ចាប់ផ្ដើម
-
សូមពិចារណ ៖ហេតុអ្វីបានជាព្រះវរបិតាសួគ៌ចង់ឲ្យខ្ញុំមានភាពខ្លួនទីពឹងខ្លួន ? នៅពេលយើងក្លាយជាមនុស្សខ្លួនទីពឹងខ្លួនតើយើងកំពុងតែក្លាយដូចជាទ្រង់យ៉ាងដូចម្តេច ?
-
សូមអាន ៖សូមអានលិខិតមកពីគណៈប្រធានទីមួយជាមួយនឹងក្រុម ( នៅទំព័រ ២ ) និងប្រសាសន៍របស់ប្រធាន ម៉នសុន ( នៅខាងស្តាំដៃ ) ។
-
ពិភាក្សា ៖តើការសន្យានៅក្នុងសារលិខិតទាំងនេះមានអ្វីខ្លះ ? តើអ្វីទៅជាកាតព្វកិច្ចរបស់អ្នក ?
-
សូមអាន ៖សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៣៤ ( នៅខាងស្តាំដៃ ) ។
-
សូមពិភាក្សា ៖តើយើងអាចរៀនអ្វីខ្លះចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៤ អំពីការទៅសាលារៀន ឬចាប់ផ្តើមអាជីវកម្មមួយ ? ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ពីសេចក្ដីពិតនេះ ?
-
សូមអាន ៖មូលដ្ឋានគ្រឹះរបស់ខ្ញុំ ជាផ្នែកមួយដ៏សំខាន់នៃការប្រជុំជាក្រុមអំពីភាពខ្លួនទីពឹងខ្លួន ។ សមាជិកក្រុមដែលចូលរួមការប្រជុំ ហើយរក្សាការតាំងចិត្តរបស់ពួកគេ នឹងសក្ដិសមទទួលបានវិញ្ញាបនបត្រមកពីមហាវិទ្យាល័យពាណិជ្ជកម្មអិល.ឌី.អែស។ បើកទៅ ទំព័រ ២៩ ដើម្បីមើលឡើងវិញពីតម្រូវការសម្រាប់ការទទួលបានវិញ្ញាបនបត្រមួយ ។
នៅក្នុងគោលការណ៍ទី ១២ នៃ មូលដ្ឋានគ្រឹះរបស់ខ្ញុំ យើងនឹងលើកឡើងអំពីសារៈសំខាន់នៃពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ដែលពិធីទាំងនោះទាក់ទងនឹងភាពខ្លួនទីពឹងខ្លួន ។ យើងគួររៀបចំខ្លួននៅពេលនេះជាមួយនឹងក្រុមគ្រួសាររបស់យើងសម្រាប់មេរៀននោះ ។ សូមរៀបចំពង្សប្រវត្តិគ្រួសាររបស់អ្នកដោយប្រើកូនសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ដំណើររឿងដែលធ្វើឲ្យយើងបានជួបជុំ ។ យើងនឹងពង្រឹងនៅរាល់ទិដ្ឋភាពនៃជីវិតរបស់យើង នៅពេលយើងឲ្យតម្លៃដល់សេចក្ដីសញ្ញារបស់យើង ហើយជួយនាំយកពរជ័យទៅកាន់ជីដូនជីតារបស់យើង ។