ម៉ាហ្គោ និង ប៉ោឡូ
សួស្ដី ខ្ញុំឈ្មោះ ម៉ាហ្គោ !
ហើយខ្ញុំឈ្មោះ ប៉ោឡូ ។
យើងបានទៅគ្រប់កន្លែងទាំងអស់នៅក្នុងពិភពលោកនេះជាមួយគ្រួសាររបស់យើង ។
ប៉ុន្តែឥឡូវ យើងត្រឡប់មកផ្ទះនៅប្រទេសប្រេស៊ីលវិញហើយ ។
យើងបានចងមិត្តភាពដ៏អស្ចារ្យជាមួយមិត្តជាច្រើននៅគ្រប់ទីកន្លែងដែលយើងបានទៅ ។
ដូចជា ហ៊ីណា មកពីប្រទេសជប៉ុន និង ម៉ាកូ មកពីប្រទេសអ៊ីតាលី និង—
ក្មេងៗ ចៅមានសំបុត្រមកពីមិត្តរបស់ចៅនៅឯ ស.រ.អា. ។
ម៉ាត និង ម៉េនឌី !
ពួកគេបានទទួលកាតគ្រីស្ទម៉ាស់របស់យើងហើយ ! ហើយពួកគេចង់ឲ្យយើងប្រាប់ពួកគេពីអ្វីៗទាំងអស់អំពីប្រទេសប្រេស៊ីល ។
យើងរីករាយនឹងចែកចាយដំណើររឿងរបស់យើង ។
សូមមកជួបនឹងគ្រួសារទាំងមូលរបស់យើង !
នេះគឺជាលោកយាយរបស់យើង ។ ខ្ញុំចូលចិត្តធ្វើម្ហូបជាមួយគាត់ ។
ហើយខ្ញុំចូលចិត្ត បរិភោគ អ្វីដែលពួកគាត់ចម្អិន ។
នេះគឺជាឪពុកម្ដាយរបស់យើង ។ យើងចូលចិត្តឡើងភ្នំ ហើយរុករកកន្លែងថ្មីជាមួយនឹងពួកគាត់ !
នេះគឺជាប្អូនប្រុសរបស់យើងឈ្មោះ លូកាស ។
គ្រួសាររបស់យើងបានសុំគាត់មកចិញ្ចឹមកាលពីឆ្នាំមុន ។ គាត់នឹងផ្សារភ្ជាប់ជាមួយគ្រួសាររបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធនៅពេលឆាប់ៗនេះ !
ហើយនេះគឺជាសត្វសេករបស់យើងឈ្មោះ ឃីវី ។ វាចូលចិត្តបន្លែ និងផ្លែឈើ !
ផ្លែគីវី សម្រាប់ ឃីវី ?
ពេលខ្លះផ្ទះរបស់យើងរាងរញ៉េរញ៉ៃបន្ដិច ។
តែវាក៏សប្បាយរីករាយខ្លាំងដែរ ។ ត្រូវទេ ឃីវី ?
សប្បាយខ្លាំងណាស់ ! ខ្វាក !
ពួកយើងទន្ទឹងរង់ចាំដើម្បីចាប់ផ្ដើមដំណើរផ្សងព្រេងថ្មីរបស់យើងនៅប្រទេសប្រេស៊ីលនេះ ។
មិនថាយើងរស់នៅទីណានោះទេ យើងអាចធ្វើតាមព្រះយេស៊ូវជាមួយគ្នាបាន !