សួស្ដីមកពីប្រទេស អង់គ្លេស !
សូមរៀនអំពីបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នៅទូទាំងពិភពលោក ។
ប្រទេសអង់គ្លេសគឺជាប្រទេសមួយនៅអឺរ៉ុបភាគខាងលិច ។ វាគឺជាផ្នែកមួយនៃចក្រភពអង់គ្លេស ។ មានប្រជាជនជាង ៥០ លាននាក់រស់នៅទីនោះ ។
អ្នកត្រួសត្រាយផ្លូវពីដើម
ពួកអ្នកផ្សព្វផ្សាយសាសនាដំបូងបង្អស់បានមកដល់ប្រទេសអង់គ្លេសនៅឆ្នាំ ១៨៣៧ ។ មនុស្សជាច្រើនបានទទួលបុណ្យជ្រមុជទឹក រួចហើយបានធ្វើដំណើរទៅកាន់ ស.រ.អា. ។ បច្ចុប្បន្ននេះ មានសមាជិកសាសនាចក្រសឹងតែ ១៥០,០០០ នាក់នៅប្រទេសអង់គ្លេស !
ភាសាអង់គ្លេស
អ្នកនិពន្ធ វិល្លាម ស្សេកស្ពៀ គឺមកពីប្រទេសអង់គ្លេស ។ លោកបានបង្កើតពាក្យជាភាសាអង់គ្លេសរាប់រយពាក្យ ។ សព្វថ្ងៃនេះ មានប្រជាជនប្រមាណជា ១.៥ ប៊ីលាននាក់ដែលនិយាយភាសាអង់គ្លេស ។
ព្រះបរមរាជវាំង
ប្រទេសអង់គ្លេសមានប្រាសាទរាប់រយ ។ ប្រាសាទ វីនស័រ បានសាងសង់ឡើងនៅសតវត្សរ៍ទី ១១ ហើយជាប្រាសាទចំណាស់ជាងគេបំផុតដែលនៅមានមនុស្សរស់នៅក្នុងប្រាសាទនោះ ។
ការធ្វើដំណើរនៅទីក្រុងឡុងដ៍
ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស គឺជារដ្ឋធានីនៃចក្រភពអង់គ្លេស និងជាទីក្រុងដ៏ធំជាងគេបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ។ វាមានឡានក្រុងពណ៌ក្រហមពីរជាន់ជាច្រើន ដើម្បីជួយដឹកជញ្ជូនមនុស្សឲ្យធ្វើដំណើរ ។
ព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាតពីរ
ប្រទេសអង់គ្លេសមានព្រះវិហារបរិសុទ្ធនៅទីក្រុង ប្រេសថុន និងទីក្រុងឡុងដ៍ ។