ឆ្នាំ ២០២៣
ចងចាំ​ជាមួយ​លោកយាយ
ខែ មករា ឆ្នាំ ២០២២


ចងចាំ​ជាមួយ លោកយាយ

ហេតុអ្វី ម៉ារី មិនមាន​ចិត្ត​អំណត់​ជាងនេះ​ជាមួយ​នឹង​លោកយាយ​អ៊ីចឹង ?

Panel 1 of 3 1. Illustrated background with flowers. 2. Mari is sitting on a couch alone and looks back at her grandmother. She is sad or irritated. Her grandmother is walking away.  3. Mari and her grandmother are sitting on a couch together and are happy.

ម៉ារី ចង​ចិញ្ចើម ។ លោកយាយ​និយាយ​ប្រាប់​រឿង​ដដែលៗ ។ ម្ដង​ទៀត​ហើយ ។

លោកយាយ​បាន​មក​រស់នៅ​ជាមួយ​នឹង​គ្រួសារ​របស់ ម៉ារី បីបួន​ខែ​ហើយ ។ ម៉ារី ស្រឡាញ់​លោកយាយ ប៉ុន្ដែ​ពេលនៅ​ជាមួយ​លោកយាយ​ពេលខ្លះ​ហត់​ណាស់ ។ គាត់​និយាយ​រឿង​ដដែលៗ​ម្ដងហើយ​ម្ដងទៀត ។ ពេលខ្លះ គាត់​និយាយ​រឿង​ហ្នឹង​ឡើងវិញ​ម្ដងទៀត ទោះជា​គាត់​មិន​ទាន់​និយាយ​ដល់​ចប់​ផង ។

ម៉ារី ដក​ដង្ហើម​ធំ ។ ម៉ារី និយាយ​ថា « លោកយាយ យាយ​បាន​ប្រាប់​ខ្ញុំ​រឿង​ហ្នឹង​រួចហើយ » ។

លោកយាយ​បាន​ឈ្ងោក​មុខ​ចុះ ។ « យាយ​បាន​ប្រាប់​រួចហើយ ? »

ម៉ារី បាន​ឆ្លើយ​ថា « ចាស ។ លោកយាយ​ទើបតែ​ប្រាប់​ខ្ញុំ​ប៉ុន្មាន​នាទី​មុន​ហ្នឹង » ។

លោកយាយ​បាន​តប​ថា « យាយ​មិន​ចាំ​ទេ » ។ គាត់​មើល​ទៅ​ក្រៀមក្រំ និង​វង្វេង​វង្វាន់ ។ បន្ទាប់មក គាត់​បាន​ក្រោកឈរ ហើយ​ដើរ​ត្រឡប់​ទៅ​បន្ទប់​គាត់​វិញ ។

ម៉ារី មាន​អារម្មណ៍​សោកស្ដាយ​ដែល​នាង​បាន​ធ្វើឲ្យ​លោកយាយ​អន់ចិត្ត ។ តាំងពី​លោកតា​បាន​ស្លាប់​ទៅ លោកយាយ​បាន​ភ្លេច​កាន់តែ​ច្រើន​ទៅៗ ។ មាន​គ្រា​មួយ គាត់​ថែមទាំង​បើក​ចង្ក្រាន​ចោល​ទៀតផង ហើយ​ភ្លើង​បាន​ឆាបឆេះ​ក្នុង​ផ្ទះបាយ​របស់​គាត់ ។ នោះ​គឺជា​ពេល​ដែល​ម៉ាក់ និង​ប៉ា​បាន​នាំ​លោកយាយ​មក​រស់នៅ​ជាមួយ​ពួកយើង ។

ម៉ារី បាន​ឃើញ​ប៉ា​នៅក្នុង​ផ្ទះបាយ ។ « ខ្ញុំ​ពិតជា​ស្រឡាញ់​លោកយាយ​ណាស់ ប៉ុន្ដែ​ខ្ញុំ​ហត់​នឹង​ស្ដាប់​រឿង​ដដែលៗ​ណាស់ ។ ហេតុអ្វី​គាត់​មិន​ចាំ​អ៊ីចឹងថា គាត់​បាន​ប្រាប់​ខ្ញុំ​រឿង​ហ្នឹង​ហាសិប​លាន​ដង​ហើយ ? »

ប៉ា បាន​ញញឹម ។ « ប៉ា​គិត​ថា វា​មិនទាន់​ហាសិប លាន ដង​ទេ ។ ប៉ុន្ដែ​ប៉ា​ដឹង​ថា វា​ពិបាក ។ លោកយាយ​របស់​កូន​មាន​ជំងឺ​មួយ​នៅក្នុង​ខួរក្បាល​របស់​គាត់ ដែល​ធ្វើឲ្យ​គាត់​ភ្លេច​អ្វីៗ​ជាច្រើន ។ ដំណើររឿង​របស់​គាត់​គឺជា​របៀប​ដែល​ធ្វើឲ្យ​គាត់​អាច​ចងចាំ​ថា គាត់​គឺជា​នរណា » ។

ម៉ារី ឱន​ក្បាល​ចុះ ។ ហេតុអ្វី​នាង​មិនមាន​ចិត្ត​អំណត់​ជាងនេះ​ជាមួយ​នឹង​លោកយាយ​អ៊ីចឹង ? លោកយាយ​តែងតែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​នាង​ជានិច្ច ។ លោកយាយ​បាន​ហៅ​នាង « ម៉ារី​របស់​យាយ » ។ ម៉ារី បាន​គិត​អំពី​ពេល​ដែល​នាង​ធ្លាប់​ជួយ​លោកយាយ​ដាំ​ផ្កា និង​ដក​ស្មៅ​ចេញពី​សួនច្បារ ។

ម៉ារី បាន​គោះ​ទ្វារ​បន្ទប់​លោកយាយ ។

លោកយាយ​ឆ្លើយ​ថា « ចូល​មក » ។

ម៉ារី បាន​បើក​ទ្វារ ។ លោកយាយ​កំពុង​អង្គុយ​នៅលើ​កៅអី ដោយ​ដាក់​ព្រះគម្ពីរ​មរមន​បើក​នៅលើ​ភ្លៅ​របស់​គាត់ ។

ម៉ារី បាន​សួរ​ថា « លោកយាយ សូម​ប្រាប់​ខ្ញុំ​ពី​របៀប​ដែល​លោកយាយ និង​លោកតា​បាន ចូល​ព្រះវិហារ​បាន​ទេ ? » 

លោកយាយ​បាន​ងើប​មុខ​ឡើង ។ គាត់​បាន​សួរ​ដោយ​សំឡេង​មាន​សង្ឃឹម​ថា « ចៅ​ចង់​ស្ដាប់​រឿង​អំពី​លោកតា និង​យាយ​ឬ ? »

ម៉ារី អង្គុយ​ចុះ​ក្បែរ​លោកយាយ ។ « ចាស លោកយាយ ។ ខ្ញុំ​ចង់​ស្ដាប់​រឿង​ទាំងអស់ » ។ ម៉ារី បាន​ចាប់ដៃ​លោកយាយ​របស់​នាង ។ « លោកយាយ​គឺជា​មនុស្ស​ពិសេស​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ ។ ពិសេស​ជារៀង​រហូត » ។

Panel 3 of 3 1. Illustrated background with flowers. 2. Mari is sitting on a couch alone and looks back at her grandmother. She is sad or irritated. Her grandmother is walking away.  3. Mari and her grandmother are sitting on a couch together and are happy.

លោកយាយ​បាន​ញញឹម ផ្អែក​ទៅ​កៅអី​របស់​គាត់ ហើយ​ចាប់ផ្ដើម​តំណាល​រឿង​នោះ ។

ម៉ារី បាន​ស្ដាប់​រឿង​នោះ​ច្រើនដង​ហើយ ប៉ុន្ដែ​លើក​នេះ នាង​មិន​មាន​អារម្មណ៍​ធុញទ្រាន់ ឬ​មិន​មាន​ចិត្ត​អត់​អំណត់​ដូច​លើកមុនៗ​ឡើយ ។ ផ្ទុយ​ទៅវិញ នាង​មាន​ក្ដីស្រឡាញ់ និង​អារម្មណ៍​អស្ចារ្យ ។ នាង​បាន​ដឹង​ថា លោកយាយ និង​លោកតា​បាន​លះបង់​ជាច្រើន នៅពេល​ពួកគាត់​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅ​ប្រទេស​អាល្លឺម៉ង់ ។ លោកតា​លោកយាយ​របស់​នាង​បាន​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគាត់​យ៉ាង​ឆ្ងាយ ដើម្បី​ពួកគាត់​អាច​រស់នៅ​ជិត​សមាជិក​ដទៃទៀត​ក្នុង​សាសនាចក្រ ។

លោកយាយ​បាន​បញ្ចប់​ដំណើររឿង ហើយ​ញញឹម ។ « ចៅ​គឺជា​ក្មេងស្រី​ដ៏ល្អ ម៉ារី​របស់​យាយ » ។

ម៉ារី បាន​ឱប​លោកយាយ​របស់​នាង ។ « អរគុណ​លោកយាយ ។ ចៅ​ស្រឡាញ់​លោកយាយ » ។

Page from the January 2023 Friend Magazine. Remembering with Grandma

រចនា​រូបភាព​ដោយ មេលីសា មែន​វីល