ការបោះពុម្ពផ្សាយលើកមុន
៩ ៖ ការ​ព្យាយាមតស៊ូ


ការព្យាយាមតស៊ូ

ពិចារណា ៖តើ​យើង​រៀន​ដើម្បី​បន្ត​ធ្វើ​ការងារ​រហូត​ដល់​វា​ចប់សព្វគ្រប់យ៉ាង​ដូម្តេច ?

មើល ៖« គ្រាន់​តែ​ជាអ្នកកាត់ថ្ម​ប៉ុណ្ណោះ » ( ពុំមានវីដេអូឬ ? សូម​អាន​នៅ ទំព័រ​បន្ទាប់ ) ។

ពិភាក្សា ៖តើ​យើង​រៀន​បន្ត​ទៅមុខ​ទោះ​បី​ក្នុង​គ្រា​វា​ពិបាក​យ៉ាង​ដូចម្ដេច ? តើ​ការ​មាន​ទំនុក​ចិត្ត​លើ​ព្រះ​អម្ចាស់​មានឥទ្ធិ​ពល​លើ​សមត្ថភាព​យើង​ក្នុង​ការព្យាយាមតស៊ូ​យ៉ាង​ដូចម្តេច ?

អាន ៖ថ្លែង​ដោយ​ប្រធាន ហ្វោស្ត ហេព្រើរ ១២:១; គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:៤ ( ខាង​ស្តាំ )

អនុវត្ត ៖ធ្វើ​ការ​រួម​គ្នា​ដើម្បី​រៀន​ពី​គំរូ​នេះ​ដើម្បី​ឧស្សាហ៍​ព្យាយាម និង​យក​ឈ្នះ​ឧបសគ្គ​ទាំង​ឡាយ ៖

  • សូមអាន​ជំហាន​នីមួយៗ​ជា​ក្រុម​នៅ​តាម​គំរូ​ខាង​ក្រោម ។

  • សូម​បែរ​ទៅ​រក​នរណា​ម្នាក់​នៅ​ក្នុង​ក្រុម ។ សូម​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រសិន​បើ​មាន​ករណីយកិច្ច ឬ​ការងារ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​ដែល​ពិបាក​បំផុត ។

  • សូម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឆ្លង​កាត់​ជំហាន​ទាំង​បួន​ខាង​ក្រោម ដោយ​ការ​និយាយ​អំពី​ករណីយកិច្ច​ឬ​ការងារ​លំបាកៗ ។

  • សូម​តាំង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ថា​អ្នក​នឹង​ឧស្សហ៍​ព្យាយាម—ថា​អ្នក​នឹង​បន្ត​ទៅ​មុខ​រហូត​ដល់​ករណីយកិច្ច ឬ​ការងារ​សម្រេច​បាន​ល្អ ។

បន្ត​មាន​ឥរិយាបទវិជ្ជមាន

សូម​សរសេរ​ព្រះ​ពរ​អ្នក ។

សូម​ចងចាំ​ថា ធ្វើ​ការ​រួម​គ្នា

សូម​ជំនួយ​ពី​មិត្ត​ភក្តិ ពួក​ជនដែលមានអាយុប្រហាក់ប្រហែលនឹងអ្នក សមាជិក​ក្រុម និង​អ្នក​ទៃ​ទៀត ។

ជំនួស​សេចក្តី​ភ័យ​ខ្លាច​ជា​មួយ​សេចក្តី​ជំនឿ

ចៀស​វាង​ពី​ការ​សង្ស័យ ។ សូម​ចងចាំ​ថា ព្រះ​អម្ចាស់​មាន​ព្រះ​ចេស្តាទាំងអស់ ។ សូម​អំពាវ​នាវ​ទ្រង់ និង​ទទួល​យក​ព្រះ​ឆន្ទៈ​ទ្រង់ ។

សូម​បោះជំហាន​ទៅមុខ​ដោយ​សេចក្តី​អំណត់ និង​សេចក្តី​ក្លាហាន

សូម​កុំ បោះ​ចុះចាញ់ឲ្យសោះ សូម​តស៊ូ​ដល់​ទីបញ្ចប់ ។

អនុវត្ត ៖សូម​ជ្រើសរើស​ឧបសគ្គ​ដែល​ក្រុម​គ្រួសារ​អ្នក​កំពុង​ជួប​ប្រទះ ។ សូម​ប្រើ​ប្រាស់​គំរូ​ខាង​លើហើយ ហើយ​ស្វែង​រក​វិធី​សាស្រ្ត​ពីរ​ឬ​បី​យ៉ាង​ដែល​អ្នក​អាច​បោះជំហានទៅ​មុខ​ក្នុង​សេចក្តី​ជំនឿ ដោយ​ការ​ទុក​ចិត្ត​ថា​ព្រះ​នឹង​ប្រទាន​ឲ្យ ៖

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​សកម្មភាព​ខាង​ក្រោម​អំឡុង​សប្ដាហ៍​នេះ ។ សូមគូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅពេល​អ្នក​បញ្ចប់​សកម្មភាព​នីមួយៗ ។

  • ​អនុវត្ត​ការព្យាយាមតស៊ូ​តាម​វិធី​ដែល​អ្នក​បាន​រក​ឃើញ​នៅ​ខាង​លើ ។

  • បង្រៀន​គោលការណ៍​នេះ​ដល់​ក្រុម​គ្រួសារ​អ្នក ។

  • បន្ត​អនុវត្ត​គោលការណ៍​មូលដ្ឋាន​គ្រឹះ​ពីមុនៗ ។

គ្រាន់​តែ​ជា​អ្នកកាត់ថ្ម​ប៉ុណ្ណោះ

ប្រសិនបើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

អែលឌើរ ហូឡង់ ៖ ចន អរ. ម័រយ៉ល គឺ​ជា​អ្នក​ត្រួស​ត្រាយ​មក​ពី​ប្រទេស​អង់គ្លេស ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សហរដ្ឋ​អាមេរិក​ដោយការទាញរទេះអូស ។ លោក​តាំង​លំនៅ​នៅ​ទីក្រុង​អាល់ផាញ រដ្ឋ យូថាហ៍ ដែល​មាន​ចម្ងាយ​ប្រមាណ ២២ ម៉ែល ( ៣៥ គីឡូម៉ែត្រ ) ព្រះ​វិហារ​បរិសុទ្ធ​ពី​ទីក្រុង​សលត៍​លេក ។

លោក​ព្រិកហាំ​យ៉ង់​បាន​ហៅ​បង​ប្រុស​ម័រយ៉ល​ឲ្យ​ធ្វើ​ជា​មេការ​គ្រប់គ្រង​ការ​កំបោរឥដ្ឋ​ អំឡុង​ពេល​សាងសង់​ព្រះ​វិហារ​បរិសុទ្ធ​សលត៍​លេក ។

ដើម្បី​ធ្វើឲ្យប្រាកដច្បាស់ថា គាត់​តែង​តែ​ទៅដល់​កន្លែង​ធ្វើ​ការ​នៅ​ម៉ោង ៨ ព្រឹក​ជា​រៀង​រាល់​ថ្ងៃ​ចន្ទ បង​ប្រុស​ម័រយ៉ល​ចាប់​ផ្តើម​ដើរ​ចម្ងាយ​ផ្លូវ ២២ ម៉ែល ចាប់​តាំង​ពី​ម៉ោង​ប្រមាណ ២ ព្រឹក ។ គាត់​នឹង​ចប់​ការងារ​គាត់​ប្រចាំ​សប្តាហ៍​នៅ ម៉ោង ៥ ល្ងាច នា​ថ្ងៃ​សុក្រ ហើយ​បន្ទាប់​មក​ក៏​ដើរ​ទៅ​ផ្ទះ មក​ដល់​ផ្ទះ​ជិត​ពាក់​កណ្តាល​យប់ឯ​ណោះ ។ គាត់​ធ្វើ​តាម​កាល​វិភាគ​នេះ​ជា​រៀង​រាល់​សប្តាហ៍​អស់​ជិត ២០ ឆ្នាំ ក្នុង​ពេល​សាង​សង់​ព្រះ​វិហារ​បរិសុទ្ធ ។

គ្រា​មួយ នៅ​ពេលគាត់​បាន​មក​ផ្ទះ​នៅចុង​សប្តាហ៍ គោ​មួយ​ក្បាល​របស់​គាត់​កកេះ​កកាយ​ខណៈ​ពេល​កំពុង​យក​ទឹក​ដោះ ហើយ​ក៏​ធាក់​ចំ​ជើង​របស់​បង​ប្រុសម័រយ៉ល បាក់ឆ្អឹង​ក្រោម​ជង្គង់​បន្តិច ។

ពួក​គេ​ពុំ​មាន​ជំនួយ​ពេទ្យ​ល្អ​នៅ​ឯ​កសិដ្ឋាន​ទេ ដូច្នេះ ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​គាត់​ក៏​បាន​ដោះ​ក្រចៀក​ទ្វារ​ចេញ ហើយ​បាន​ដាក់​គាត់​ផ្តេកសណ្តូក​នៅ​លើ​ទ្វារ​នោះ​ ធ្វើ​ការ​វះ​កាត់ ។ បន្ទាប់​មក​យក​រណា​ដែល​ពួក​គាត់​ប្រើ​សម្រាប់​កាត់​មែក​ឈើ​ពី​ដើម​ឈើ​ជិតៗនោះ ហើយ​ក៏​បាន​យក​មក​កាត់​ជើង​គាត់​ប្រហែលជាមួយចង្អុលដៃក្រោម​ជង្គង់ ។

នៅ​ពេល​វា​ជា​សះ​ស្បើយ ហើយ​បងប្រុស​ម័រយ៉ល​បាន​យក​កំណាត់​ឈើ​មក ហើយ​ឆ្នៃប្រឌិតជា​ជើង​សប្បនិមិត្ម ។ ដំបូងឡើយ គាត់​ដើរ​តែ​នៅ​ក្នុង​ផ្ទះ ។ … បន្ទាប់​មក​គាត់​ដើរ​នៅ​ជុំ​វិញ​ទីធ្លា ។ នៅ​ទីបំផុត​គាត់​ដើរ​បានពាស​ពេញ​ដី​របស់​គាត់ ។

ពេល​គាត់​មាន​អារម្មណ៍​ថា​គាត់អាចទ្រាំនឹងការឈឺបាន គាត់​ពាក់​ជើង​ឈើ បាន​ដើរ​ទៅ​ធ្វើ​ការ​ចម្ងាយ ២២ ម៉ែល​ទៅ​កាន់​ព្រះ​វិហារ​បរិសុទ្ធ​ទីក្រុង​សលត៍​លេក បាន​ឡើង​លើ​អន្ទារ ដោយ​មាន​កាន់​ពន្លាក​នៅ​ក្នុង​ដៃឆ្លាក់ « សេចក្តី​បរិសុទ្ធ​ដល់​ព្រះ​អម្ចាស់ » ។

( សូម​មើល​ផង​ដែរ ជេហ្វ្រី អរ ហូឡិន « As Doves to Our Windows » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៧៦–៧៧ ) ។