« សៀវភៅដាយណូស័រ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ២២–២៣ ។
សៀវភៅដាយណូស័រ
សូហ្វៀ ធ្វើមុខស្រពោន ។ ហេតុអ្វីក៏នាងមិនអាចចូលចិត្តដាយណូស័រដែរអ៊ីចឹង ?
សូហ្វៀ និងអាលី គឺជាកូនភ្លោះ ហើយពួកគេគឺជាមិត្តសម្លាញ់ផងដែរ ។ ពួកគេចូលចិត្តរបស់ផ្សេងគ្នា ប៉ុន្តែនោះឲ្យវាកាន់តែសប្បាយរីកយ ! ពួកគេចូលចិត្តលេងជាមួយគ្នា ។
មានថ្ងៃមួយនៅឯសាលារៀន សូហ្វៀ បានខ្ចីសៀវភៅមួយអំពីដាយណូស័រមកពីបណ្ណាល័យ ។ នាងរំភើបចិត្តណាស់ក្នុងការបង្ហាញសៀវភៅនោះទៅ អាលី ។
ក្មេងប្រុសម្នាក់ក្នុងថ្នាក់របស់នាង ឈ្មោះ ធីមមីបាននិយាយថា « ឯងមិនអាចអានសៀវភៅនោះទេ » ។
« ហេតុអ្វីទៅ ? » សូហ្វៀបានសួរ ។
ធីមមីនិយាយថា « វាគឺជាសៀវភៅសម្រាប់ក្មេងប្រុសទេ » ។ « ដាយណូស័រគឺសម្រាប់តែក្មេងប្រុស » ។
សូហ្វៀ ធ្វើមុខស្រពោន ។ ហេតុអ្វីក៏នាងមិនអាចចូលចិត្តដាយណូស័រដែរអ៊ីចឹង ? នាងបានដាក់សៀវភៅទៅក្នុងកាបូបរបស់នាង ។ នាងនឹងអានសៀវភៅនោះទោះជាយ៉ាងណាក៏ដោយ ។
ពេញមួយថ្ងៃ សូហ្វៀបានគិតអំពីអ្វីដែលធីមមីបាននិយាយ ។ នាងនៅតែមានអារម្មណ៍តូចចិត្តនៅពេលនាងចេញពីសាលាទៅដល់ផ្ទះ ។
« មានរឿងអី ?» ម៉ាក់បានសួរ ។
សូហ្វៀ បាននិយាយ « ធីមមី បាននិយាយាថាខ្ញុំមិនអាចអានសៀវភៅអំពីដាយណូស័របានទេ » ។ គាត់និយាយថាដាយណូស័រគឺសម្រាប់តែក្មេងប្រុសទេ ។ វាមិនពិតទេមែនទេ ? »
ម៉ាក់បានឆ្លើយ « ប្រាកដហើយ វាមិនពិតទេ » ។
សូហ្វៀបានឈ្ងោកមុខចុះ ។ « ចុះហេតុអ្វីបានជាធីមមីនិយាយដូច្នោះ ? »
« ប្រហែលជាក្មេងនោះមិនស្គាល់ក្មេងស្រីណាចូលចិត្តដាយណូស័រទេដឹង » ម៉ាក់និយាយ ។ « ប៉ុន្តែព្រះវរបិតាសួគ៌មិនបានបង្កើតយើងទាំងអស់ដូចៗគ្នានោះទេ ។ ហើយទ្រង់សព្វព្រះទ័យឲ្យយើងមានសន្តានចិត្តល្អចំពោះគ្នាទៅវិញទៅមក » ។
ម៉ាក់បានឱបសូហ្វៀ ។ « ម៉ាក់សោកស្តាយដែលធីមមី ធ្វើដាក់កូនបែបនោះ ។ ប៉ុន្តែព្រះវរបិតាសួគ៌ស្រឡាញ់កូន ។ ហើយម៉ាក់ក៏ស្រឡាញ់កូនផងដែរ » ។
សូហ្វៀ និយាយថា « អរគុណ ម៉ាក់ » ។ នាងមានអារម្មណ៍ល្អបន្តិចហើយពេលនេះ ។
« ម៉ាក់នឹងទៅនិយាយជាមួយនឹងគ្រូរបស់កូនអំពីរឿងនេះ បានទេ ? » ម៉ាក់បាននិយាយ ។
សូហ្វៀ បានងក់ក្បាលយល់ព្រម ។ « ចាសម៉ាក់ » ។
សូហ្វៀបានទៅលេងជាមួយ អាលី ។ ពួកគេបានបង្កើតល្បែងមួយហៅថាអ្នកប្រណាំងមហាក្សត្រីដ៏អស្ចារ្យ ដែលតុក្តារបស់ អាលី គឺជាអ្នកបើកឡានប្រណាំង ។ រៀបនឹងឈ្នះទៅហើយ ប៉ុន្តែ ព្រះនាងខ្លារន្ទះ គឺជាអ្នកឈ្នះ ! សូហ្វៀ និងអាលីបានស្រែកអបអរ ។
« ចង់ឃើញសៀវភៅដាយណូស័រដែលខ្ញុំខ្ចីនៅថ្ងៃនេះទេ ? » សូហ្វៀបានសួរ ។
« ចង់ ! » អាលីបានតប ។
សូហ្វៀ ញញឹម ។ នាងសប្បាយចិត្តដែលនាងតែងតែរីករាយជាមួយអាលី ។
ថ្ងៃស្អែកឡើង គ្រូបង្រៀនរបស់សូហ្វៀមានការប្រកាសមួយ ។ « សិស្សទាំងអស់គ្នា » អ្នកគ្រូបាននិយាយថា « មានរឿងមួយអ្នកគ្រូចង់ប្រាប់កូនៗ ។ វាមិនថ្វីទេ ដែលយើងចូលចិត្តរបស់ផ្សេងគ្នា ។ សៀវភៅ និងរបស់លេងទាំងអស់នេះគឺសម្រាប់កូនៗទាំងអស់គ្នា » ។
សូហ្វៀរំភើបខ្លាំងណាស់ ! នៅម៉ោងអំណាន នាងបានយកសៀវភៅដាយណូស័រចេញពីកាបូបរបស់នាង ។
ធីមមីបានមកតុរបស់សូហ្វៀ ។ ធីមមី បាននិយាយថា « ខ្ញុំសុំទោសដែលនិយាយថាឯងមិនអាចអានសៀវភៅអំពីដាយណូស័របាន » ។ « ខ្ញុំក៏ចូលចិត្តសត្វដាយណូស័រផងដែរ »
សូហ្វៀបាននិយាយថា « មិនអីទេ » ។ « តើឯងចង់អានជាមួយនឹងខ្ញុំទេ ? »
« ចង់ ! » ធីមមី បានអង្គុយចុះក្បែរសូហ្វៀ ។ « អរគុណ » ។
សូហ្វៀ បានបើកសៀវភៅនោះ ។ សូហ្វៀ និងធីមមីខុសគ្នា ប៉ុន្តែវាជាការល្អក្នុងការចែករំលែកជាមួយមិត្តថ្មី ។
ដំណើររឿងនេះបានកើតឡើងនៅ ស.រ.អា. ។