ឆ្នាំ ២០២៣
ថ្លង់​ខ្លាំង​ណាស់!
ខែ មករា ឆ្នាំ ២០២២


ថ្លង់​ខ្លាំង​ណាស់ !

អ្វីៗ​ទាំងអស់​មាន​សំឡេង​ឮ​ខ្លាំង​ណាស់ ។ តើ​ឲ្យ លូក អាច​រក​ភាពសុខសាន្ដ​បាន​នៅ​ឯណា​ទៅ ?

Boy with hands over his ears in loud house

លូក បាន​ត្អូញត្អែរ ។ អ្វីៗ​ទាំងអស់​មាន​សំឡេង​ឮ​ខ្លាំង​ណាស់ ។ បងប្រុស​របស់​គាត់ ថាត និង ចន ឈ្លោះ​គ្នា​ទៀត​ហើយ ។ សូម្បី​តែ​នៅ​ផ្លូវ​ដើរ​ខាងក្រៅ​បន្ទប់ ក៏​គាត់​អាច​ឮ​ពួកគេ​ស្រែក​ដាក់គ្នា​ឆ្លង​បន្ទប់​ដែរ ។ ហើយ​បងស្រី​របស់​គាត់ លីហ្ស៊ី វិញ លេង​តន្ដ្រី​របស់​គាត់​បើក​សំឡេង​ឡើង​ឮ​ខ្លាំង​ទៀត​ហើយ ។ ទឹម ។ ទឹម ។ ទឹម ។ គាត់​អាច​ឮ​សំឡេង​ភ្លេង​រណ្ដំ​ឥត​ដាច់​ជានិច្ច ។

លូក បាន​ព្យាយាម​សូម​ឲ្យ​បងប្រុស​របស់​គាត់​ឈប់​ឈ្លោះគ្នា ។ ថាត បាន​ប្រាប់​គាត់​ថា « ចេញ​ឲ្យឆ្ងាយ » ។ បន្ទាប់មក លូក បាន​សូម​ឲ្យ លីហ្ស៊ី បន្ថយ​សំឡេង​តន្ដ្រី​របស់​គាត់ ។ តែ​នាង​បែរជា​បើក​សំឡេង​កាន់តែ​ឮ​ថែមទៀត ។

លូក ចង់​ចេញក្រៅ ទៅ​កន្លែង​ដែល​គាត់​អាច​គិត​បាន ។ ប៉ុន្តែ​វា​ភ្លៀង ។

តែ​យ៉ាង​ហោច​ណាស់ មាន​កន្លែង​ស្ងប់ស្ងាត់​មួយ​ដែល លូក អាច​ទៅ​បាន ។ ម្សិលមិញ​ឪពុក​ម្ដាយ​របស់​គាត់​បាន​ឲ្យ​បន្ទប់​ផ្ទាល់ខ្លួន​មួយ​ទៅគាត់—ជា​បន្ទប់​ដែល​គាត់​មិន​ចាំបាច់​នៅ​ជាមួយ ថាត និង ចន ឡើយ ។ វា​នៅ​ជាន់​ក្រោមដី ។ វា​ធំ​ល្មម​សម្រាប់​តែ​គ្រែ និង​តុ​មួយ​ប៉ុណ្ណោះ ។ ប៉ុន្ដែ​នៅក្នុង​បន្ទប់​របស់​គាត់ លូក អាច​បិទ​ទ្វារ និង​គេច​ចេញពី​សំឡេង​ទាំងនោះ​បាន ។

លូក បាន​ចុះ​ក្រោម​ទៅកាន់​បន្ទប់​ថ្មី​របស់​គាត់ ។ គាត់​បាន​មើល​ជុំវិញ​ប្រអប់​ទាំងឡាយ ដែល​គាត់​បាន​យកចុះ​ពីលើក​មុន ។ គាត់​បាន​ឃើញ​រូបភាព​ព្រះយេស៊ូវ​មួយ​លៀន​ចេញពី​ប្រអប់​មួយ ។ លូក បាន​ទទួល​រូបភាព​នោះ​នៅ​ថ្ងៃ​ដែល​គាត់​បាន​ជ្រមុជ​ទឹក ។ ពេល​មើល​ទៅ​រូបភាព​នោះ​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​សុខសាន្ដ​ជានិច្ច ។

លូក បាន​យក​រូបភាព​នោះ​ចេញពី​ប្រអប់ ។ គាត់​បាន​ដាក់​វា​នៅលើ​តុ ។ បន្ទាប់មក គាត់​បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន ។ លូក បាន​ពោល​ថា « ឱ ព្រះវរបិតា​សួគ៌​អើយ ពេលខ្លះ​វា​ថ្លង់​ខ្លាំង​ណាស់​នៅ​ទីនេះ ។ សូម​ជួយ​កូន​ឲ្យ​ទទួល​បាន​សេចក្ដី​សុខសាន្ដ​ខ្លះ​ផង » ។

លូក បាន​ទម្រេត​នៅលើ​គ្រែ​របស់​គាត់ ។ គាត់​បាន​គិត​អំពី​ព្រះយេស៊ូវ ។ គាត់​បាន​រៀន​នៅក្នុង​ថ្នាក់​កុមារ​ថា ព្រះយេស៊ូវ​តែងតែ​អាច​គង់នៅ​ជិត​គាត់​ជានិច្ច ។ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​សេចក្ដី​សុខសាន្ដ​ដល់​យើង​ជានិច្ច​ដែរ ។

Boy looking at a picture of Jesus

បន្ដិច​ទៀត ម៉ាក់ និង​ប៉ា​នឹង​មកដល់​ផ្ទះ​វិញ​ពី​ធ្វើការ ។ ពួកគាត់​នឹង​និយាយ​ជាមួយ ថាត និង ចន ។ ការឈ្លោះគ្នា​នេះ​នឹង​បញ្ឈប់ ។ មួយ​រយៈ ។ ពួកគាត់​នឹង​និយាយ​ជាមួយ លីហ្ស៊ី ។ លីហ្ស៊ី នឹង​បន្ថយ​សំឡេង​តន្ដ្រី​របស់​គាត់ ។ មួយ​រយៈ ។ រហូត​ដល់​ម៉ាក់ និង​ប៉ា​ចេញទៅ​ធ្វើការ​ម្ដងទៀត ។

ប៉ុន្ដែ​សម្រាប់​ពេលនេះ លូក បាន​សម្រាក​នៅលើ​គ្រែ ។ គាត់​បាន​សម្លឹង​មើល​រូបភាព​ព្រះយេស៊ូវ ។ លូក បាន​និយាយ​ខ្សឹបៗ​ថា « ឱ ព្រះវរបិតា​សួគ៌ សូម​មេត្តា ។ សូម​ជួយ​កូន​ឲ្យ​មាន​អារម្មណ៍​សុខសាន្ដ មិន​ថា​មាន​អ្វី​កើតឡើង​នៅក្នុង​ផ្ទះ​នេះ​ទាំងមូល​នោះទេ » ។

ក្រោយមក មាន​សំឡេង​គោះទ្វារ​នៅ​បន្ទប់​គេង​គាត់ ។ ម៉ាក់​សួរ​ថា « តើ​ម៉ាក់​អាច ចូល​បាន​ទេ ? តើ​កូន​យ៉ាង​ម៉េច​ហើយ ? »

លូក បាន​តប​ថា « ថាត និង ចន ឈ្លោះគ្នា​ទៀត​ហើយ ។ ហើយ លីហ្ស៊ី វិញ ចាក់​តន្ដ្រី​គាត់​បើក​សំឡេង​ឡើង​ឮ​ខ្លាំង​ទៀត » ។

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​ដឹង ។ វា​ពិបាក​ណាស់ ។ ត្រូវ​ទេ ? ប៉ា​កំពុង​និយាយ​ជាមួយ​បងប្រុស​របស់​កូន​នៅពេល​នេះ​ហើយ ។ ហើយ​ម៉ាក់​នឹង​និយាយ​ជាមួយ លីហ្ស៊ី នៅ​យប់​នេះ ។ ប៉ុន្ដែ​ដំបូង ម៉ាក់​ចង់​ដឹង​ថា តើ​កូន​សុខទុក្ខ​យ៉ាងណា​ហើយ » ។

លូក​បាន​តប​ថា « កូន​មិនអី​ទេ ។ កូន​សប្បាយ​ចិត្ត ដែល​កូន​មាន​បន្ទប់​នេះ » ។

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​ក៏​អ៊ីចឹង​ដែរ ។ ម៉ាក់​ឃើញ​កូន​ដាក់​រូបភាព​ព្រះយេស៊ូវ​នៅលើ​តុ » ។

លូកា ញញឹម ។ « បាទ ម៉ាក់ ។ ហើយ​ទ្រង់​នឹង​ជួយ​កូន​ធ្វើឲ្យ​បន្ទប់​របស់​កូន ជា​កន្លែង​មួយ​ដែល​មាន​សេចក្ដី​សុខសាន្ដ » ។

Page from the January 2023 Friend Magazine. So Much Noise!

រចនា​រូបភាព​ដោយ ប្រាយអិន ប៊ីច