ឆ្នាំ ២០២៣
ចូរ​មក​តាម​ខ្ញុំ សកម្មភាព​សម្រាប់​កុមារ​តូចៗ
ខែ មីនា ឆ្នាំ ២០២៣


« ចូរ​មក​តាម​ខ្ញុំ សកម្មភាព​សម្រាប់​កុមារ​តូចៗ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៤៩ ។

ព្រះគម្ពីរ​សញ្ញា​ថ្មី

ចូរ​មក​តាម​ខ្ញុំ សកម្មភាព​សម្រាប់​កុមារ​តូចៗ

ក្មេងស្រី​កំពុង​ផាត់ពណ៌​នៅក្នុង​សៀវភៅ​សរសេរ

សម្រាប់ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧

តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​បំភ័យ​កូន​តូចៗ​របស់​បងប្អូន ? និយាយ​តិចៗ​អំពី​ការភ័យ​ខ្លាច​មួយ​ក្នុង​ចំណោម​ការភ័យ​ខ្លាច​ទាំងនោះ ។ បន្ទាប់​មក​ជួយ​ពួកគេ​និយាយថា « នៅពេល​ខ្ញុំ​ខ្លាច ព្រះយេស៊ូវ​អាច​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​សុខសាន្ដ​បាន » ។

សម្រាប់ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩

សូម​ប្រមូល​ឧបករណ៏​ជំនួយ​បឋម ហើយ​ពន្យល់​ពីរបៀប​ប្រើ​ឧបករណ៏​ទាំងនោះ​ដើម្បី​ព្យាបាល​ដល់​យើង ។ បន្ទាប់មក​ពន្យល់​ថា​ព្រះចេស្តា​របស់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ព្យាបាល​គឺ​កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅទៀត ។ សូម​ពិពណ៌នា​អំពី​អព្ភូតហេតុ​មួយ​នៅក្នុង ម៉ាថាយ ៩ ។

សម្រាប់ ម៉ាថាយ ១១–១២; លូកា ១១

សូម​សរសេរ​ថ្ងៃ​នៅក្នុង​សប្តាហ៍​សម្រាប់​កូន​តូចៗ​របស់​បងប្អូន ។ សូម​និយាយ​ឈ្មោះ​ថ្ងៃ​នីមួយៗ​ឲ្យ​ឮៗ ប៉ុន្តែ​ខ្សឹប​នៅពេល​បងប្អូន​និយាយ « ថ្ងៃអាទិត្យ » ។ សូម​ពន្យល់ថា​ថ្ងៃ​អាទិត្យ​គឺជា​ថ្ងៃ​ពិសេស​ដើម្បី​គិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​មាន​គារវភាព ។

សម្រាប់ ម៉ាថាយ ១៣; លូកា ៨; ១៣

សូម​ពន្យល់​ថា​ជាយូរ​មកហើយ មនុស្ស​ស្មោះត្រង់​បាន​មក​រក​ព្រះយេស៊ូវ ដើម្បី​ស្តាប់​ដំណើររឿង​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ១៣ ) ។ សុំ​ឲ្យ​ពួកគេ​គូររូប​មនុស្សម្នា​កំពុង​ស្តាប់​ព្រះយេស៊ូវ ។

សម្រាប់ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦

សូម​រៀបចំ​អាហារ​សម្រន់​​សុខភាព​សម្រាប់​កុមារ​តូចៗ​របស់​បងប្អូន ។ សូម​ប្រាប់​អំពី​ដំណើររឿង​អព្ភូតហេតុ​នៃ​នំបុ័ង និង​ត្រី ( សូមមើល ម៉ាថាយ ១៤:១៥-២១ ) ។ សូម​ជួយ​ពួកគេ​ឲ្យ​និយាយ​ថា « ព្រះ​យេស៊ូ​ជ្រាប​ពីអ្វី​ដែល​ខ្ញុំ​ត្រូវការ ហើយ​អាច​ជួយ​ខ្ញុំ​បាន » ។