ឆ្នាំ ២០២៣
ចូរ​មក​តាម​ខ្ញុំ សកម្មភាព​សម្រាប់​កុមារ​តូចៗ
ខែ មករា ឆ្នាំ ២០២២


ព្រះគម្ពីរ​សញ្ញា​ថ្មី

ចូរ​មក​តាម​ខ្ញុំ សកម្មភាព​សម្រាប់​កុមារ​តូចៗ

A brother and sister play with sticks and dead grass while playing outside.

សម្រាប់ ម៉ាថាយ ១; លូកា ១

សូម​ពន្យល់​ថា ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្រៀន​អំពី​ព្រះយេស៊ូវ ។ យើង​ស្គាល់​ព្រះនាម​របស់​ទ្រង់​នៅក្នុង​ជំពូក​ទីមួយ​ដំបូង​គេ ( សូមមើល ម៉ាថាយ ១:២១ ) ។ សូម​សរសេរ​ពាក្យ ព្រះយេស៊ូវ​គ្រីស្ទ នៅលើ​ក្រដាស​មួយ​សន្លឹក ហើយ​ផ្ដល់​សម្ភារ​សិល្បៈ​ដល់​កូន​របស់​បងប្អូន ដើម្បី​តុបតែង​ក្រដាស​នោះ !

សម្រាប់ ម៉ាថាយ ២; លូកា ២

សូម​បង្ហាញ​រូបភាព​នៃ​ឈុតឆាក​ការប្រសូត​របស់​ព្រះយេស៊ូវ​ដោយ​មាន​ព្រះយេស៊ូវ ម៉ារា និង​យ៉ូសែប ។ សូម​ពន្យល់​ថា ព្រះយេស៊ូវ​ក៏ធ្លាប់ជា​កុមារ​ផងដែរ ។ សូម​ប្រាប់​ពួកគេ​ថា ព្រះមាតា​បិតា​របស់​ទ្រង់​ស្រឡាញ់​ទ្រង់​យ៉ាង​ខ្លាំង—គឺ​ដូចជា​បងប្អូន​ស្រឡាញ់​ពួកគេ​ដែរ ។ សូម​ឱប​កូន​តូចៗ​របស់​បងប្អូន​ឲ្យ​ជាប់ ហើយ​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​បងប្អូន​ស្រឡាញ់​អំពី​ពួកគេ ។

សម្រាប់ យ៉ូហាន ១

សូម​នាំ​កូន​តូចៗ​របស់​បងប្អូន​ដើរលេង​នៅ​ខាងក្រៅ ។ សូម​មើលទៅ​អ្វីៗ​ដ៏អស្ចារ្យ​នៅក្នុង​ធម្មជាតិ—ដូចជា​ដើមឈើ បក្សា​បក្សី ខ្យល់ ឬ​មេឃ ។ សូម​ឲ្យ​កូនៗ​របស់​បងប្អូន​រើស​យក​ថ្ម ឬ​ហិត​ក្លិន​ផ្កា​ក្រអូបៗ ។ សូម​ប្រាប់​ពួកគេ​ថា « ព្រះយេស៊ូវ​ស្រឡាញ់​កូន ហើយ​បាន​បង្កើត​ពិភពលោក​ដ៏ស្រស់ស្អាត​នេះ​សម្រាប់​កូន » ។

សម្រាប់ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣

សូម​ច្រៀង​បទ « When Jesus Christ Was Baptized » ( Children’s Songbook ទំព័រ ១០២ ) ។ សូម​ពន្យល់​ថា ព្រះយេស៊ូវ​បាន​ជ្រមុជ​ទឹក ដើម្បី​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតា​សួគ៌ ។ ថ្ងៃមួយ កូន​តូចៗ​របស់​បងប្អូន​អាច​ជ្រើសរើស​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​បាន​ផងដែរ ! សូម​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​បងប្អូន ។ ហេតុអ្វី​បានជា​វា​ពិសេស​ចំពោះ​បងប្អូន ?