« ជម្រាបសួរមកពីប្រទេសគីរីបាទី ! » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ១៨–១៩ ។
ជម្រាបសួរមកពីប្រទេស គីរីបាទី !
សូមរៀនអំពីបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នៅទូទាំងពិភពលោក ។
ប្រទេសគីរីបាទី ( kee-ruh-bas )គឺជាប្រទេសនៅលើកោះមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ។ មានប្រជាជនប្រមាណ ១២០,០០០ នាក់រស់នៅទីនោះ ។
កោះចំនួន ៣៣
កោះតូចៗរបស់គីរីបាទីលាតសន្ធឹងលើផ្ទៃសមុទ្រជាង ១.៤ លានម៉ាយការ៉េ ( ៣.៥ លានគីឡូម៉ែត្រ២ ) នៃមហាសមុទ្រ ! នៅលើផែនដី ប្រទេសនេះស្ថិតនៅតំបន់ពេលវេលាដំបូង ដើម្បីមើលឃើញពន្លឺថ្ងៃថ្មីរៀងរាល់ថ្ងៃ ។
ឆ្នេរដ៏ស្រស់ស្អាត
ប្រទេស គីរីបាទី ពោរពេញទៅដោយឆ្នេរខ្សាច់ និងដើមត្នោត ។ វាមានអាកាសធាតុក្តៅពេញមួយឆ្នាំ ។
គំរូដ៏ល្អ
ប្រជាជនស្ទើរតែ ២០ ភាគរយគឺជាសមាជិកនៃសាសនាចក្រ ។ ពួកគេគឺជាគំរូដ៏ល្អសម្រាប់អ្នកផ្សេងទៀតដែលរស់នៅលើកោះនោះ ។
ទៅស្ទូចត្រី !។
ដោយសារសមុទ្រនៅជុំវិញពួកគេ នោះប្រជាជននៅគីរីបាទីបរិភោគអាហារសមុទ្រច្រើន ។ ដូង អង្ករ និងល្ពៅក៏សម្បូរដែរ ។
ព្រះវិហារបរិសុទ្ធកំពុងសាងសង់
នៅខែតុលា ឆ្នាំ ២០២០ ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា ព្រះវិហារបរិសុទ្ធនឹងសង់នៅប្រទេសគីរីបាទី ! នេះជាទម្រង់នៃរូបព្រះវិហារបរិសុទ្ធ ។