កុមារ និងយុវវ័យ
ការស្វែងរកទេពកោសល្យរបស់ខ្ញុំ
នៅពេលខ្ញុំចាប់ផ្ដើមដាក់គោលដៅសម្រាប់កម្មវិធីកុមារ និងយុវវ័យ ម៉ាក់របស់ខ្ញុំ និងខ្ញុំបាននិយាយអំពីទេពកោសល្យថ្មីដែលខ្ញុំចង់រៀន ។ ខ្ញុំចង់រៀនច្រៀង រាំ និងលេងព្យាណូ ។ ខ្ញុំក៏ចង់រៀនអំពីសត្វ ហើយខ្ញុំចង់រៀនធ្វើម្ហូបផងដែរ ។ ខ្ញុំចង់អានព្រះគម្ពីរមរមនដែរ !
ម៉ាក់របស់ខ្ញុំបានបង្រៀនអ្វីៗជាច្រើនដើម្បីអភិវឌ្ឍទេពកោសល្យរបស់ខ្ញុំ ។ ពីដំបូង វាពិបាក ។ ប៉ុន្ដែក្រោយមក ខ្ញុំបានហាត់រៀនម្ដងហើយម្ដងទៀត ។ ឥឡូវ ខ្ញុំអាចលេងបទ « ខ្ញុំជាកូនរបស់ព្រះ » « Do, Re, Mi » និងបទ « Mary Had a Little Lamb » នៅលើព្យាណូបានហើយ ។ ខ្ញុំបានរៀនពីរបៀបដាំបាយ និងធ្វើហតដក និងពីរបៀបដុតនំឃុកឃី ។ ខ្ញុំអានសៀវភៅខ្លះអំពីសត្វ ។ ឥឡូវនេះ ខ្ញុំស្គាល់ឈ្មោះបក្សីជាច្រើន ដូចជាពពួកសត្វចាបពូជ បាន់ធីងស៍, ហាន់នី គ្រីបភើរស៍ និង ម៉ក់ឃីងបឺដ ។ ហើយខ្ញុំអាចអានចប់ព្រះគម្ពីរមរមន មុនពេលខ្ញុំចូលអាយុប្រាំបួនឆ្នាំ ។ វាអស្ចារ្យដែលខ្ញុំអាចបញ្ចប់គម្ពីរទាំងមូលបន្ទាប់ពីអានពីរឆ្នាំមក ។
ខ្ញុំសង្ឃឹមថា កុមារថ្នាក់អង្គការបឋមសិក្សាដទៃទៀតនឹងរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងទេពកោសល្យដែលពួកគេមាន ។