« ការរក្សាការសន្យារបស់គាត់ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ១០–១១ ។
ការរក្សាការសន្យារបស់គាត់
ខ្ញុំបានកុហកប៉ា ។ ឥឡូវម៉េច ?
រឿងនេះបានកើតឡើងនៅប្រទេសហ្គាណា ។
« ប្រាំមួយថ្ងៃទៀតប៉ុណ្ណោះទំរាំដល់ថ្ងៃទទួលបុណ្យជ្រមុជទឹករបស់ខ្ញុំ ! » ហេពីនេសបាននិយាយ ។ ថ្ងៃនោះជិតមកដល់ហើយ !
ប៉ាបានសួរ « តើកូនត្រៀមហើយ ឬនៅ ?»
ហេពីនេស បានឆ្លើយថា « ខ្ញុំគិតថាត្រៀមរួចហើយ » ។
ប៉ាបាននិយាយថា « នៅពេលកូនជ្រមុជទឹក កូនចុះសេចក្តីសញ្ញាមួយ » ។ តើកូននៅចាំថាវាមានន័យយ៉ាងណាទេ ?
វាគឺជាការសន្យាមួយ មែនទេ ? »
ប៉ាបានងក់ក្បាល ។ « បាទ ! កូនសន្យាថាធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងគោរពព្រះបញ្ញត្តិ ទាំងឡាយ ។ ព្រះវរបិតាសួគ៌សន្យាថានឹងប្រទានពរ ហើយជួយដល់កូន ។
ហេពីនេសញញឹម ។ គាត់បានដឹងថាវាគឺជាការសន្យាដ៏សំខាន់មួយ ។ គាត់មានចិត្តរីករាយដើម្បីចុះសេចក្តីសញ្ញានេះ !
នៅទីបំផុត ថ្ងៃទទួលបុណ្យជ្រមុជទឹកបានមកដល់ ។ ហេពីនេស បានផ្លាស់សម្លៀកបំពាក់មកសម្លៀកបំពាក់ពណ៌ស ។ កូនក្មេងពីរនាក់ទៀតក៏ទទួលបុណ្យជ្រមុជទឹកផងដែរ ។ ពួកគេមើលគេដាក់ទឹកក្នុងអាងជ្រមុជទឹក ។
ពេលដល់វេនរបស់គាត់ ហេពីនេស និងប៉ាបានចុះទៅក្នុងអាងទឹក ។ ប៉ាបានពោលពាក្យការអធិស្ឋានធ្វើពិធីបុណ្យជ្រមុជទឹក ។ បន្ទាប់មក ហេពីនេស បិទច្រមុះរបស់គាត់ ហើយប៉ាក៏ជ្រមុជគាត់ចូលទៅក្នុងទឹក ។។
នៅពេលគាត់ងើបឡើងវិញ ហេពីនេសមានអារម្មណ៏ល្អក្នុងចិត្ត ! គាត់ចង់រក្សាការសន្យារបស់គាត់ក្នុងការដើរតាមព្រះយេស៊ូវ ។ គាត់ចង់មានអារម្មណ៏ស្អាត និងសប្បាយបែបនេះជានិច្ច ។ គាត់មិនចង់ធ្វើការជ្រើសរើសខុសម្តងទៀតឡើយ ។
ប៉ុន្មានថ្ងៃក្រោយមក ហេពីនេស ភ្ញាក់ឡើង ហើយបើកម៉ាស៊ីនកម្តៅទឹកដើម្បីគាត់ងូតទឹក ។ វាត្រូវចំណាយពេលយូរដើម្បីឲ្យទឹកឡើងកម្តៅ ។ ដូច្នេះ ហេពីនេស បានបើកទូរទស្សន៍ ។ គាត់ចង់មើលគំនូរជីវចលពេលគាត់កំពុងរង់ចាំ ។
ហេពីនេស សើចនៅពេលគាត់មើលសត្វនិយាយនៅលើអេក្រង់ ។ កម្មវិធីនេះកំប្លែងណាស់ ! មិនយូរប៉ុន្មានគាត់បានភ្លេចអំពីម៉ាស៊ីនកម្តៅទឹក ។
ប្រហែលជាមួយម៉ោងក្រោយមក ប៉ាបានដើរចូលមកក្នុងបន្ទប់ ។ គាត់បានសួរ « តើម៉ាស៊ីនកម្តៅទឹកបើកយូរប៉ុណ្ណាហើយ ? »
ហេពីនេសបានងើបមុខឡើង ។ គាត់បានមើលទូរទស្សន៍យូរជាងគាត់ចង់មើលទៅទៀត !
ហេពីនេសនិយាយ « មិនយូរប៉ុន្មានទេ ។ តែពីរបីនាទីប៉ុណ្ណោះ » ។ គាត់បានបិទទូរទស្សន៍ ហើយរត់ទៅមុជទឹក ។
ប៉ុន្តែពេញមួយថ្ងៃ ហេពីនេសមានអារម្មណ៍មិនល្អក្នុងចិត្តសោះ ។ ក្រោយពីទទួលបុណ្យជ្រមុជទឹកហើយ គាត់មិនចង់ធ្វើខុសទេ ។ ប៉ុន្តែគាត់ទើបបានកុហកប៉ា !
ហេពីនេសដកដង្ហើមធំ ។ គាត់បានដឹងនូវអ្វីដែលគាត់ត្រូវធ្វើ ។
ហេពីនេសនិយាយ « ប៉ាអើយ ។ កូនបាននិយាយកុហករឿងមួយ ។ កូនបានបើកម៉ាស៊ីនកម្តៅទឹកយូរខ្លាំងណាស់ ប៉ុន្តែកូនមិនមានបំណងទេ ។ កូនសូមទោស ! »!
ប៉ាបាននិយាយថា « វាមិនអីទេ ។ អរគុណកូនដែលប្រាប់ប៉ា » ។
ហេពីនេសបាននិយាយថា « កូនមានអារម្មណ៏មិនល្អទេពីព្រោះខ្ញុំបានធ្វើខុសការសន្យានៃបុណ្យជ្រមុជទឹករបស់កូន » ។
ប៉ាបានអង្គុយចុះជាមួយ ហេពីនេស នៅលើសាឡុង ។ « នៅពេលកូនទទួលបុណ្យជ្រមុជទឹក កូនមិនបានសន្យាថានឹងល្អឥតខ្ចោះទេ។ កូនបានសន្យានឹងព្យាយាមកាន់តែខ្លាំងឡើងក្នុងការដើរតាមព្រះយេស៊ូវ » ។
ហេពីនេសបានងក់ក្បាល ។ វាបានធ្វើឲ្យគាត់មានអារម្មណ៍ធូរចិត្តបន្តិច ។
« ហើយតើកូនដឹងថាកូនអាចធ្វើអ្វីបាននៅពេលដែលកូនធ្វើការជ្រើសរើសខុស ? » ប៉ាសួរ ។
« ប្រែចិត្ត »ហេពីនេស តប ។
« ត្រូវហើយ ! នៅពេលយើងប្រែចិត្ត នោះព្រះវរបិតាសួគ៌អភ័យទាសដល់យើង ។ បន្ទាប់មកយើងអាចបានជម្រះស្អាតដូចកាលយើងទទួលបុណ្យជ្រមុជទឹកអ៊ីចឹងដែរ ។ ការប្រែចិត្ត គឺជា ផ្នែក នៃការរក្សាការសន្យានៃពិធីបុណ្យជ្រមុជទឹករបស់កូន » ។
ហេពីនេសសើចស្ញាញ ។ « កូននឹងអធិស្ឋាន ហើយទូលសូមការអភ័យទោសពីព្រះវរបិតាសួគ៌ ។ គាត់រីករាយដែលគាត់អាចរក្សាការសន្យានៃពិធីបុណ្យជ្រមុជទឹករបស់គាត់ ។