ការបោះពុម្ពផ្សាយលើកមុន
៤ ៖ ការ​គ្រប់គ្រង​លុយ


ការ​គ្រប់គ្រង​លុយ

ពិចារណា ៖ហេតុអ្វី​បាន​ជា​ការ​គ្រប់​គ្រង​លុយ​ពិបាក​ខ្លាំង​ម្ល៉េះ​—ហើយ​សំខាន់​ដល់​ម្ល៉េះ ?

មើល ៖« អ្វី​សំខាន់​ធ្វើ​មុន ! » ( គ្មាន​វីដេអូឬ ? សូម​អាន​នៅទំព័រ​បន្ទាប់ )

ពិភាក្សា ៖តើ​អ្នក​បាន​រៀន​ដូចម្តេចមក​ពី កុមារ​ទាំង​នេះ ? ហេតុ​អ្វី​យើង​គួរ​តែ​រក្សារបញ្ជីតាម​ដាន​លុយ​របស់​យើង ? ហេតុ​អ្វី​យើង​គួរ​តែ​សន្សំ​លុយ​របស់​យើង ?

អាន ៖សេចក្តីថ្លែង​ការណ៍​ពី​ អ្វីៗទាំងអស់ប្រមូលដុំដោយមានសុវត្ថិភាពនៅក្នុង​ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៤:៧៨ ( នៅ​ខាង​ស្តាំ​ដៃ )

អនុវត្ត ៖ទាំង​នេះ​គឺ​ជា​ជំហាន​ទាំង​បួន​ ដែល​អ្នក​អាច​ធ្វើ​តាម​ដើម្បី​គ្រប់​គ្រង​លុយ​របស់​អ្នក ដើម្បី​អ្នក​អាច​បម្រើ​ដល់​អ្នក​ដទៃ​បាន​ប្រសើរ ។ សូម​អាន​ជំហាន​ទាំង​នេះ ។ សូម​និយាយ​ជា​ក្រុម​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​ឲ្យក្លាយ​ជា​ទម្លាប់ ។

ខំ​ធ្វើ​ការ ធ្វើ​ការ​ហើយ ធ្វើ​ការ​ដោយ​ឈ្លាស​វៃ

បង្ហាញ​ដល់​និយោជក​របស់​អ្នក​ថា អ្នក​ខិតខំ​ធ្វើ​ការ​រាល់​ថ្ងៃ ។ បង្ហាញ​ថា​អ្នក​មាន​តម្លៃ សូម​ស្មោះ​ត្រង់

បង់​ដង្វាយ​មួយ​ភាគ ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ

ពេល​អ្នក​រក​លុយ​បាន សូម​បង់​ដង្វាយ​មុន​គេ​បង្អស់ ។ បន្ទាប់​មក​ព្រះ​អាច​ប្រទាន​ពរ​ដល់អ្នក ។

ចំណាយ​តិច​ជាង​ចំណូល

ដាក់​គម្រោង​ថវិកា កត់​ត្រា​អ្វី​ដែល​អ្នក​រក​បាន ហើយ​អ្វី​ដែល​អ្នក​ចំណាយ ការចៀសវាងពីបំណុល ខំ​រក​លុយ​ថែម​ទៀត ចំណាយ​តិច​ជាង​ចំណូល

សន្សំ​លុយ​ទុក​រាល់​ថ្ងៃ

សន្សំ​លុយ​ទុក​រាល់​ថ្ងៃ​ដើម្បី​ទទួល​បាន​សេចក្តី​សុខសាន្ត និង​សេរី​ភាព​កាន់​តែ​ច្រើន ។

ការ​តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម នៅ​ក្នុង​សប្ដាហ៍​នេះ ។ សូម​គូស​សញ្ញា​ខ្វែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បំពេញ​ចប់​ការងារ​នីមួយៗ ៖

  • អនុវត្ត​ការ​គ្រប់​គ្រង​លុយ​របស់​អ្នក​រាល់​ថ្ងៃ ។

  • បង្រៀន​គោលការណ៍​នេះ​ដល់​ក្រុម​គ្រួសារ​អ្នក ។

  • បន្ត​អនុវត្ត​គោលការណ៍​មូលដ្ឋាន​គ្រឹះ​ពីមុនៗ ។

យោបល់​អ្នក​សម្រប​សម្រួល

ស្នើសុំនរណា​ម្នាក់​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​គោលការណ៍​ទាំង​នេះ​គឺ​ជា​ពរជ័យ​របស់​គ្រួសារ​គេ ។

« អ្វី​សំខាន់​ធ្វើ​មុន ! »

ប្រសិន​បើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​រើសយក​តួ ហើយ​អាន​រឿង​នេះ​វិញ ។

ក្មេង​ស្រី និង​ក្មេង​ប្រុស

ការ​រៀប​ចំ ៖ ក្មេង​ប្រុស និង​ក្មេង​ស្រី ស្លៀក​សំលៀក​បំពាក់​មនុស្ស​ពេញវ័យ​ជានីតិជន សម្តែង​ជា​ឪពុក​ម្តាយ ។

ក្មេង​ប្រុស ៖ បង​មក​ដល់​ផ្ទះ​ហើយ​អូន ។

ក្មេង​ស្រី ៖ បង​សំឡាញ់​មក​វិញ​ហើយ ។ ឱ ! បង​មើល​ទៅ​នឿយ​ហត់​ណាស់ ។

ក្មេង​ប្រុស ៖ ​អូន​ក៏​ដូច្នោះ​ដែរ ។ អូន​ធ្វើ​ការ​ច្រើន​ណាស់​មែន​ទេ ?

ក្មេង​ស្រី ៖ ត្រូវ​ហើយ តែ​យើង​ត្រូវ​ធ្វើ​ការ មែន​ទេ ?

ក្មេង​ប្រុស ៖ បង​រក​លុយ​បាន ១០ ដុល្លារ​ថ្ងៃ​នេះ ។

ក្មេង​ស្រី ៖ អូ៎ ! វា​ជា​ពរជ័យ​ណាស់ ។ ដូច្នេះ អ្វី​សំខាន់​ធ្វើ​មុន ។ អញ្ជឹង បង់​ដង្វាយ​មួ​យភាគ​ក្នុង​ដប់​យើង​មុន​គេ មែន​ទេ ?

ក្មេង​ប្រុស ៖ ប៉ុន្តែ ចុះ​ប្រសិន​បើ​យើង​មិន​មាន​លុយ​គ្រប់​គ្រាន់ ?

ក្មេង​ស្រី ៖ ពេល​នោះ​ហើយ ដែល​សេចក្តីជំនឿ​ត្រូវ​មាន !

ក្មេង​ប្រុស ៖ បាន​យល់​ព្រម ។ ចុះ​បន្ទាប់​មក​ទៀត ?

ក្មេង​ស្រី ៖ យើង​នឹង​ត្រូវ​ទិញ​អាហារ និង​សំបុត្រ​ឡាន​ក្រុង ហើយ​ត្រូវ​បង់​ថ្លៃ​ជួល​ផ្ទះ ។ ហើយ​បន្ទាប់​មក វា​នឹង​ល្អ​ណាស់ ​បើ​ទិញ​កៅអី​មួយ ។ …

ក្មេង​ប្រុស ៖ ប៉ុន្តែ យើង​មិន​អាច​ទិញ​វា​ទេ ។ យើង​មិនមាន​លុយ​គ្រប់​គ្រាន់​ទេ ។

ក្មេង​ស្រី ៖ តើ​យើង​អាច​ខ្ចី​លុយ​ខ្លះ​បាន​ទេ ?

ក្មេង​ប្រុស ៖ គេ​និយាយ​ថា បំណុល​គឺគ្រោះ​ថ្នាក់​ណាស់ ។ យើង​មិន​ចង់​មាន​បញ្ហា​នោះ​ទេ ។

ក្មេង​ស្រី ៖ បាន​យល់​ព្រម ។ បង​ថា​ត្រូវ​ហើយ ។ អញ្ជឹង​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៅ ?

ក្មេង​ប្រុស ៖ អញ្ជឹង យើង​សន្សំ​លុយ​ទៅ ! យើង​មិន​អាច​ដឹង​មុន​ថា​នឹង​មាន​រឿង​អ្វី កើត​ឡើង​នោះ​ទេ ។

ក្មេង​ស្រី ៖ នោះ​ត្រូវ​ហើយ ។ ប៉ុន្តែ​មាន​អ្វី​នៅសល់សម្រាប់ការលេងកម្សាន្ត​ទេ ។ ប៉ុន្តែ គ្មាន​ប្រាក់​ទុក​សម្រាប់​ការកម្សាន្ត​ទេ ។

ក្មេង​ប្រុស ៖ អូន​មាន​បង ! ហើយ​បង​នឹង​ខំ​រក​លុយ​ថែម​ទៀត ។

ក្មេង​ស្រី ៖ ហើយ​អូន​នឹង​ខំ​ចាយវាយតិច​ជាង​មុន !

ក្មេង​ប្រុស ៖ បើ​ធ្វើ​ដូច្នោះ យើង​អាច​រីករាយ---ហើយ​ធ្វើ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន !

ក្មេង​ស្រី ៖ មិន​អី​ទេ ។ នោះ​វា​មិន​ពិបាក​ទេ ។ ហេតុ​អ្វី​បង​គិត​ពិបាកៗ​ម្ល៉េះ ?

ក្មេង​ប្រុស ៖ អូ៎ ! តើ​អូន​ដឹង​ទេ ។ នោះហើយ​ជា​របៀប​មនុស្ស​ធំ​ដឹង​ក្តីធ្វើ !