តើអ្នកគិតពីអ្វី ?
តើព្រះយេស៊ូវនៅតែស្រឡាញ់ខ្ញុំដែរឬទេ ប្រសិនបើខ្ញុំធ្វើការជ្រើសរើសខុសឆ្គងនោះ ?
—វើរៀដ នៅទីក្រុង វែលីងតោន
ជូនចំពោះ វើរៀដ
ព្រះយេស៊ូវគ្រីស្ទស្រឡាញ់អ្នកយ៉ាងឥតខ្ចោះ ។ ប្រសិនបើអ្នកជ្រើសរើសជម្រើសមួយខុស នោះទ្រង់នៅតែស្រឡាញ់អ្នកដដែល ។ ហើយទ្រង់អាចជួយអ្នកឲ្យប្រែចិត្ត និងកែតម្រូវអ្វីៗឲ្យមកត្រឹមត្រូវវិញបាន ។ ទ្រង់តែងតែរង់ចាំឲ្យអ្នកធ្វើតាមទ្រង់ជានិច្ច ។ ទ្រង់ជឿជាក់លើអ្នក ! ហើយយើងក៏ជឿជាក់លើអ្នកផងដែរ ។
សូមកាត់កាតនេះចេញ ហើយទុកវានៅក្នុងព្រះគម្ពីររបស់អ្នក ។ អ្នកអាចអានខគម្ពីរទាំងនេះបាន នៅពេលណាដែលអ្នកមានអារម្មណ៍ថាព្រួយចិត្ត ឬបាក់ទឹកចិត្ត ។
ទស្សនាវដ្តី ប្រិយមិត្ត