្រាប់​សមាជិក​គ្រួសារ​ដែល​បាន​ទទួល​មរណភាព​ទៅ ។

  3. ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​មជ្ឈមណ្ឌល​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ឬ​បម្រើ​ជា​អ្នក​សម្រប​សម្រួល​ប្រចាំ​ក្រុម ។ ជួយ​ដល់​នរណាម្នាក់​នៅ​លើ​មាគ៌ា​របស់​ពួកគេ​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។