ឆ្នាំ ២០២៣
ការជួយ​ដល់​កិច្ចការ​របស់​ព្រះវរបិតា​សួគ៌
ខែ មករា ឆ្នាំ ២០២២


មិត្ត​ទៅកាន់​មិត្ត

ការជួយ​ដល់​កិច្ចការ​របស់​ព្រះវរបិតា​សួគ៌

មកពី​ការសម្ភាស​ជាមួយ រីឆាត អិម រ៉មនី ។

តើ​ក្មួយៗ​ដឹង​ទេ​ថា ក្មួយៗ​ត្រូវបាន​អញ្ជើញ​ឲ្យ​ជួយ​ព្រះវរបិតា​សួគ៌​ជាមួយ​នឹង​កិច្ចការ​ដ៏សំខាន់​របស់​ទ្រង់ ? កិច្ចការ​នោះ​គឺ​ដើម្បី​ជួយ​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់​ឲ្យ​ត្រឡប់​មក​រស់នៅ​ជាមួយ​នឹង​ទ្រង់​វិញ ( សូមមើល ម៉ូសេ ១:៣៩ ) ។ ក្មួយៗ​អាច​ជួយ​បាន នៅពេល​ក្មួយៗ​ធ្វើ​រឿង​ទាំង​បួន​នេះ ៖ រស់នៅ​តាម មើលថែ អញ្ជើញ និង បង្រួប​បង្រួម ។

រស់នៅ​តាម ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្មួយៗ​រស់នៅ​តាម​ដំណឹងល្អ នៅពេល​ក្មួយៗ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ ។ ក្មួយៗ​អាច​អធិស្ឋាន អាន​ព្រះគម្ពីរ ឬ​សៀវភៅ​ដំណើររឿង​ក្នុង​ព្រះគម្ពីរ អភ័យទោស​ឲ្យ​មនុស្ស​ដទៃ និង​ទៅ​ព្រះវិហារ ។

មើលថែ ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ ។ ក្មួយៗ​អាច​អង្គុយ​ជិត​នរណា​ម្នាក់​ដែល​ឯកោ ។ ឬ​ក៏​ក្មួយៗ​អាច​ទូរសព្ទ​ទៅ​មិត្ត​ម្នាក់​ដែល​ឈឺ ហើយ​លើក​ទឹកចិត្ត​ពួកគេ ។

អញ្ជើញ មនុស្ស​ដទៃ​ឲ្យ​ទទួលយក​ដំណឹងល្អ ។ ក្មួយៗ​អាច​អញ្ជើញ​មិត្តភក្ដិ​ឲ្យមក​ព្រះវិហារ ឬ​សកម្មភាព​អង្គការ​បឋមសិក្សា ។ ក្មួយៗ​អាច​អញ្ជើញ​មិត្តភក្ដិ​ឲ្យ​មក​ចូលរួម​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ក្មួយ ។

បង្រួប​បង្រួម ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ក្មួយៗ​អាច​និយាយ​ជាមួយ​លោកតា​លោកយាយ​របស់​ក្មួយៗ ដើម្បី​ដឹង​អំពី​ជីវិត​របស់​ពួកលោក ។ ក្មួយៗ​អាច​ធ្វើជា​អ្នកបង្កើត​សន្តិភាព​នៅក្នុង​ផ្ទះ​របស់​ក្មួយៗ ។ ក្មួយៗ​អាច​រៀបចំ​ខ្លួន​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​សន្យា​ថា ក្មួយៗ​នឹង​មាន​អំណរ នៅពេល​ក្មួយៗ​ព្យាយាម​រស់នៅ​តាម មើលថែ អញ្ជើញ និង​បង្រួប​បង្រួម​នៅផ្ទះ នៅ​សាលារៀន និង​នៅក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា ។ ព្រះវរបិតា​សួគ៌​ស្រឡាញ់​ក្មួយៗ ! ហើយ​ក្មួយៗ​អាច​ជួយ​ដល់​កិច្ចការ​ដ៏សំខាន់​របស់​ទ្រង់​បាន ។

រចនា​រូបភាព​ដោយ អាកូស្តូ ស្សាមបូណាតូ